ព័ត៌មាន
ក្រសួងអប់រំ ត្រូវការគ្រូបង្រៀនប្រមាណ៣ម៉ឺននាក់បន្ថែមទៀត ដើម្បីបំពេញបញ្ហាខ្វះគ្រូបង្រៀន
ក្រសួងអប់រំ យុវជន និងកីឡា ត្រូវការគ្រូបង្រៀនបន្ថែមរហូតដល់ប្រមាណ ៣ម៉ឺននាក់ ដើម្បីទៅបំពេញបញ្ហាខ្វះគ្រូបង្រៀន។ នេះបើយោងតាមរបាយការណ៍បូកសរុបការងារប្រចាំឆ្នាំសិក្សា ២០២៤-២០២៥ របស់ក្រសួងអប់រំ យុវជន និងកីឡា។
ក្រសួងអប់រំ យុវជន និងកីឡា បច្ចុប្បន្នត្រូវការគ្រូបង្រៀនបន្ថែមរហូតដល់៣១ ៩៧៨នាក់ ដើម្បីដោះស្រាយបញ្ហាខ្វះគ្រូបង្រៀន។ ចំនួនត្រូវការគ្រូបង្រៀនទាំងប្រមាណ ៣ម៉ឺននាក់ គឺសម្រាប់គ្រប់កម្រិតសិក្សា ដោយចាប់រាប់ពីមតេយ្យសិក្សា រហូតដល់ថ្នាក់វិទ្យាល័យ។ តាមរបាយកាណ៍របស់ក្រសួងអប់រំបញ្ជាក់លម្អិតថា តម្រូវការគ្រូបង្រៀនច្រើនបំផុតគឺនៅកម្រិតបឋមសិក្សាដែលមានមតេយ្យសិក្សានៅជាមួយ។ កម្រិតថ្នាក់នេះ ត្រូវការគ្រូបង្រៀនបន្ថែមរហូតដល់ជាង ២៥ ០០០នាក់។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងបន្ថែមដែរថា បច្ចុប្បន្នក្រសួងមុខងារសាធារណៈកំពុងសហការជាមួយក្រសួងអប់រំក្នុងការធ្វើជំរឿន ដើម្បីទទួលបានទិន្នន័យកាន់តែច្បាស់លាស់ ឈានទៅការរៀបចំផែនការ និងយន្តការឱ្យបានច្បាស់លាស់ និងគ្រប់គ្រងគ្រូបង្រៀនប្រកបដោយប្រសិទ្ធភាព។
ទន្ទឹមគ្នានេះដែរ ក្រសួងក៏កំពុងពិភាក្សាពីការជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារសម្រាប់ខេត្ត២០ទៀត។ ឆ្នាំ ២០២៥កន្លងទៅ ក្រសួងអប់រំ យុវជន និងកីឡា ក៏បានជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ សម្រាប់ខេត្ត ព្រៃវែង ត្បូងឃ្មុំ កំពង់ចាម បាត់ដំបង និងខេត្តតាកែវ រួចមកហើយ។
លោកស្រី អ្នកនាំពាក្យក្រសួងអប់រំ បានលើកឡើងដែរថា ការបណ្តុះបណ្តាលគ្រូបឋម និងអនុវិទ្យាល័យមាន ២កម្មវិធី គឺ ១២ បូក៤ និងបរិញ្ញាបត្របូក ១ ដូច្នេះបេក្ខជនដែលមានបំណងក្លាយជាគ្រូ អាចជ្រើសរើសដាក់ពាក្យក្នុងកម្មវិធីណាមួយ។ ដោយឡែក គ្រូវិទ្យាល័យ គឺត្រូវមានបរិញ្ញាបត្រ ហើយរៀន ២ឆ្នាំបន្តនៅវិទ្យាស្ថានគរុកោសល្យ៕ អត្ថបទ៖ គឹមហុក


-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣