ព័ត៌មាន
រដ្ឋមន្រ្ដីកសិកម្ម ណែនាំយុវជនឱ្យរៀនជំនាញដែលខ្លួនពេញចិត្ត ដើម្បីក្លាយខ្លួនជាធនធានមនុស្សជួយដល់គ្រួសារ និងសង្គមជាតិ
ភ្នំពេញ ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃនេះបានអញ្ជើញជួបសំណេះសំណាលជាមួយសិស្សប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥ ខេត្តបន្ទាយមានជ័យ។
នៅក្នុងជំនួបសំណេះសំណាលជាមួយសិស្សនិទ្ទេសA ខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តមរដ្ឋមន្ដ្រី បានសម្តែងនូវក្តីសប្បាយរីករាយ និងមានមោទកភាពចំពោះសិស្សានុសិស្សដែលបានខិតខំប្រលងបាននិទ្ទេស A បានដោយជោគជ័យចំនួន ១២៦នាក់ ដែលជាលទ្ធផលល្អសម្រាប់គ្រួសារ មុខមាត់ខេត្តបន្ទាយមានជ័យ និងសង្គមជាតិ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ដ្រី បានផ្តល់អនុសាសន៍ណែនាំដល់សិស្សជ័យលាភីទាំងអស់គិតគូរឱ្យបានច្បាស់លាស់ពីជំហានបន្ទាប់ ដោយត្រូវរើសជំនាញដែលខ្លួនស្រលាញ់ពេញចិត្ត និងខិតខំរៀនសូត្រ ដើម្បីក្លាយខ្លួនជាធនធានមនុស្សពិតប្រាកដសម្រាប់គ្រួសារ និងសង្គមជាតិ។
ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្ដ្រី បានប្រគល់ជូននូវរង្វាន់កុំព្យូទ័របន្ទះ (Tablet) ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដល់សិស្សនិទ្ទេស A និងលើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូ អាណាព្យាបាលទាំងអស់ បន្តខិតខំបង្ហាត់បង្រៀន យកចិត្តទុកដាក់ និងកសាងធនធានមនុស្សបន្ថែមសម្រាប់សង្គមជាតិ៕
អត្ថបទ៖ ឈិត បូរ៉ាវី










-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣