ព័ត៌មាន
ដើម្បីបុព្វហេតុសន្តិភាព និងមនុស្សធម៌លើពិភពលោក កម្ពុជាបន្តបញ្ជូនកងកម្លាំងមួកខៀវ ទៅបំពេញបេសកកម្មក្រៅប្រទេសជានិច្ច
នាយឧត្តមសេនីយ៍ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិ បានប្រកាសអះអាងជាថ្មីម្តងទៀតថា កម្ពុជានៅតែបន្តបញ្ជូនកងកម្លាំងមួកខៀវរបស់ខ្លួនទៅបំពេញបេសកកម្មនៅក្រៅប្រទេសក្រោមឆ័ត្រអង្គការសហប្រជាជាតិជានិច្ច ដើម្បីតែបុព្វហេតុសន្តិភាព និងមនុស្សធម៌ក្នុងលោក បើទោះបីជាដឹងថា កន្លែងដែលត្រូវទៅនោះមានភាពប្រឈមដល់សន្តិសុខ និងសុខភាពនៃការរស់នៅយ៉ាងណាក៏ដោយនោះ។
ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីជូនដំណើរកងរាជអាវុធហត្ថលេខ៨៧៤ កងអនុសេនាធំវិស្វកម្មពហុជំនាញលេខ៦៨៣ និងកងកម្ទេចគ្រឿងផ្ទុះលេខ៩៨-ទី៤ចេញបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋស៊ូដង់ខាងត្បូង លីបង់ និងអាហ្រ្វិក កណ្តាល នាថ្ងៃទី៨ ខែ កុម្ភៈ ឆ្នាំ២០២៦នេះនៅទីស្តីការក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ទៀ សីហា បានលើកឡើងថា អស់ រយៈពេល២០ឆ្នាំមកហើយ ដែលកម្ពុជាបានចូលរួមបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ទៅបំពេញ បេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាតិ ក៏ប៉ុន្តែការរក្សាសន្តិភាពកំពុងជួបប្រទះនឹងបញ្ហា ប្រឈមនានា ដោយតួអង្គមិនមែនរដ្ឋ បានបង្កសង្រ្គាមឧទ្ទាមវាយប្រហារមកលើកងកម្លាំងរក្សាសន្តិភាព របស់កម្ពុជា ដោយបណ្តាលឲ្យបាត់បង់ជីវិតនិងពលីជាច្រើននាក់។ តែទោះជាយ៉ាងណាក៏ដោយកម្ពុជា ពុំ បានកែប្រែនូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការបន្តរួមចំណែកដល់បុព្វហេតុដ៏ឧត្តុង្គឧត្តមនៃសន្តិភាពនេះ ឡើយ។
ជាក់ស្តែងថ្ងៃនេះ«កម្ពុជាបន្តបញ្ជូនកងកម្លាំងរបស់ខ្លួនចំនួន០៣កងទៅបំពេញបេសកកម្ម នៅសា ធារណៈរដ្ឋស៊ូដង់ខាងត្បូង លីបង់ និងអាហ្រ្វិកកណ្តាល ទោះបីជាបេសកកម្មនេះ អាចជួបប្រទះអំពើហិង្សា នានា ប្រឈមនឹងអស្ថិរភាព ដែលបង្កដោយក្រុមជ្រុលនិយម ក្រុមជម្លោះប្រដាប់អាវុធ ឬក៏ក្រុមឧទ្ទាមជា ដើម និងអាចជួបហានិភ័យនៃគ្រោះធម្មជាតិ ជំងឺឆ្លងផ្សេងៗ ដែលគំរាមកំហែងដល់សន្តិសុខ សុខភាព ការ រស់នៅ និងការបំពេញការងារប្រចាំថ្ងៃរបស់កម្លាំងយើងក៏ដោយ ប៉ុន្តែកងកម្លាំងយើងមិនរាថយឡើយ ដោយហេតុថានេះជាបុព្វហេតុរួមដ៏ថ្លៃថ្លាបំផុត ដើម្បីសន្តិភាព និងមនុស្សធម៌ក្នុងលោក»។
សូមរំលឹកថា ក្នុងរយៈពេល២០ឆ្នាំកន្លងមកនេះ ពោលគឺចាប់តាំងពីឆ្នាំ២០០៦មកដល់ឆ្នាំ ២០២៦នេះកម្ពុជាបញ្ជូនកងកម្លាំងមួកខៀវរបស់ខ្លួនបានចំនួន១០.៤៤៥នាក់ ក្នុងនោះមាននារីចំនួន៩៩០នាក់ទៅកាន់១២បេសកកម្មនៅប្រទេសចំនួន១០ ដែលបច្ចុប្បន្នកងកម្លាំងរក្សាសន្តិភាពកម្ពុជាចំនួន ៦២៩នាក់ ក្នុងនោះនារី១៣៥នាក់កំពុងបំបេញបេសកម្មប្រទេសចំនួនបួន និងប្រាំបេសកកម្ម។
បើតាម ឯកឧត្តម នាយឧត្តមសេនីយ៍ទៀ សីហា បានឲ្យដឹងផងដែរថាកងកម្លាំងរបស់កម្ពុជាបានការពារជនស៊ីវិល បោសសំអាតមីន និងគាំទ្រដល់ការកសាងឡើងវិញនូវសហគមន៍ដែលរងគ្រោះដោយសារសង្រ្គាម។
សូមបញ្ជាក់ផងដែរថា ពិធីជូនដំណើរកងរាជអាវុធហត្ថលេខ៨៧៤ កងអនុសេនាធំវិស្វកម្មពហុជំនាញលេខ៦៨៣ និងកងកម្ទេចគ្រឿងផ្ទុះលេខ៩៨-ទី៤ចេញបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋស៊ូដង់ខាងត្បូង លីបង់ និងអាហ្រ្វិក កណ្តាលនេះ ក៏មានការអញ្ជើញ ចូលរួមពីលោកស្រីវ្លាដាំងកា អាន់ដ្រេវ៉ា អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាផងដែរ៕
















-
ព័ត៌មាន5 days agoមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត សម្ពោធដាក់ឲ្យដំណើរការម៉ាស៊ីនអេកូឆ្លុះក្នុងសរសៃឈាមបេះដូង-IVUS
-
PR NEWS6 days agoកាន់តែកក្រើកមហាព្រឹត្តិការណ៍ សង្វៀនគុនខ្មែរ និងការប្រគំតន្ត្រី GANZBERG Kun Khmer Tour concert រយៈពេល២ថ្ងៃ!
-
ព័ត៌មាន1 week agoក្រសួងវប្បធម៌កម្ពុជា ប្រកាសការពារបេតិកភណ្ឌវប្បធម៌ខ្មែរ និងឆ្លើយតបចំពោះការផ្សព្វផ្សាយលើបណ្តាញសង្គមរបស់ប្រទេសថៃពាក់ព័ន្ធនឹងសម្លៀកបំពាក់ប្រពៃណី និងវប្បធម៌ខ្មែរ
-
ព័ត៌មាន1 week agoសម្តេចធិបតី សម្រេចបង្កើតកំពង់ផែកំពតឡូជីស្ទីកលើផ្ទៃដីជាង ៧០០ ហិកតា មានសមត្ថភាពផ្តល់សេវាកម្មសម្រាប់ទំនិញឆ្លងកាត់បីលានតោនក្នុង១ឆ្នាំ
-
ព័ត៌មាន3 days agoដើម្បីជួយសម្រាលជីវភាពពលរដ្ឋ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេបញ្ចុះតម្លៃអាករបន្ថែមលើប្រេងសាំង និងប្រេងម៉ាសូត
-
កីឡា7 days agoជើងឯកថ្នាក់ជាតិកីឡាគុនល្បុក្កតោ ជាការជួបជុំរបស់អ្នកជំនាន់ក្រោយបន្តកិច្ចការអភិរក្ស និងអភិវឌ្ឍន៍ក្បាច់គុនព្រលឹងវប្បធម៌ខ្មែរ
-
ព័ត៌មាន1 week agoការរកឃើញការបង្កកំណើតរបស់ផ្កាថ្ម ជាលើកទី៣ នៅប្រជុំកោះរ៉ុង និងលើកដំបូងនៅប្រជុំកោះស្តេច
-
ព័ត៌មាន2 days agoសម្ដេចធិបតីអបអរទិវាពិភពលោក ទឹក និងឧតុនិយម ខណៈ «ទឹក» គឺជាប្រភពនៃជីវិត និងការអភិវឌ្ឍប្រកបដោយចីរភាព