ព័ត៌មាន
ក្រសួងជំរុញផ្សព្វផ្សាយផលិតផលខ្មែរក្នុវិស័យទេសចរណ៍ និងជំរុញការនាំចេញនៅនឹងកន្លែង
ក្រសួងទេសចរណ៍បានរៀបចំព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍ ចាប់ពីថ្ងៃនេះ ហើយរដ្ឋមន្ត្រីក្រសួង ទេសចរណ៍ បានអំពាវឲ្យភ្ញៀវទេសចរជាតិ អន្តរជាតិ រួមគ្នាគាំទ្រប្រើប្រាស់ផលិតផលក្នុងស្រុក ដើម្បីជំរុញបង្កើនការផលិត ក៏ដូចជំរុញការនាំចេញនៅនឹងកន្លែងឲ្យកំណើនឡើងផងដែរ។

នៅថ្ងៃទី១៣ ខែកុម្ភៈនេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញបើកការតាំងពិព័រណ៍ទេសចរណ៍ រយៈពេល៣ថ្ងៃ នៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ ដែលមានស្តង់ពិព័រណ៍ចំនួនជិត១២០ស្តង់ ដែលសុទ្ធតែបង្ហាញនូវទំនិញ និងសេវាកម្មកើតចេញពីស្នាដៃកូនទាំងអស់ ក្នុងគោលបំណងផ្សព្វផ្សាយផលិតផលខ្មែរនៅក្នុងវិស័យទេសចរណ៍ ជំរុញភ្ញៀវទេសចរជាតិ អន្តរជាតិ ស្គាល់ផលិតផលខ្មែរ រួមគ្នាគាំទ្រប្រើប្រាស់ផលិតផលខ្មែរ ដើម្បីជំរុញបង្កើនការផលិត បង្កើនការនាំចេញនៅនឹងកន្លែង និងជំរុញកំណើនសេដ្ឋកិច្ចជាតិ និងឱកាសការងារនានាទៀត។

បណ្តាអាជីវកម្មក្នុងវិស័យទេសចរណ៍ បានអះអាងថា បណ្តាភ្ញៀវទេសចរអន្តរជាតិជាច្រើនសុទ្ធតែបង្ហាញការចាប់អារម្មណ៍ចង់មកទស្សនាម្តងទៀត នៅពេលគ្រប់ភ្ញៀវទេសចរអន្តរជាតិទាំងអស់នោះ ទទួលបានបទពិសោធន៍ ការប្រើប្រាស់ផលិតផលខ្មែរ ស្គាល់រសជាតិម្ហូបអាហារខ្មែរ ផលិតផលទេសចរណ៍ខ្មែរ និងគោលដៅទេសចរណ៍ជាច្រើនទៀត។
សូមបញ្ជាក់ថា នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារក្នុងវិស័យទេសចរណ៍ប្រចាំ២០២៥ និងលើកទិសដៅបន្តសម្រាប់ឆ្នាំ២០២៦ ក្រសួងទេសចរណ៍បានរួមគ្នាផ្តោតការពិភាក្សាច្រើន លើបញ្ហាការធ្វើការទូតទេសចរណ៍ និងផ្សព្វផ្សាយម្ហូបអាហារខ្មែរ ក្នុងនោះ ឯកឧត្តម រដ្ឋមន្ត្រី ហួត ហាក់ បានជំរុញអាជ្ញាធរមូលដ្ឋានតាមខេត្តរាជធានីរៀបចំផ្សព្វផ្សាយផលិតផលទេសចរណ៍ មុខម្ហូបបែបប្រពៃណីប្រចាំខេត្តរាជធានីនីមួយៗ ដើម្បីទាក់ទាញទេសចរទៅទស្សនាភ្លក់រសជាតិ លើកស្លាកប៉ាណូបង្ហាញគោលដៅទេសចរណ៍ល្អៗនៅក្នុងខេត្តរាជធានីខ្លួនឲ្យបានច្រើន៕ អត្ថបទ៖ ស៊ុម សុខជា






-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣