ព័ត៌មាន
អភិបាលខេត្តកំពង់ស្ពឺ ណែនាំឱ្យអាជ្ញាធររៀបចំទីតាំងអភិរក្សជីវចម្រុះ និងព្រមានចាត់វិធានការអ្នកប្រើឧបករណ៍ល្មើសបំផ្លាញ
កំពង់ស្ពឺ៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានណែនាំទៅដល់អាជ្ញាធរក្រុង-ស្រុកទាំង៩ ឱ្យរៀបចំទីតាំងអភិរក្សជីវចម្រុះ ឱ្យបានយ៉ាងតិចមួយកន្លែង ដើម្បីបង្កើនធនធានជលផល សម្រាប់កូនចៅជំនាន់ក្រោយ តែត្រូវចាត់វិធានការឱ្យបានតឹងរឹងបំផុត ចំពោះជនទាំងឡាយណា ដែលប្រើប្រាស់ឧបករណ៍ល្មើសគ្រប់ប្រភេទបំផ្លាញជីវចម្រុះ។

ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២១ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍ថា ខេត្តកំពង់ស្ពឺគឺជាខេត្តមួយ ដែលសំបូរទៅដោយអាងទឹកធំៗ ប៉ុន្តែមិនសម្បូរនូវធនធានជលផលនោះទេ និយាយជារួម គឺជីវចម្រុះ ដែលទាំងនេះ គឺបណ្តាលមកពីការគ្រប់គ្រង របស់មន្រីជំនាញ សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានមានភាពធូររលុង មិនអើពើ ឬក៏ចាត់វិធានការក្តៅ ចំពោះជនល្មើស ដែលតែងប្រើប្រាស់ឧបករណ៍ហាមឃាត់គ្រប់ប្រភេទ ពិសេសគឺឧបករណ៍ឆក់។

ឯកឧត្តម ជាម ច័ន្ទសោភ័ណ បានបន្ថែមថា ដោយកត្តាអំណោយផល ដែលខេត្តនេះសំបូរទៅដោយអាងស្តុកទឹកធំៗ ដែលអាចជាជម្រកជីវចម្រុះ អាចរស់នៅបាន ដូច្នេះអាជ្ញាធរក្រុងស្រុក ត្រូវតែរៀបចំទីតាំងភូមិសាស្ត្រអាងណាមួយ ក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីព្រលែងពួជត្រីចម្រុះ ចូលទៅក្នុងអាងនោះ ដើម្បីពង្រីកពូជធ្វើឲ្យធនធានជលផលមានការកើនឡើងវិញ ជាងនេះ គឺផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់ប្រព័ន្ធអេកូឡូស៊ី និងជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ នៅមូលដ្ឋានតាមរយៈការរកចំណូលពីការនេសាទតាមបែបប្រពៃណី និងទេសចរណ៍ធម្មជាតិ។

ជាមួយនេះ ឯកឧត្តមអភិបាលខេត្តកំពង់ស្ពឺ បានគូសបញ្ជាក់ថា ដើម្បីការពារ អភិរក្សជីវៈចម្រុះជលផល ក្រោយការរៀបចំ និងព្រលែងពូជត្រីចូលទៅក្នុងអាងរួចរាល់ អាជ្ញាធរត្រូវបង្កើតជាសហគមន៍ និងកន្លែងអភិរក្ស ដោយសហការជាមួយកម្លាំងពាក់ព័ន្ធ ក្នុងការយាមល្បាត ហើយត្រូវដាក់វិធានការឱ្យបានតឹងរឹងបំផុត ចំពោះអ្នកដែលប្រើប្រាស់ឧបករណ៍ឆក់ នៅពេលដែលចាប់ខ្លួនបានធ្វើយ៉ាងណាឱ្យជនល្មើសមានការរៀងចាល និងរក្សាបាននូវនិរន្តរភាពធនធានជលផល សម្រាប់កូនចៅជំនាន់ក្រោយ៕ អត្ថបទ៖ បាន សុខរិទ្ធិ



-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន5 hours agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 day agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន