ព័ត៌មាន
អតីតសិស្សនិទ្ទេស A ប្ដេជ្ញាបន្តប្រឹងរៀនសូត្រ អភិវឌ្ឍខ្លួនដើម្បីសង្គមជាតិ
អតីតសិស្សនិទ្ទេស A ក្នុងឆ្នាំសិក្សា ២០២៤-២០២៥កន្លងទៅ លើកឡើងជាការប្ដេជ្ញា ដោយប្រឹងប្រែងរៀនសូត្រ អភិវឌ្ឍខ្លួនឱ្យក្លាយជាមូលធនមនុស្សក្នុងគោលដៅសំខាន់រួមមួយ គឺប្រែក្លាយកម្ពុជា ពីប្រទេសកំពុងអភិវឌ្ឍ ទៅជាប្រទេសអភិវឌ្ឍ។ ការលើកឡើងដូចនេះ ធ្វើឡើងក្នុងឱកាសជួបសំណេះសំណាលជាមួយ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា នាព្រឹកថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៦នេះ។
សិស្សនិទ្ទេស A ចំនួន៣,០០៣នាក់ ដែលបានប្រឡងជាប់ ក្នុងសម័យប្រឡង ២៨ ខែសីហា ឆ្នាំ២០២៥ នាថ្ងៃនេះ បានទទួលឱកាសជួបសំណេះសំណាលជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាដោយផ្ទាល់។ ការទទួលបានជួបសំណេះសំណាលនេះ ផ្ដល់ជាស្នាមញញឹមដល់សិស្សនិទ្ទេសAគ្រប់រូប។ ភ្ជាប់ជាមួយស្នាមញញឹមនេះ ក្នុងនាមជាអតីតសិស្សនិទ្ទេស A និងក្នុងនាមជានិស្សិតកំពុងសិក្សាមុខជំនាញផ្សេងៗគ្នា នៅសាកលវិទ្យាល័យ ពួកគេលើកឡើងថា ពួកគេនៅតែរក្សាគោលដៅច្បាស់លាស់ ភ្ជាប់ជាមួយសកម្មភាពជាក់លាក់ ក្នុងការសិក្សារៀនសូត្រ។ រៀនសូត្រភ្ជាប់ជាមួយការប្រឹងប្រែង ដោយម្នាក់ៗមានក្ដីប្រថ្នារួមមួយគឺនាំកម្ពុជា ឱ្យឆ្ពោះទៅជាប្រទេសអភិវឌ្ឍ។ ពួកគេក្នុងនាមជាប្រជាពលរដ្ឋខ្មែរ គឺពិតជាមានភាពឈឺចាប់ នូវអ្វីដែលបានកើតឡើងនៅឆ្នាំ២០២៥កន្លងទៅ ឈឺចាប់ដោយសារការមើលងាយរបស់ជាតិសាសន៍ដទៃ មកលើជាតិសាសន៍ខ្មែរ។
ក្នុងនាមជាប្រជាពលរដ្ឋខ្មែរ ជាយុវជនខ្មែរ ពួកគេស្នើសុំទៅកាន់យុវជនដទៃទៀត ត្រូវតែប្រឹងប្រែងរៀនសូត្រ ចំណេះជំនាញ ដើម្បីយកចំណេះជំនាញមកអភិវឌ្ឍជាតិរួមគ្នាជាចាំបាច់។
កន្លងទៅ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា តែផ្ដាំផ្ញើជាច្រើនលើកច្រើនសារ ដោយរម្លឹកឱ្យយុវជនខ្មែរ ត្រូវប្រែក្លាយភាពឈឺចាប់ ទៅជាការប្រឹងប្រែង។ ប្រឹងប្រែង សិក្សារៀនសូត្រ អភិវឌ្ឍខ្លួនឱ្យក្លាយជាមូលធនមនុស្ស ព្រោះម្នាក់ជាកោសិកានៃសង្គមជាតិ ជាធាតុចូលជួយឱ្យជាត់មានការអភិវឌ្ឍ។
សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ បេក្ខជនបានប្រឡងជាប់មានសរុប១២២,៤៧៣នាក់ (ស្រី ៧០,៩៩១នាក់) ស្មើនឹង៨៤,៥៦ភាគរយ នៃចំនួនបេក្ខជនបានមកប្រឡងសរុប។ ក្នុងចំណោមបេក្ខជនបានប្រឡងជាប់នេះ បេក្ខជនទទួលបាន៖ និទ្ទេស A ចំនួន៣,០០៣នាក់ (ស្រី ១,៦៩៤នាក់), និទ្ទេស B ចំនួន ៩,៩០១នាក់ (ស្រី ៦.១៩៨នាក់), និទ្ទេស C ចំនួន ២៨,៨០១នាក់ (ស្រី ១៨,៥៧៨នាក់), និទ្ទេស D ចំនួន ៤៥,៨៥៩នាក់ (ស្រី ៧,១៨៩នាក់), និទ្ទេស E ចំនួន ៣៤,៩០៩នាក់ (ស្រី ១៧,៣៣២នាក់)៕ អត្ថបទ៖ គឹម ហុក






-
ព័ត៌មាន1 week agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន7 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន1 week agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន6 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
កីឡា6 days agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមសម្ពោធទីស្នាក់ការគណបក្សឃុំស្វាយរំពារ ខេត្តកំពង់ស្ពឺ
-
កីឡា7 days agoកម្ពុជាឈរលេខរៀងទី១៩ ក្នុងតារាងមេដាយកីឡាអាស៊ី បណ្ដោះអាសន្ន ក្រោយឈ្នះមេដាយ ៤គ្រឿង