ព័ត៌មាន
បក្សនយោបាយគាំទ្រគំនិតផ្តួចផ្តើមប្រមុខបក្សកាន់អំណាច កម្ពុជា វៀតណាម ឡាវ រក្សាសន្តិភាពតាមព្រំដែន
បណ្តាគណបក្សនយោបាយបានគាំទ្រពេញទំហឹងចំពោះការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងបក្សកាន់អំណាចកម្ពុជា វៀតណាម និងឡាវ ដែលបានប្តេជ្ញាកសាងសន្តិភាពតាមខ្សែបន្ទាត់ព្រំដែនដោយប្រើប្រាស់យន្តការបោះបង្គោលព្រំដែនដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ ជាពិសេស ប្រឆាំងការប្រើប្រាស់កម្លាំងគំរាមកំហែងរដ្ឋជាសមាជិកអាស៊ានដទៃទៀតដែលនាំឱ្យខូចផលប្រយោជន៍រួម។

ការលើកឡើងបណ្តាគណបក្សនយោបាយនៅកម្ពុជាដូចនេះ ធ្វើឡើងបន្ទាប់ពី ឯកឧត្តម សួស យ៉ារ៉ា មន្រ្ដីនាំពាក្យគណបក្សប្រជាជនកម្ពុជា បានថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពីលទ្ធផលនៃកិច្ចប្រជុំកំពូលត្រីភាគីរវាងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា វៀតណាម និងឡាវ ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ថា កម្ពុជា ឡាវ និងវៀតណាម ដោយបញ្ជាក់ពីជំហររបស់ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងបីលើការផ្ដល់តម្លៃខ្ពស់ចំពោះការដោះស្រាយបញ្ហាព្រំដែន តាមរយៈការគោរពនូវបច្ចេកទេស ច្បាប់ និងគោរពអនុសញ្ញា សន្ធិសញ្ញាទាំងអស់ជាពិសេសគឺគោលការសន្ដិភាពជាមួយគ្នា និងជំរុញការដោះស្រាយបញ្ហាព្រំដែនដែលនៅសេសសល់ឱ្យបានឆាប់រហ័ស។ តាមរយៈលទ្ធផលនេះបណ្តាគណបក្សនយោបាយបានមើលឃើញថា គណបក្សកាន់អំណាចនៃប្រទេសទាំងបីមានទស្សនវិស័យដូចគ្នាក្នុងការកសាងមិត្តភាពរួមគ្នា ដើម្បីឆ្ពោះទៅរកសន្តិភាពយូរអង្វែងជានិរន្ត។
សូមបញ្ជាក់ថា ក្នុងកិច្ចប្រជុំកំពូលត្រីភាគីនៅកម្ពុជាកាលពីចុងសប្ដាហ៍មុននេះប្រមុខបក្សកាន់អំណាច កម្ពុជា វៀតណាម និងឡាវ ក៏បានអះអាងថានឹងចរចាគ្នាតាមយន្តការដោយសន្តិវិធី ក្នុងនាមជាអ្នកជិតខាងល្អ ដើម្បីបញ្ចប់ការបោះបង្គោលព្រំដែនដែលសេសសល់ ហើយ ភាគីទាំងបី បានប្តេជ្ញាខិតខំស្វែងរកដំណោះស្រាយដែលអាចទទួលយកបានទៅវិញទៅមកលើការងារខណ្ឌសីមាព្រំដែនគោក៕ អត្ថបទ៖ ធូ វិរៈ



-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣