ព័ត៌មាន
មន្ទីរទេសចរណ៍អំពាវនាវភ្ញៀវមកលេងកម្សាន្តនៅខេត្តបាត់ដំបង ក្នុងឱកាសបុណ្យចូលឆ្នាំចិន
មន្ទីរទេសចរណ៍ខេត្តបាត់ដំបង អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សូមអញ្ជើញមកទស្សនាកម្សាន្តសប្បាយនៅខេត្តបាត់ដំបងឱ្យបានច្រើនកុះករក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន ខណៈតំបន់រមណីយដ្ឋាន និងគោលដៅទេសចរណ៍នៅទូទាំងខេត្តបានត្រៀមលក្ខណៈរួចជាស្រេចក្នុងការទទួលស្វាគមន៍ភ្ញៀវមកពីគ្រប់ទិសទី។

លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង គូសបញ្ជាក់ថា ខេត្តបាត់ដំបង គឺជាទឹកដីដ៏ស្រស់ប្រិមប្រិយមានសក្ដានុពលទេសចរណ៍ទាំងធម្មជាតិ វប្បធម៌ សិល្បៈ ប្រពៃណី ហើយអ្វីដែលកាន់តែចាប់អារម្មណ៍នោះ គឺនៅតាមគោលដៅទេសចរណ៍ជាប់ប្រភពទឹកគឺល្អមែនទែនសម្រាប់ការងូតទឹកលេងកម្សាន្តនារដូវកាលនេះ។
សូមរំលឹកថា មន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានសហការជាមួយកម្លាំងនគរបាលទេសចរណ៍នៃស្នងការដ្ឋាននគរបាលខេត្ត ចុះណែនាំការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ដើម្បីត្រៀមលក្ខណៈទទួលស្វាគមន៍ភ្ញៀវទេសចរក្នុងឱកាសបុណ្យចូលឆ្នាំចិន។
មន្ទីរទេសចរណ៍ខេត្តបាត់ដំបង ក៏បានណែនាំដល់ម្ចាស់អាជីវកម្មទាំងអស់ត្រូវចូលរួមថែរក្សាអនាម័យបរិស្ថាន និងរៀបចំសណ្ដាប់ធ្នាប់ឱ្យបានរៀបរយដើម្បីធានាថាភ្ញៀវដែលបានមកលេងកម្សាន្តមានអារម្មណ៍ស្រស់ស្រាយសប្បាយរីករាយ។

សូមជម្រាបថា ខេត្តបាត់ដំបង គឺជាទឹកដីដ៏ស្រស់ប្រិមប្រិយមានទាំងរមណីយដ្ឋានបែបប្រវត្តិសាស្រ្ត វប្បធម៌ ប្រពៃណី សិល្បៈ ម្ហូបអាហារ និងមានគោលដៅទេសចរណ៍សរុបចំនួន១១៥កន្លែងក្នុងនោះរួមមាន៖ រមណីយដ្ឋានទេសចរណ៍ចំនួន២២កន្លែង សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ចំនួន៤កន្លែង តំបន់គោលដៅទេសចរណ៍ចំនួន៥៤កន្លែង សារមន្ទីរចំនួន២កន្លែង ទេសចរណ៍បែបសាសនាចំនួន២៩កន្លែង និងគោលដៅកសិទេសចរណ៍ចំនួន៤កន្លែង៕


















-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣