ព័ត៌មាន
សម្តេចធិបតី៖ បញ្ហាព្រំដែនត្រូវដោះស្រាយតាមយន្តការអន្តរជាតិ បើទោះបីជាយឺតបន្តិចតែនឹងទទួលផលបានជានិរន្ត
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្កតីនៃកម្ពុជា បានប្រកាសជាថ្មីម្តងទៀតថា ជំហររបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមច្បាប់អន្តរជាតិ បើទោះបីជាការដោះស្រាយតាមរយៈច្បាប់អន្តរជាតិនេះមានភាពយឺតយ៉ាវបន្តិចមែន ប៉ុន្តែវានឹងទទួលបានលទ្ធផលល្អជានិរន្ត ដើម្បីធានាដល់សុវត្ថិភាព និងសន្តិសុខជូនដល់បងប្អូនប្រជាពលរដ្ឋខ្មែរយើងទាំងមូលជាពិសេសនៅតាមព្រំ ដែនរវាងកម្ពុជា និងថៃតែម្តង។
ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិទ្ទេសA និងសិស្សបច្ចេកទេសវិជ្ជាជីវៈ នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ ២០២៦នេះ សម្តេចធិបតីនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់យ៉ាងច្បាស់ថា គោលការណ៍របស់រាជរដ្ឋាភិបាល គឺទឹកដី និងប្រជាជនគឺនៅតែជាអាទិភាពខ្ពស់បំផុតក្នុងការយកចិត្តទុកដាក់នាពេលកន្លងមក បច្ចុប្បន្ន និងអនាគត ហើយសម្តេចបានប្រកាសប្រាប់ដល់បងប្អូនប្រជាពលរដ្ឋខ្មែរផងដែរថាព្រំដែនរវាងកម្ពុជានិងថៃគឺជាព្រំដែនអន្តរជាតិ រវាងរដ្ឋនិងរដ្ឋនិងបានការពារដោយច្បាប់អន្តរជាតិ ជាពិសេសធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ។ ដូច្នេះកម្ពុជាប្រកាន់ជំហរដាច់ខាតការពារនូវអធិបតេយ្យ បូរណភាពទឹកដីរបស់ខ្លួនទាំងបច្ចុប្បន្នទាំងទៅអនាគត ដោយប្រើប្រាស់គ្រប់មធ្យបាយកម្ពុជាមានតាមច្បាប់អន្តរជាតិ។ មួយវិញទៀតកម្ពុជានៅតែមិនទទួលស្គាល់ជាដាច់ខាតការកែប្រែខ្សែបន្ទាត់ព្រំដែន ឬការកាន់កាប់ទឹកដីដោយខុសច្បាប់អន្តរជាតិ ឬតាមរយៈការប្រើប្រាស់កម្លាំងនោះ។
សម្តេចធិបតី នាយករដ្ឋមន្រ្តីបានបញ្ជាក់បន្ថែមទៀតថា ជំហររបស់រាជរដ្ឋាភិបាលការខិតខំដោះ ស្រាយ ដោយសន្តិវិធី ដោយមូលដ្ឋានច្បាប់អន្តរជាតិទៅលើបញ្ហាព្រំដែន គឺជាគោលការណ៍មួយដែលបាន ខិតខំដាក់ទិសដៅ ខណៈមានតែវិធីសាស្រ្តនេះទេទើបអាចធានាបាននូវប្រសិទ្ធភាព ដែលអាចយូរអង្វែង។ ដោយសម្តេចបានបញ្ជាក់ថា«លទ្ធផលអាចយឺតអាចលំបាកខ្លះ ប៉ុន្តែយើងត្រូវប្រឈមដោះស្រាយទាំង អស់គ្នាហើយរកពិធីមួយដោះបញ្ចប់កុំឲ្យវាកើតឡើងវិញទៅថ្ងៃអនាគត ដើម្បីធានានូវភាពសុខសាន្តរបស់ យើង ខណៈកន្លែងពីមុនធ្លាប់តែអភិវឌ្ឍន៍ ដោយពីជំនាន់៨០-៩០ជាសង្គ្រាមសមរភូមិផ្ទៃក្នុង ក្រោយមកក៏ មានការអភិវឌ្ឍភ្ជាប់ទំនាក់ទំនងជាមួយប្រទេសជិតខាង។ ជាអកុសលក្នុងរយៈពេលខ្លីនេះបានក្លាយទៅជា ដែនសមរភូមិឡើងវិញ ហើយសង្ឈឹមថាវានឹងបញ្ចប់ វានឹងប្រែក្លាយទៅជានៃការអភិវឌ្ឍរស់រវើករបស់ប្រជា ពលរដ្ឋឡើងវិញ ហើយយើងនឹងខិតខំដោះស្រាយបញ្ហាទឹកដីរបស់យើងផ្អែកលើច្បាប់ដើម្បីការពារនូវ អធិបតេយ្យភាព និងបូរណភាពរបស់យើងទៅតាមលទ្ធភាព និងបច្ចេកទេស និងច្បាប់ដែលយើងមាន»៕










-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 day agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន2 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន