ព័ត៌មាន
រដ្ឋសភាកម្ពុជា ចាប់ដៃគូជាមួយអង្គការសុខភាពពិភពលោក (WHO) ត្រៀមធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកស្តីពីសុខភាពពិភពលោក នាពេលឆាប់ៗខាងមុខ
រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅល្ងាចថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ បានប្រកាសធ្វើកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយអង្គការសុខភាពពិភពលោក (WHO) ដើម្បីត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះនៃ វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពពិភពលោក លើកទី៩ (9th APPF-GH) ដែលនឹងប្រព្រឹត្តទៅក្នុងពេលឆាប់ៗខាងមុខនេះ។
នៅក្នុងកិច្ចប្រជុំកម្រិតខ្ពស់នាថ្ងៃនេះ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃរដ្ឋសភា ដឹកនាំដោយ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨, អ្នកតំណាងរាស្ត្រជាសមាជិកគណៈកម្មការ, ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ អគ្គលេខាធិការរងប្រចាំការ និងជានាយកខុទ្ទកាល័យសម្តេចប្រធានរដ្ឋសភា ព្រមទាំង ឯកឧត្តមបណ្ឌិត ឈាង វណ្ណារិទ្ធ អគ្គលេខាធិការរង និងជាប្រធានក្រុមទីប្រឹក្សារដ្ឋសភា បានពិភាក្សាការងារលម្អិតស៊ីជម្រៅជាមួយតំណាងអង្គការ WHO ដឹកនាំដោយ លោកស្រីវេជ្ជបណ្ឌិត Marianna Trias លើការរៀបចំខ្លឹមសារ និងបច្ចេកទេសនៃវេទិកានេះ។
តាមរយៈលទ្ធផលនៃកិច្ចពិភាក្សានៅថ្ងៃនេះ តំណាងអង្គការ WHO ប្រចាំកម្ពុជា បានប្រកាសផ្តល់នូវជំនាញបច្ចេកទេស ដើម្បីធ្វើការងាររួមគ្នាជាមួយរដ្ឋសភាជាតិកម្ពុជា ក្នុងការរៀបចំវេទិកាដ៏មានសារៈសំខាន់នេះឱ្យឆ្លើយតបចំគោលដៅនៃ «ការគ្របដណ្តប់សុខភាពជាសកល (UHC)» និង «គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)»។
តាមរយៈកិច្ចសហប្រតិបត្តិការក្នុងការរៀបចំរួមគ្នានេះ វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពពិភពលោក លើកទី៩ នឹងផ្ដល់នូវទស្សាទានទានគន្លឹះថ្មីៗបន្ថែម ក្នុងការបង្កើនប្រសិទ្ធភាពនៃការឆ្លើយតបលើការទប់ស្កាត់ជំងឺមិនឆ្លង (NCDs), លើកកម្ពស់សុខភាពផ្លូវចិត្ត និងការឆ្លើយតបនឹងជំងឺឆ្លងថ្មីៗ។ ពាក់ព័ន្ធនឹងបរិវត្តកម្មឌីជីថលក្នុងវិស័យសុខាភិបាល ដៃគូអន្តរជាតិក៏បានប្រកាសជួយជ្រោមជ្រែងកម្ពុជា ក្នុងការបង្ហាញពីតួនាទីរបស់សភាក្នុងការជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីកសាងប្រព័ន្ធសុខាភិបាលដែលមានភាពធន់ និងសមធម៌។
លោកជំទាវ ឡោក ខេង បានបញ្ជាក់ថា វេទិកា APPF-GH លើកទី៩ នេះ មិនត្រឹមតែជាវេទិកាផ្លាស់ប្តូរយោបល់រវាងសមាជិកសភាក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាឱកាសមាសសម្រាប់កម្ពុជា ក្នុងការបង្ហាញពីសមត្ថភាពដឹកនាំ និងការកៀរគរធនធានអន្តរជាតិ ដើម្បីដោះស្រាយបញ្ហាប្រឈមរួម ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ និងវិបត្តិមនុស្សធម៌ជាដើម។
តាមរយៈការចូលរួមយ៉ាងសកម្មពីសំណាក់ថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា និងដៃគូអភិវឌ្ឍន៍អន្តរជាតិ កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើជាម្ចាស់ផ្ទះ ដើម្បីជំរុញឱ្យមានការប្តេជ្ញាចិត្តផ្នែកនយោបាយកាន់តែខ្លាំងក្លា ក្នុងការធានាសុខុមាលភាពជូនប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋរស់នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកទាំងមូល។
គួររំលឹកផងដែរថា វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពពិភពលោក គឺជាបណ្តាញសភាដ៏មានឥទ្ធិពល ដែលមានបំណងពង្រឹងសមត្ថភាពសមាជិកសភាក្នុងការតាក់តែងច្បាប់ និងអនុម័តថវិកា ដើម្បីគាំទ្រដល់សុខភាពពិភពលោក។










-
ព័ត៌មាន1 week agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន7 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន1 week agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន6 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
កីឡា6 days agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមសម្ពោធទីស្នាក់ការគណបក្សឃុំស្វាយរំពារ ខេត្តកំពង់ស្ពឺ
-
កីឡា7 days agoកម្ពុជាឈរលេខរៀងទី១៩ ក្នុងតារាងមេដាយកីឡាអាស៊ី បណ្ដោះអាសន្ន ក្រោយឈ្នះមេដាយ ៤គ្រឿង