ព័ត៌មាន
សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាងហែលទឹក ស្រុកកោះធំ និងការប្រកួតកីឡាហែលទឹក
កណ្តាល៖ នាព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាស្រុកកោះធំទទួលបានសមិទ្ធផលថ្មីមួយទៀត គឺសម្ពោធជាផ្លូវការអាងហែលទឹកសុ្រកកោះធំ និងការប្រកួតកីឡាហែលទឹក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក និងឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះធំ ខេត្តកណ្តាលដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះធំ និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំទាំង៦ នៃស្រុកកោះធំ ក្រុមប្រឹក្សាស្រុកកោះធំ គណៈអភិបាលស្រុកកោះធំ និងក្រុមប្រឹក្សាឃុំ ទាំង៦ នៃស្រុកកោះធំ គ្រូបង្វឹក កីឡាករ-កីឡាការិនី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស បងប្អូនប្រជាពលរដ្ឋជាច្រើនរូប។
គោលបំណងនៃការសាងសង់អាងហែលទឹកនេះ មិនត្រឹមតែផ្តល់ជូនបងប្អូនប្រជាពលរដ្ឋរស់នៅស្រុកកោះធំមកហែលទឹកកម្សាន្តដើម្បីសុខភាពប៉ុណ្ណោះទេ ប៉ុន្តែជាការជំរុញលើកទឹកចិត្តដល់ក្មួយៗសិស្សានុសិស្ស ដែលមានចំណាប់អារម្មណ៍ចង់ក្លាយខ្លួនជាកីឡាករ-កីឡាការិនីជម្រើសជាតិបន្តវេន អាចមកហ្វឹកហាត់ពង្រឹងសមត្ថភាពហែលទឹក ដើម្បីឈានទៅប្រកួតដណ្តើមមេដាយនៅកីឡាស៊ីហ្គេម និងកីឡាហែលទឹកផ្សេងៗទៀតលើឆាកអន្តរជាតិជូនជាតិមាតុភូមិនាថ្ងៃអនាគត។
នេះជាការរៀបចំកម្មវិធីប្រកួតកីឡាហែលទឹកជាលក្ខណៈមិត្តភាព រវាងក្លឹបហែលទឹក នៃក្រសួងសាធារណការ និងដឹកជញ្ជូន និងក្លឹបហែលទឹកស្រុកកោះធំផងដែរ លើវិញ្ញាសាចំនួន៥ រួមមាន៖ ១)ហែលសេរី ២)ហែលផ្ងារ ៣)ហែលកង្កែប ៤)ហែលមេអំបៅ និង ៥)ហែលពាក់ជើងទា។
ក្រោមគំនិតផ្តួចផ្តើមរបស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល កីឡដ្ឋានស្រុកកោះធំ ត្រូវបានសាងសង់ មានទំហំសរុប ២៥ ០៧៥ម៉ែត្រការ៉េ និងបានសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨ រួមមានតារាងបាល់ទាត់ស្តង់ដាអន្តរជាតិ ទីលានប្រកួតបាល់បោះ បាល់ទះ និងរត់ប្រណាំង។ ក្រោយមកអាងហែលទឹកនេះ មានសភាពទ្រុឌទ្រោម និងការខូចខាតផ្នែកខ្លះនៃហេដ្ឋារចនាសម្ព័ន្ធអាង ដែលតម្រូវឱ្យមានការជួសជុលកែលម្អឱ្យប្រសើរឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធអាងហែលទឹកស្រុកកោះធំនេះ និងបានបញ្ចប់ការសាងសង់ជាស្ថាពរនៅក្នុងខែធ្នូ ឆ្នាំ២០២៥៕















-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣