ព័ត៌មាន
អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធងាកមករៀនជំនាញបច្ចេកទេស ដើម្បីអភិវឌ្ឍខ្លួនបង្កើនជីវភាពឱ្យសមរម្យជាងមុន
ការរៀនជំនាញបច្ចេកទេសទទួលបានអត្ថប្រយោជន៍ជាច្រើន ម្លោះហើយបានជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធងាកមកចូលរៀនជំនាញបច្ចេកទេសនេះ ដោយសង្ឃឹមថា ជីវភាពនឹងល្អជាមុន បន្ទាប់ពីរៀនចប់។
អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១០ខែកុម្ភៈនេះ បានប្រាប់BTV ឱ្យបានដឹងថា មូលហេតុដែលចូលរៀនជំនាញបច្ចេកទេសជួសជុល និងថែទាំរថយន្ត ព្រោះចូលរៀនអត់បង់លុយ និងពេលរៀនចប់ងាយស្រួលរកការងារធ្វើ ទទួលបានប្រាក់ចំណូលសមរម្យ ធ្វើឲ្យជីវភាពរស់នៅល្អជាងមុន។ លើសពីនេះ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ឋបានអរគុណដល់រាជរដ្ឋាភិបាល ដែលបានដាក់ចេញគោលនយោបាយ បណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ។
លោក ណុន ឌី គ្រូបបណ្តុះបណ្តាញជំនាញបច្ចេកទេសថែទាំ និងជួសជុលរថយន្ត នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម បានលើកឡើងថា អ្នកដែលរៀនជំនាញបច្ចេកទេសនេះចប់ ចេះពិតប្រាកដ គឺមានការងារធ្វើគ្រប់ៗគ្នា ដោយមានការសម្របសម្រួលពីវិទ្យាស្ថាន និងក្រសួងការងារ ម្លោះហើយទើបមានយុវជន និងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានចូលរៀនជំនាញបច្ចេកទេសជាបន្តបន្ទាប់។
គួរបញ្ជាក់ដែរថា កម្មវិធីបណ្ដុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ចូលរៀនដោយឥតគិតថ្លៃ មានជំនាញ៣៨ក្នុងវិស័យអាទិភាពចំនួន១០ដែលក្នុងនោះរួមមាន៖ទី១.វិស័យសំណង់ ទី២.វិស័យអគ្គិសនី និងថាមពល ទី៣.វិស័យអេឡិចត្រូនិក ទី៤.វិស័យបរិក្ខាត្រជាក់ និងកំដៅ ទី៥.វិស័យកម្មន្តសាល ទី៦.វិស័យមេកានិក/មេកានិករថយន្ត ទី៧.វិស័យទេសចរណ៍ ទី៨.វិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ទី៩.វិស័យសេវាកម្ម និងទី១០.វិស័យធុរកិច្ច និងព័ត៌មានវិទ្យា៕ អត្ថបទ៖ទូច សោភ័ណ








-
ព័ត៌មាន1 week agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន7 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន1 week agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន6 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
កីឡា6 days agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមសម្ពោធទីស្នាក់ការគណបក្សឃុំស្វាយរំពារ ខេត្តកំពង់ស្ពឺ
-
កីឡា7 days agoកម្ពុជាឈរលេខរៀងទី១៩ ក្នុងតារាងមេដាយកីឡាអាស៊ី បណ្ដោះអាសន្ន ក្រោយឈ្នះមេដាយ ៤គ្រឿង