ព័ត៌មាន
ខែដំបូងឆ្នាំនេះ កម្ពុជាទទួលបានការវិនិយោគ ៤៣ គម្រោង មានទុនសរុប ៧៥២ លានដុល្លារអាម៉េរិក
ភ្នំពេញ ៖ គណៈកម្មាធិការវិនិយោគកម្ពុជា នៅក្នុងខែមករា ឆ្នាំ២០២៦នេះ បានសម្រេចចុះបញ្ជីគម្រោងវិនិយោគសរុប ចំនួន ៤៣ គម្រោង មានទុនវិនិយោគសរុប ៧៥២ លានដុល្លារអាម៉េរិក ក្នុងនោះគម្រោងវិនិយោគក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៣៥ និងនៅក្នុង តំបន់សេដ្ឋកិច្ចពិសេស មានចំនួន ៨ គម្រោង។
នៅក្នុងខែដំបូង ឆ្នាំ២០២៦នេះ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចុះបញ្ជីគម្រោង វិនិយោគសរុបចំនួន ៤៣ គម្រោង ក្នុងទំហំទុនវិនិយោគសរុប ៧៥២ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ២៦ ពាន់កន្លែង ក្នុងនោះនៅក្នុងចំណោមគម្រោងវិនិយោគសរុប សម្រាប់គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ច ពិសេស មានចំនួន ៣៥ គម្រោង និងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មានចំនួន ៨ គម្រោង។
ទាក់ទិនគម្រោងវិនិយោគនេះ, ក្នុងខែដំបូងនេះដែរ ការចុះបញ្ជីគម្រោងវិនិយោគមានការថយចុះចំនួន ២៥ គម្រោង ស្មើនឹង ប្រមាណ ៣៧% ខណៈទំហំទុនវិនិយោគ មានការកើនឡើងប្រមាណ ៣,៤ លានដុល្លារអាមេរិក ស្មើនឹងប្រមាណ ០,៤៥% ធៀបនឹង រយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ យ៉ាងណាមិញ ជាការកត់សម្គាល់ ក្នុងខែមករា ឆ្នាំ២០២៦ គណៈកម្មាធិការវិនិយោគកម្ពុជា បានចុះ បញ្ជីគម្រោងវិនិយោគធំៗមួយចំនួនដូចជា គម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសចំនួន ៣ តំបន់ ក្នុងទំហំទុនវិនិយោគ ២៦០ លានដុល្លារអាម៉េរិក និងគម្រោងវិនិយោគអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលខ្យល់ អានុភាព ១៥០ មេហ្គាវ៉ាត់ ក្នុងទំហំ ទុនវិនិយោគប្រមាណ ២០០ លានដុល្លារអាម៉េរិក។
ចំណែកប្រភពទុនតាមវិស័យវិញ ឃើញថា វិស័យឧស្សាកម្មមានប្រភពទុន ២៨៥ លានដុល្លារ, កសិកម្ម និងកសិ-ឧស្សាហកម្ម ៣ លានដុល្លារ, និងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗ មានទុនប្រមាណ ៤៦៤ លានដុល្លារ។ ចំណែកប្រភពទុនដែលឈានមុខគេ រួមមាន៖ ចិន ជិត ៣៦%, ម៉ាឡេស៊ីជាង ២៦%, កម្ពុជាជាង ២៦%, សឹង្ហបុរីជិត ៦% និងនៅមានប្រភពទុនពីប្រទេសផ្សេងៗជាច្រើន ទៀត៕
អត្ថបទ៖ សុន រ៉ាឌី



-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន22 hours agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន2 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន