ព័ត៌មាន
សន្ដិសុខសុវត្ថិភាពល្អ ធ្វើឱ្យមានជើងហោះហើរត្រង់ ពីខេត្ដព្រះសីហនុទៅអន្ដរជាតិ ត្រូវបានតភ្ជាប់ជាបន្ដបន្ទាប់
រដ្ឋបាលខេត្ដព្រះសីហនុ និងរដ្ឋបាលអាកាសយានដ្ឋាន រៀបចំពិធីសម្ពោធជើងហោះហើរត្រង់ ថ្មី ឡើងវិញពីខេត្តព្រះសីហនុ ទៅកាន់ទីក្រុង Xiamen ខេត្ត Fujian នៃសាធារណរដ្ឋប្រជាមានិតចិននារសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ នៅអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ស្ថិតក្នុងសង្កាត់រាម ក្រុងកំពង់សោម។
ការហោះហើរទៅកាន់អន្ដរជាតិ ត្រូវបានតភ្ជាប់ជាបន្ដបន្ទាប់ទាំងការហោះហើរត្រង់ ពិសេសទៅកាន់ប្រទេសចិន និងការហោះហើរទៅមកតាមបណ្ដាប្រទេសនានា ព្រមទាំងការហោះហើរក្នុងស្រុកដែលជាសញ្ញាវិជ្ជមានសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិ។ នេះ គឺជាការលើកឡើងរបស់ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ។
ជាមួយនោះ នាយករងអាកាសយានដ្ឋានអន្ដរជាតិខេត្ដព្រះសីហនុ ក៏បានលើកឡើងបញ្ជាក់ថា ថ្ងៃនេះ គឺជាពិធីសម្ពោធជើងហោះហើរ លេខៈ ZA687 របស់ក្រុមហ៊ុន Sky Angkor Airline ដែលនឹងធ្វើការហោះហើរពីខេត្តព្រះសីហនុ ទៅកាន់ទីក្រុង Xiamen ខេត្ត Fujian នៃសាធារណរដ្ឋប្រជាមានិតចិន។ ពីការហោះហើរមានការកើនឡើងជាបន្ដបន្ទាប់ទាំងអន្ដរជាតិ និងក្នុងស្រុក ជាមធ្យមជាង ៣០ជើង ក្នុងមួយសប្ដាហ៍ និងCharter flight (ជើងហោះហើរពាណិជ្ជកម្មឯកជន) ១ជើងក្នុងមួយថ្ងៃ។
ទន្ទឹមនឹងនោះ ប្រធានមន្ទីរទេសចរណ៍ខេត្ដព្រះសីហនុ ក៏បានបង្ហាញពីសញ្ញាវិជ្ជមានផងដែរថា ការបើកឱ្យមានប្រព័ន្ធគមានគមន៍សម្បូរបែប ដែលមានច្រើនជម្រើស គីមានសារៈសំខាន់ណាស់ក្នុងការចូលរួមលើកកម្ពស់វិស័យទេសចរណ៍ ជាមួយនឹងសក្ដានុពលធនធានធម្មជាតិរបស់ខេត្ដព្រះសីហនុ ពិតជាបានទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគឱ្យចូលមកខេត្ដព្រះសីហនុបានច្រើនដែលបានជួយបង្កើនការអភិវឌ្ឍសេដ្ឋកិច្ចសង្គម៕










-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន7 hours agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 day agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន