ព័ត៌មាន
មន្រ្ដីជាន់ខ្ពស់អាជ្ញាធរមីន ចាត់ទុកអង្គការសហប្រជាជាតិ គឺជាសំឡេង និងជាដៃគូដ៏មានសារៈសំខាន់មួយ ក្នុងការជំរុញ និងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងវិស័យសកម្មភាពមីន
នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអនុញ្ញាតឱ្យ លោកស្រី វ្ល៉ាដាន់កា អាន់ឌ្រេវ៉ា (Vladanka Andreeva) អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា ចូលជួបពិភាក្សាការងារ ស្តីពីពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការក្នុងវិស័យសកម្មភាពមីននៅកម្ពុជា។

ក្នុងជំនួបនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានស្វាគមន៍ និងអបអរសាទរលោកស្រី វ្ល៉ាដាន់កា អាន់ឌ្រេវ៉ា ដែលបានទទួលតួនាទីថ្មី ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះអង្គការសហប្រជាជាតិ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការគាំទ្រដល់ដំណើរការស្វែងរកសន្តិភាព និងការស្តារសេដ្ឋកិច្ចសង្គមនៅកម្ពុជា ក្នុងនោះអង្គការសហប្រជាជាតិ បានគាំទ្រដល់ការតាំងទីលំនៅឡើងវិញរបស់ជនភៀសសឹក និងការងារបោសសម្អាតមីន ក៏ដូចជាបានជួយកសាងនូវសមត្ថភាពជាតិសកម្មភាពមីន រហូតកម្ពុជាទទួលបានជោគជ័យដល់បច្ចុប្បន្ន។

ពាក់ព័ន្ធនឹងវិស័យសកម្មភាពមីន ឯកឧត្តមទេសរដ្ឋមន្រ្តី បានចាត់ទុកអង្គការសហប្រជាជាតិ គឹជាសម្លេងដ៏មានសារៈសំខាន់មួយ និងជាដៃគូសំខាន់ ក្នុងការជំរុញ ការលើកកម្ពស់ និងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងវិស័យសកម្មភាពមីន ព្រមទាំងបានថ្លែងអំណរគុណដល់ប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ដទៃទៀត ចំពោះការរួមចំណែកគាំទ្រដល់វិស័យសកម្មភាពមីន នេះផងដែរ។
ក្នុងឱកាសនោះ តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានបញ្ជាក់ពីជំហររបស់កម្ពុជា ក្នុងការដោះស្រាយជម្លោះជាមួយប្រទេសថៃដោយសន្តិវិធី តាមរយៈយន្តការទ្វេភាគី និងពហុភាគី ដោយផ្អែកលើគោលការណ៍គោរពអធិបតេយ្យភាព បូរណភាពដែនដី និងច្បាប់អន្តរជាតិ។
ជាមួយគ្នានោះផងដែរ តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានវាយតម្លៃខ្ពស់ និងបានបញ្ជាក់ពីតួនាទីយ៉ាងសំខាន់របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ (UN ESCAP) ក្នុងការលើកកម្ពស់សាមគ្គីភាព ការរួបរួម និងកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ដើម្បីឈានទៅរកការរីកចម្រើនប្រកបដោយចីរភាព ជោគវាសនារួមគ្នា និងអនាគតរួមគ្នា៕



-
ព័ត៌មាន1 week agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន7 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន1 week agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន6 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
កីឡា6 days agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមសម្ពោធទីស្នាក់ការគណបក្សឃុំស្វាយរំពារ ខេត្តកំពង់ស្ពឺ
-
កីឡា7 days agoកម្ពុជាឈរលេខរៀងទី១៩ ក្នុងតារាងមេដាយកីឡាអាស៊ី បណ្ដោះអាសន្ន ក្រោយឈ្នះមេដាយ ៤គ្រឿង