ព័ត៌មាន
ស.ស.យ.ក វិស័យសង្គមកិច្ច នាំនំចំណីផ្ដល់ជូនកុមាររស់នៅមណ្ឌលថែទាំទារក និងកុមារ
ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងវិស័យសង្គមកិច្ច នៅថ្ងៃទី ១៤ កុម្ភៈ ឆ្នាំ ២០២៦នេះ បានយកនូវនំចំណី តុក្កតា ដើម្បីផ្ដល់ជូនកុមាររស់នៅមជ្ឈមណ្ឌលទារក និងកុមារជាតិ។ នេះជាការចែករំលែកក្ដីស្រឡាញ់ ស្របពេលដែលថ្ងៃទី ១៤ កុម្ភៈនេះ ជាថ្ងៃនៃសេចក្ដីស្រឡាញ់ផងដែរ។
ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យសង្គមកិច្ច នៅថ្ងៃនៃសេចក្ដីស្រឡាញ់នេះដែរ បាននាំគ្នាបង្ហាញក្ដីស្រឡាញ់ ដោយនាំយកនំចំណី តុក្កតា ក៏ដូចជាផ្ដល់ជូនការលេងសប្បាយសម្រាប់កុមាររស់នៅទទួលការថែទាំនៅ មជ្ឈមណ្ឌលទារក និងកុមារជាតិ។ ការផ្ដល់ជូនសេចក្ដីស្រឡាញ់នាពេលនេះ ក៏មានការផ្ដាំផ្ញើការសួរសុខទុក្ខ និងការគិតគូគ្រប់ពេលវេលាពី ឯកឧត្តម ជា សុមេធិ រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាប្រធានកិត្តិយស ស.ស.យ.ក វិស័យសង្គមកិច្ច និង ឯកឧត្តម ស៊ឹម សុធន ប្រធានស.ស.យ.ក វិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។
មណ្ឌលថែទាំទារកនិងកុមារ ជាទីតាំងដែលផ្ដល់ការចិញ្ចឹមបីបាច់ ផ្ដល់ការថែទាំកុមារកុមារកំព្រា ត្រូវគេបោះបង់។ បច្ចុប្បន្ន អ្នករស់នៅទីតាំងមណ្ឌលនេះ មានចំនួន ២១២នាក់ ដោយមានទាំងកុមារអាយុចាប់ពី ១ខែ រហូតមនុស្សមានវ័យជាង ៤០ឆ្នាំ។ លោកស្រី ថោ ពៅ ជាប្រធានមជ្ឈមណ្ឌលបានលើកឡើងដែរថា កុមាររស់នៅទីនេះ ជាក្មេងកំព្រា ជាក្មេងត្រូវបានគេបោះបង់ លើសពីនេះពួកគេមួយចំនួនមានពិការភាព ដែលមិនអាចធ្វើសមាហរណកម្មទៅរស់នៅក្នុងសហគមន៍វិញនោះទេ។ ពួកគេត្រូវបន្តរស់នៅ ក្រោមការថែទាំ របស់ក្រុមការងារនៃមជ្ឈមណ្ឌល។អត្ថបទ៖គឹមហុក







-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣