ព័ត៌មាន
ធុរកិច្ចអារ៉ាប៊ីសាអូឌីតមើលឃើញថា កម្ពុជាគឺជាច្រកដ៏សំខាន់ សម្រាប់សមាហរណកម្មពាណិជ្ជកម្មក្នុងតំបន់អាស៊ាន
ប្រធានក្រុមប្រឹក្សាធុរកិច្ចអារ៉ាប៊ីសាអូឌីត-កម្ពុជា មើលឃើញកម្ពុជាគឺជាច្រកដ៏សំខាន់ លើការតភ្ជាប់ការធ្វើធុរកិច្ច វិនិយោគ សេដ្ឋកិច្ច និងសមាហរណកម្មពាណិជ្ជកម្មក្នុងតំបន់អាស៊ាន ដែលមានចក្ខុវិស័យអភិវឌ្ឍស្របតាម Saudi Vision 2030 ផងដែរ។
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ បាន អនុញ្ញាតឱ្យគណៈប្រតិភូដឹកនាំដោយ ឯកឧត្តម Waleed Nasser Alsheri ប្រធានក្រុមប្រឹក្សាធុរកិច្ចអារ៉ាប៊ីសាអូឌីត-កម្ពុជា នៃ សភាពាណិជ្ជកម្មព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយមានការចូលរួមពីឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍។
ក្នុងជំនួបការងារនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញពីកាលានុវត្តនភាពដ៏សមស្រប នៃសេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្ន សម្រាប់ជំរុញកិច្ចសហប្រតិបត្តិការធុរកិច្ច ជាមួយអារ៉ាប៊ីសាអូឌីត និងបានលើកទឹកចិត្តឱ្យមានការវិនិយោគបន្ថែម ពីវិនិយោគិនអារ៉ាប់ មកកម្ពុជា ដើម្បីពង្រឹងពាណិជ្ជកម្ម និងភាពជាដៃគូយូរអង្វែងរវាងប្រទេសទាំងពីរ។
ជាការឆ្លើយតប, ឯកឧត្តម Waleed Nasser Alsheri បានកត់សម្គាល់ពីភាពរីកចម្រើនខ្លាំងនៃវិស័យពាណិជ្ជកម្ម និង សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា និងបង្ហាញចំណាប់អារម្មណ៍ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការវិនិយោគរវាងប្រទេសទាំងពីរផងដែរ។
ឯកឧត្តមក៏បានលើកឡើងពីបំណងរៀបចំដំណើរទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូធុរកិច្ចអារ៉ាប៊ីសាអូឌីតមកកម្ពុជា ដោយ បានបញ្ជាក់ថា កម្ពុជាគឺជាច្រកសំខាន់ សម្រាប់សមាហរណកម្មពាណិជ្ជកម្មក្នុងតំបន់អាស៊ាន និងមានចក្ខុវិស័យអភិវឌ្ឍស្របតាម Saudi Vision 2030 (ដែលជាប្លង់មេដែលធ្វើពិពិធកម្មសេដ្ឋកិច្ច ផ្តល់សិទ្ធិអំណាចដល់ពលរដ្ឋ បង្កើតបរិយាកាសរស់រវើក សម្រាប់អ្នក វិនិយោគក្នុងស្រុក និងអន្តរជាតិ និងបង្កើតអារ៉ាប៊ីសាអូឌីតជាអ្នកដឹកនាំពិភពលោក)៕ អត្ថបទ៖ សុន រ៉ាឌី







-
ព័ត៌មាន1 week agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន7 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន1 week agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន6 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
កីឡា6 days agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមសម្ពោធទីស្នាក់ការគណបក្សឃុំស្វាយរំពារ ខេត្តកំពង់ស្ពឺ
-
កីឡា7 days agoកម្ពុជាឈរលេខរៀងទី១៩ ក្នុងតារាងមេដាយកីឡាអាស៊ី បណ្ដោះអាសន្ន ក្រោយឈ្នះមេដាយ ៤គ្រឿង