ព័ត៌មាន
ផ្កាអង្គាសីលនៅតែដើរតួសំខាន់ក្នុងឱកាសចូលឆ្នាំចិន តែការលក់ហាក់ថមថយបន្តិច
ប្រជាពលរដ្ឋខ្មែរកាត់ខ្សែស្រឡាយចិន បានបន្តនាំគ្នាទិញដើមផ្កាអង្គាសីល សម្រាប់យកទៅតុបតែងលម្អលំនៅឋាន ដើម្បីទទួលលាភជ័យពីទេវតាឆ្នាំថ្មីនៃប្រពៃណីចិន។ វានៅតែជាតម្រូវការចាំបាច់តែការលក់ហាក់ថមថយបន្តិច។
ស្របពេលដែលបុណ្យចូលឆ្នាំប្រពៃណីចិនវៀតណាម កាន់តែគៀកគិតចូលមកដល់ បងប្អូនប្រជាពលរដ្ឋខ្មែរកាត់ខ្សែស្រឡាយចិន បាននឹងកំពុងយកចិត្តទុកដាក់ ក្នុងការត្រៀមលក្ខណៈសម្រាប់ការសែនព្រេនជូនដូនតា តាមរយៈការរៀបសំណែន គ្រឿងដង្វាយ និងការតុបតែងលម្អរនានា នៅតាមលំនៅឋានរស់នៅរៀងៗខ្លួន ទៅតាមធនធាន និងលទ្ធភាព។
ក្នុងនោះដែរ ផ្កាអង្គាសិល្ប៍ ក៏ជាផ្នែកសំខាន់មួយ ដែលចំបាច់ឲ្យអ្នកជាប់ខ្សែស្រឡាយចិន ត្រូវទិញយកទៅរៀបចំនៅតាមផ្ទះ ដើម្បីទទួលលាភជ័យ។
អាជីវករលក់ដូរដើមផ្កាអង្គាសិល្ប៍ នៅលើផ្លូវ១៩៨ ក្រោយវត្តសំពៅមាស ក្នុងមូលដ្ឋានខណ្ឌ៧មករាបានឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ មានការមកទទួលជាវដើមផ្កាអង្គាសិល្ប៍ និងដើមក្រូចជាបន្តបន្ទាប់គួរសមពីសំណាក់អ្នកកាត់ខ្សែស្រឡាយចិន ប៉ុន្តែមិនសូវច្រើនខ្លាំងដូចរាល់ឆ្នាំកន្លងទៅនោះឡើយ។
សូមបញ្ជាក់ថា បុណ្យចូលឆ្នាំប្រពៃណីចិនវៀតណាម នឹងប្រព្រឹត្តិទៅរយះពេល០៤ថ្ងៃ គិតពីថ្ងៃទី ១៦ ដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ដែលបុណ្យនេះ គឺជាពេលវេលាដែលពលរដ្ឋកម្ពុជា មានឈាមជ័រជាប់ខ្សែស្រឡាយកាត់ចិន ក៏នឹងចូលរួមរៀបចំពិធីសែនជូនដូនតា ដើម្បីសុំសេចក្តីសុខសប្បាយ និងសុំពរជ័យឱ្យរកស៊ីទទួលទានកាន់តែរីកចម្រើន តាមបែបលក្ខណះគ្រួសាររៀងៗខ្លួន៕ អត្ថបទ៖ លីហេង






-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣