ព័ត៌មាន
អង្គភាពចំនួន ៤,៤៩០ ទូទាំងប្រទេស បានដាក់ពាក្យចូលរួមប្រឡងប្រជែងអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល
បន្ទាប់ពីប្រកាស និងជូនដំណឹងការដាក់ឱ្យអនុវត្ត ”ការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ កម្រិតអនុវិទ្យាល័យ បឋមសិក្សា និងមណ្ឌលសុខភាព សម្រាប់ឆ្នាំ២០២៥” រួចមក មានអង្គភាពផ្តល់សេវាសាធារណៈទូទាំងប្រទេស បានដាក់ពាក្យចូលរួមប្រឡងប្រជែងយ៉ាងច្រើនគួរឱ្យកត់សម្គាល់។ ក្នុងនោះ គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូរាជធានី ខេត្ត បានទទួលបេក្ខភាពចូលរួមដាក់ពាក្យប្រឡងប្រជែងនៅទូទាំងប្រទេស ទាំងបីកម្រិត រួមមាន៖ (១)សាលាអនុវិទ្យាល័យ ចំនួន៧៦៦ ក្នុងចំណោម ១,២៤០សាលានៅទូទាំងប្រទេស, (២)សាលាបឋមសិក្សា ចំនួន២,៩២៥ ក្នុងចំណោម ៧,៣២០សាលានៅទូទាំងប្រទេស និង (៣)មណ្ឌលសុខភាព ចំនួន៧៩៩ ក្នុងចំណោម ១,៣១១អង្គភាពនៅទូទាំងប្រទេស។
ជាលទ្ធផល គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់រាជធានី ខេត្ត បានជ្រើសរើស និងបញ្ជូនបេក្ខភាពមកធ្វើបទបង្ហាញអំពីកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលនៃការអនុវត្តលក្ខណៈវិនិច្ឆ័យ ជូនគណៈកម្មការបច្ចេកទេសអន្តរក្រសួងនៃគ.វ.ជ. នៅសាលាភូមិន្ទរដ្ឋបាល ចំនួន ១៤៩អង្គភាព/សាលា ដើម្បីសម្រេចយកបេក្ខភាពចំនួន១០ ជាបេក្ខភាពសម្រាំងចុងក្រោយ ក្នុងមួយកម្រិត និងបន្តចុះទៅពិនិត្យទីតាំងជាក់ស្តែងតែម្តង។
សាលាអនុវិទ្យាល័យចំនួន១០, សាលាបឋមសិក្សាចំនួន១០ និងមណ្ឌលសុខភាពចំនួន១០ ចុងក្រោយ នឹងត្រូវធ្វើបទបង្ហាញពីសមិទ្ធផលរបស់ខ្លួនជូន គ.វ.ជ. ដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធាននៃគ.វ.ជ. ដោយផ្ទាល់ ដើម្បីសម្រេចជ្រើសរើសយកអង្គភាពជាប់ជ័យលាភីលេខ១ ដល់លេខ៥ ទាំងបីកម្រិត ឆ្ពោះទៅកាន់ការប្រកាសទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ ឆ្នាំ២០២៥៕




-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣