ព័ត៌មាន
គយ បន្តពង្រឹងការបង្ក្រាបទំនិញខូចគុណភាព និងខុសច្បាប់ ពិសេសមុខទំនិញសាច់បង្កក
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា អះអាងថា មន្រ្តីមានសមត្ថកិច្ចនឹងបន្តកិច្ចខិតខំប្រឹងប្រែង ទប់ស្កាត់ និងបង្រ្កាបទំនិញខូចគុណភាព និងទំនិញគេចពន្ធឱ្យកាន់តែសកម្មឡើងថែមទៀត ជាពិសេសលើមុខទំនិញសាច់បង្កកគ្រប់ប្រភេទ ចូលមកកម្ពុជា។

ឯកឧត្ដមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា ការទប់ស្កាតអំពើរត់ពន្ធផលិតផលពីសត្វ គឺជាកិច្ចការអាទិភាពរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ នេះគឺជាវិធានការមួយ ត្រូវបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-វិស័យឯកជនលើកទី១៩ ដែលជាកាតព្វកិច្ចបន្ថែមក្នុងការពង្រឹងការគ្រប់គ្រងនៃការនាំចូល ឬពង្រឹងការគេចបង់ពន្ធលើមុខទំនិញពីសាច់សត្វនេះ។ ជាក់ស្តែង ក្នុងឆ្នាំ ២០២៥កន្លងទៅ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានបង្រាប និងដុតកម្ទេចចោលសាច់បង្កក និងទំនិញបង្កកដែលគ្មានគុណភាពចំនួនជិត ២០តោន។ ឯកឧត្ដមបណ្ឌិត គុណ ញឹម ថ្លែងដូចនេះ ត្រូវបានធ្វើងនៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦។

លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា សង្កេតឃើញថា ក្នុងឆ្នាំ២០២៥កន្លងទៅ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានយកចិត្តទុកដាក់ក្នុងការទប់ស្កាតទំនិញខូចគុណភាព និងទំនិញគេចពន្ធបានល្អប្រសើរគួរឱ្យកត់សម្គាល់ បើទោះជា មានជនខិលខូចមួយចំនួនតូច បានលួចនាំចូលសាច់បង្កកតាមច្រករបៀងខ្លះក៏ដោយ។
លោកថាសម្រាប់ឆ្នាំ ២០២៦នេះ វិស័យឯកជននៅតែបន្តជឿជាក់លើការទប់ស្កាតលើទំនិញនាំចូលដែលគ្មានគុណភាព ព្រោះ ការររឹតបន្តឹងរបស់រាជរដ្ឋាភិបាលនាំឱ្យអ្នកនំាចូលគោរពច្បាប់តាមរយៈការបង់ពន្ធត្រឹមត្រូវជូនរដ្ឋ។ ទន្ទឹមនឹងនេះ លោក ស្រ៊ុន ពៅ បន្តអំពាវនាវដល់អ្នកចិញ្ចឹមសត្វទាំងអស់ត្រូវពង្រឹងគុណភាពបន្ថែមទៀត ហើយសូមឱ្យអាជ្ញាធរមានសមត្ថកិច្ច បន្តទប់ស្កាត់ការនាំចូលទំនិញខុសច្បាប់ឱ្យខ្លាំងក្លាឡើងថែមទៀត។
សូមបញ្ជាក់ថា ដើម្បីបង្កើនប្រសិទ្ធភាពប្រមូលចំណូលសម្រាប់ផែនការសកម្មភាពប្រចាំឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានផ្ដល់ការណែនាំឱ្យបន្តការយកចិត្តទុកដាក់ប្រយុទ្ធប្រឆាំងនឹងអំពើរត់គេចពន្ធ និងការនាំចូល ទំនិញហាមឃាត់នានា ព្រមទាំងការពង្រឹងអនុលោមភាពពាក់ព័ន្ធវិធានដើមកំណើតចំពោះផលិតផលនាំចេញ៕ អត្ថបទ ៖ ធូ វិរៈ




-
ព័ត៌មាន1 week agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន6 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន1 week agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន5 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
កីឡា6 days agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមសម្ពោធទីស្នាក់ការគណបក្សឃុំស្វាយរំពារ ខេត្តកំពង់ស្ពឺ
-
កីឡា7 days agoកម្ពុជាឈរលេខរៀងទី១៩ ក្នុងតារាងមេដាយកីឡាអាស៊ី បណ្ដោះអាសន្ន ក្រោយឈ្នះមេដាយ ៤គ្រឿង