ព័ត៌មាន
សហគមន៍អេកូទេសចរណ៍កំពង់សាមគ្គី ត្រៀមខ្លួនជាស្រេច សម្រាប់ទទួលភ្ញៀវក្នុងឱកាសចូលឆ្នាំចិន
គណៈកម្មាធិការសហគមន៍កំពង់សាមគ្គីបានបញ្ជាក់ថា នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិនខាងមុខនេះ សហគមន៍បានត្រៀមលក្ខណៈរួចរាល់ក្នុងការផ្តល់សេវាជូនដល់ភ្ញៀវទេសចរ ទាំងកន្លែងស្នាក់នៅ កន្លែងអង្គុយកម្សាន្ត កន្លែងបោះតង់ អាហារដ្ឋាន ទូកទេសចរណ៍ និងឧបករណ៍ចេញទៅនេសាទកម្សាន្តជាដើម ខណៈអនិកជនខ្មែរ-បារាំង សរសើរថាការរៀបចំបានល្អ ទេសភាពស្អាត និងបានអំពាវនាវដល់បងប្អូនខ្មែរក្រៅប្រទេស ឲ្យមកលេងស្រុកកំណើតផង។
សមាជិកគណៈកម្មាធិការសហគមន៍កំពង់សាមគ្គី លោក ញ៉ែត សូភី បានប្រាប់ឲ្យដឹងថា ក្រោមការយកចិត្តទុកដាក់ពីក្រុមការងាររាជរដ្ឋាភិបាល អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងអង្គការដៃគូក្នុងការជួយឧបត្ថម្ភគាំទ្រ រយៈពេលចុងក្រោយនេះសហគមន៍មានសមិទ្ធផលថ្មីៗបន្ថែមទៀតជាច្រើន ដើម្បីបម្រើដល់សេវាទេសចរណ៍។ លោកបានបញ្ជាក់ថា សម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជនជាតិចិនខាងមុខនេះ សហគមន៍បានត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលភ្ញៀវមកលម្ហែកម្សាន្ត។
អនិកជនខ្មែរ-បារាំង លោក តាន់ ជាង បានបង្ហាញចំណាប់អារម្មណ៍សប្បាយរីករាយ និងមានមោទកភាព ចំពោះការអភិវឌ្ឍន៍របស់កម្ពុជា ជាពិសេសពេលបានមកលេងខេត្តកំពត នៅសហគមន៍អេកូទេសចរណ៍កំពង់សាមគ្គីនេះ ។ លោកថាសហគមន៍មានការរៀបចំបានល្អ បរិយាកាស ទេសភាព ពិសេសមានគ្រឿងសមុទ្រធម្មជាតិថ្មីស្រស់ៗ លោកបានណែនាំដល់បងប្អូនប្រជាពលរដ្ឋ គួរមកសាកល្បងទទួលយកបទពិសោធជីវិតល្អៗ នៅសហគមន៍មួយនេះ ពិសេសបងប្អូនខ្មែរត្រូវឧស្សាមកលេងស្រុកផង។
សហគម៍កំពង់សាមគ្គីមានទីតាំងនៅភូមិកំពង់ត្នោត ឃុំកូនសត្វ ស្រុកទឹកឈូ ចម្ងាយប្រហែល១០គីឡូម៉ែត្រពីទីរួមខេត្តកំពត។ ភ្ញៀវត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ៣៣(កំពត-កែប) បត់ចូលតាមផ្លូវលំក្បែរសាលាវិទ្យាល័យព្រះនរោត្តមរណឫទ្ធិ កាត់ភូមិឋាន និងវាលស្រែអំបិលប្រហែល៧០០ម៉ែត្រទើបទៅដល់ចំណត៕
-
ព័ត៌មាន1 week agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន6 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន1 week agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន5 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
កីឡា6 days agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមសម្ពោធទីស្នាក់ការគណបក្សឃុំស្វាយរំពារ ខេត្តកំពង់ស្ពឺ
-
កីឡា7 days agoកម្ពុជាឈរលេខរៀងទី១៩ ក្នុងតារាងមេដាយកីឡាអាស៊ី បណ្ដោះអាសន្ន ក្រោយឈ្នះមេដាយ ៤គ្រឿង