ព័ត៌មាន
មនុស្សជាង ១ពាន់នាក់ នាំគ្នារត់ប្រណាំង ដើម្បីបុព្វហេតុជាតិមាតុភូមិនៅខេត្តកោះកុង
មនុស្សជាង១ពាន់នាក់ បានមកចូលរួមរត់ប្រណាំងរយៈចម្ងាយជាង ៤គីឡូម៉ែត្រ ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងអបអរសាទរអបអរសាទរខួបលើកទី៤៧ ថ្ងៃបង្កើតសហភាពសហព័ន្ធយុវជនកម្ពុជា (០២ ធ្នូ) នៅក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

ថ្នាក់ដឹកនាំដឹកនាំខេត្ត មន្ត្រីរាជការ ដៃគូសហការ កងកម្លាំង ក្រុមយុវជន និងកីឡាករស្ម័គ្រចិត្តប្រ មាណ ១ពាន់នាក់ បានជួបជុំគ្នារត់ប្រណាំងនៅក្នុងបរិវេនស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ-ឈ្នះ ក្នុងគោលបំណង៖ រំលឹកស្មារតី ២ ធ្នូ ដឹងគុណសន្តិភាព និងលើកកម្ពស់សុខភាព សាធារណៈ។
លោកជំទាវ មិថុនា ភូថង ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកោះកុង បានឱ្យដឹងនៅថ្ងៃ ទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ថា តាមគម្រោងកម្មវិធីនេះ គ្រោងធ្វើឡើងនៅដើមខែធ្នូ ឆ្នាំ២០២៥កន្លងទៅប៉ុន្តែដោយសារតែស្ថានភាពបញ្ហាព្រំដែន ក៏ត្រូវបានពន្យាមកដល់ថ្ងៃទី៨ ខែកុម្ភៈ នេះ។

លោកជំទាវ បានបន្តថា រត់ប្រណាំងរយៈចម្ងាយជាង៤គីឡូម៉ែត្រ ដើម្បីបុព្វហេតុជាតិមាតុភូមិ និង អបអរសាទរអបអរសាទរខួបលើកទី៤៧ ថ្ងៃបង្កើតសហភាពសហព័ន្ធយុវជនកម្ពុជា ២ ធ្នូ ១៩៧៨-២ ធ្នូ ២០២៥។ មិនត្រឹមតែដើម្បីផ្សារភ្ជាប់សុខភាពប៉ុណ្ណោះទេ ក៏ជាការបង្ហាញនូវស្មារតីស្នេហាជាតិ និងការរួមរួមកម្លាំងដើម្បីអនាគតកម្ពុជា។ ជាក់ស្តែងថវិកាសប្បុរសជន ក៏ត្រូវបានយកទៅជួយវីរៈកងទ័ពជួរមុខផងដែរ។

ក្រុមយុវជនដែលបានចូលរួមរត់ប្រណាំង ថ្លែងថា ពួកគេពិតជាសប្បាយរីករាយដែលបានចូលរួមកម្មវិធីអបអរសាទរអបអរសាទរខួបលើកទី៤៧ ថ្ងៃបង្កើតសហភាពសហព័ន្ធយុវជនកម្ពុជា និងបង្ហាញស្មារតីសាមគ្គីភាពតែមួយគាំទ្រមាតុភូមិយើងដែលកំពុងរងគ្រោះព្រោះតែការឈ្លានពានរបស់យោធាថៃ។
គួរជម្រាបថា កម្មវិធីរត់ប្រណាំង ខេត្តកោះកុងបានរៀបចំឡើងលក្ខណៈទ្រង់ទ្រាយធំមិនតូច៣ដងនោះទេ រយៈពេល៤ឆ្នាំកន្លងមកទៅ ដោយឈរលើស្មារតីបណ្តុះការអប់រំស្រឡាញ់សុខភាព ពង្រឹងសាមគ្គីភាព មិត្តភាព និងស្វែងរកថវិកាជួយទ្រទ្រង់ដោះស្រាយក្នុងសង្គមជាតិជាបន្តបន្ទាប់៕ អត្ថបទ៖ ឈឹម មករា




-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣