ព័ត៌មាន
កម្ពុជា វៀតណាម និងឡាវ ជំរុញការដោះស្រាយបញ្ហាព្រំដែនដែលនៅសេសសល់ឱ្យបានឆាប់រហ័ស
កម្ពុជា ឡាវ និងវៀតណាម បានជំរុញលើការការដោះស្រាយបញ្ហាព្រំដែនដែលនៅសេសសល់ឱ្យបានឆាប់រហ័ស ដើម្បីទុកជាកេរ្តិ៍មរតកដល់កូនចៅជំនាន់ក្រោយ ខណៈមេដឹកនាំប្រទេសទាំងបីបានផ្ដល់តម្លៃខ្ពស់ចំពោះការដោះស្រាយបញ្ហាព្រំដែន តាមរយៈការគោរពបច្ចេកទេស ច្បាប់ និងគោរពអនុសញ្ញា សន្ធិសញ្ញាទាំងអស់ ជាពិសេស គោលការសន្ដិភាពជាមួយគ្នា។ នេះបើតាម ឯកឧត្តម សួស យ៉ារ៉ា មន្រ្ដីនាំពាក្យគណបក្សប្រជាជនកម្ពុជា ថ្លែងសន្និសីទសារព័ត៌មានស្ដីពីលទ្ធផលនៃកិច្ចប្រជុំកំពូលត្រីភាគីរវាងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា វៀតណាម និងឡាវ កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។
ឯកឧត្តម សួស យ៉ារ៉ា បានឱ្យដឹងថា ការដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជា វៀតណាម ឡាវ ដែលដោះស្រាយដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ហើយគ្មានការប្រើប្រាស់កម្លាំង គឺជាគំរូមួយសម្រាប់ការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ និងបណ្ដាប្រទេសផ្សេងៗទៀតនៅលើពិភពលោក។
ឯកឧត្តមបានបញ្ជាក់ថា នៅក្នុងសន្ធិសញ្ញាឆ្នាំ១៩០៤ និង១៩០៧ ដែលហៅថា សន្ធិសញ្ញាបារាំង-សៀម ឬអនុសញ្ញានេះ គឺជាចំណុចពិសេសមួយដែលប្រើប្រាស់មិនមែនតែកម្ពុជាទេ ព្រំដែនជាមួយឡាវ ក៏ប្រើប្រាស់សន្ធិសញ្ញានេះដែរ ដូច្នេះការដែលថ្នាក់ដឹកនាំទាំង៣ (កម្ពុជា-ឡាវ-វៀតណាម) ឯកភាពគ្នាដោះស្រាយបញ្ហាព្រំដែន ការវាស់ព្រំដែនសេសសល់ដោយគោរពតាមគោលការណ៍ច្បាប់អន្តរជាតិនេះ គឺជាគំរូមួយដែលប្រទេសថៃ ព្រោះប្រទេសទាំងពីរទោះបីជាខឹងគ្នាឈ្លោះគ្នាយ៉ាងណា ក៏មិនអាចលើកប្រទេសទៅណាបានដែរ ត្រូវតែនៅជិតគ្នារហូត អញ្ចឹងត្រូវមើលទៅគំរូនៃកម្ពុជា វៀតណាម ឡាវដែលដោះស្រាយបញ្ហាដោយសន្តិវិធីហើយធ្វើការដោះស្រាយតាមបច្ចេកទេស ដោះស្រាយដោយផ្អែកលើគោលការណ៍ច្បាប់អន្តរជាតិ ដោះស្រាយនៅលើផែនទី និងយន្តការដែលមានស្រាប់ អ្វីដែលយើងធ្វើនេះគឺជាគំរូល្អមួយអញ្ចឹងប្រជាជនលោករីករាយ»។
ឯកឧត្តម សួស យ៉ារ៉ា បញ្ជាក់ថា ទោះបីជាបច្ចុប្បន្ន ស្ថានការពិភពលោក មានការរំជើបរំជួលនូវសណ្តាប់ធ្នាប់ជាសកលខ្លះក៏ដោយ ក៏មិនមានប្រទេសណាមួយបានដកខ្លួនពីច្បាប់អន្តរជាតិនោះឡើយ។
ឯកឧត្តមបានបញ្ជាក់បន្ថែមថា ការឯកភាពគ្នារវាងថ្នាក់ដឹកនាំទាំងបី កម្ពុជា ឡាវ និងវៀតណាម ក៏ជាការបញ្ជូនសារទៅកាន់ប្រជាពលរដ្ឋថា ថ្នាក់ដឹកនាំប្រទេសទាំងបីកម្ពុជា ឡាវ និងវៀតណាម មិនយកកម្លាំងដើម្បីដោះស្រាយបញ្ហាព្រំដែននោះទេ។
សូមជម្រាបថា កម្ពុជា-វៀតណាម មានព្រំដែនគោកជាមួយគ្នាប្រមាណជា ១,២៧០គីឡូម៉ែត្រ ដែលរហូតមកដល់ពេលនេះ ប្រទេសទាំងពីរបានបោះបង្គោលព្រំដែនសម្រេចបានចំនួន ៨៤ ភាគរយហើយនៅសល់តែ១៦%ទៀតតែប៉ុណ្ណោះ។ ចំណែកព្រំដែនជាមួយប្រទេសឡាវមានប្រមាណ៥៤០គីឡូម៉ែត្រក្នុងនោះការបោះបង្គោលព្រំដែនសម្រេចបាន ៨៦% នៅសល់១៤%ទៀត៕



-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣