ព័ត៌មាន
អាមេរិក អរគុណដល់កម្ពុជា ចំពោះកិច្ចសហការក្នុងការឃាត់ខ្លួន និងនិរទេសឧក្រិដ្ឋជនជនជាតិអាមេរិកម្នាក់ទៅអាមេរិកវិញ
ភ្នំពេញ៖ ភ្នាក់ងារពិសេសមកពីសេវាសន្តិសុខការទូត (DSS) នៃការិយាល័យស៊ើបអង្កេតឧក្រិដ្ឋកម្មក្រៅប្រទេស (OCI) ប្រចាំស្ថានទូតអាមេរិកនៅភ្នំពេញ នៃប្រទេសកម្ពុជា បានសម្របសម្រួលដោយជោគជ័យ ក្នុងការនាំខ្លួនឧក្រិដ្ឋជនជាជនជាតិអាមេរិកម្នាក់ ដែលត្រូវបានស្វែងរកចាប់ខ្លួននៅក្នុងសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងបទល្មើសឧក្រិដ្ឋមួយចំនួនដូចជា កាន់កាប់អាវុធខុសច្បាប់ និងបទល្មើសឧក្រិដ្ឋមួយចំនួនទៀតពាក់ព័ន្ធនឹងគ្រឿងញៀន។ នេះបើតាមការចេញផ្សាយរបស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។
ភ្នាក់ងារ DSS បានរកឃើញទីតាំងរបស់បុគ្គលនោះ និងបានធ្វើការជាមួយអាជ្ញាធរកម្ពុជា ដើម្បីសម្របសម្រួលការចាប់ខ្លួន និងនិរទេសចេញពីប្រទេសកម្ពុជា។ ពិរុទ្ធជនត្រូវបានចាប់ខ្លួនបញ្ជូនទៅសហរដ្ឋអាមេរិកវិញ ក្រោមការគ្រប់គ្រងរបស់ភ្នាក់ងារពិសេស U.S. Marshals Service Deputies។
«យើងខ្ញុំសូមអរគុណដល់ដៃគូកម្ពុជារបស់យើង ចំពោះកិច្ចសហការដ៏ល្អប្រកបដោយវិជ្ជាជីវៈ។ យើងរួមគ្នា បញ្ជូនសារយ៉ាងច្បាស់ថា ចំពោះបុគ្គលទាំងឡាយណាដែលប៉ុនប៉ងគេចខ្លួនពីច្បាប់ នឹងត្រូវបានវែកមុខយកមកផ្តន្ទាទោសតាមច្បាប់»។ នេះបើតាមការបញ្ជាក់នៅការចេញផ្សាយរបស់ស្ថានទូត៕

-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣