ព័ត៌មាន
អ្នកជំនាញជាតិ-អន្តរជាតិ លើកទឹកចិត្តដល់សហគ្រិនក្នុងស្រុកចាប់យក AI ប្រើប្រាស់ក្នុងអាជីវកម្ម
អ្នកជំនាញជាតិ-អន្តរជាតិ ជំរុញលើកទឹកចិត្តដល់សហគ្រិនក្នុងស្រុក ចាប់យកបញ្ញាសិប្បនិម្មិត(Ai) ប្រើប្រាស់ក្នុងការងារ និងអាជីវកម្ម ដើម្បីបង្កើនផលិតភាពលើផលិតកម្មឱ្យអស់សក្តានុពល និងជំរុញដោយនវានុវត្តន៍ ស្របពេលទីផ្សារក្នុងស្រុកកំពុងមាន តម្រូវការ។
លោកបណ្ឌិត កែន បៃ (Ken Bay) អ្នកជំនាញអន្តរជាតិ និងជានាយកដៃគូយុទ្ធសាស្រ្ត Cell Entrust Bio លើកឡើងក្នុងការចូល រួមជាវាគ្មិន ក្នុងវេទិកាជំនួបសហគ្រិនជំរុញសេដ្ឋកិច្ចឆ្នាំ២០២៦ ក្រោមប្រធានបទ៖ (ភាពជាអ្នកដឹកនាំសហគ្រិនសម័យឌីជីថល ២០២៦) (រៀបចំដោយសមាគមសហគ្រិនវីម៉ូកម្ពុជា) នៅចុងសប្តាហ៍កន្លងមកថា ពិភពលោកបានកំពុងដើរតាមបរិបថ ៤.០ និង បានប្តូរផ្លាស់បច្ចេវិទ្យាឌីជីថលសម្រាប់សេដ្ឋកិច្ច-សង្គម ដើម្បីបម្រើដល់មនុស្សជាតិទូទៅដូចជា សម្រាប់អ្នកសិក្សាស្រាវជ្រាវ សម្រួល ក្នុងវិស័យការងារ និងការទំនាក់ទំនង អាជីវកម្ម និងពាណិជ្ជកម្មជាដើម។
លោកបណ្ឌិត បន្តថា ក្នុងរបត់ឧស្សាហកម្ម៤.០នេះ បាននិងកំពុងបន្តវិវត្តន៍រីកម្រើនឥតឈប់ឈរ ជាក់ស្តែងនៅក្នុងរយៈពេល ប៉ុន្មានឆ្នាំចុងក្រោយនេះ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត Ai បានកំពុងពុះកញ្ជោលឡើង, ដោយបច្ចេកវិទ្យា Ai នេះ ចាត់ទុកជាអ្នកជំនួយ ការដ៏ពិសេស ជួយសម្រួលដល់ការងារ ការគ្រប់គ្រង និងការជួយរៀបចំផែនការអភិវឌ្ឍន៍ជាដើម ខណៈបច្ចុប្បន្នពិភពលោកកំពុងត្រូវការប្រព័ន្ធដ៏ឆ្លាតវៃមួយនេះ។

លោកបណ្ឌិត ខាត់ បូរ៉ា អ្នកជំនាញក្នុងស្រុក លើកឡើងផងដែរថា ជុំវិញបច្ចេកវិទ្យាឌីជីថលនេះ សម្រាប់កម្ពុជាបាននិងកំពុងក្តោប យកប្រើប្រាស់ទាំងស្ថាប័នរដ្ឋនិងវិស័យឯកជន ហើយលោកបណ្ឌិតរំពឹងថានៅថ្ងៃខាងមុខ ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ជាពិសេស បញ្ញាសិប្បនិម្មិត Ai កាន់តែរីកចម្រើនថែមទៀត ជួយសម្រួលដល់ប្រតិបតិការផ្សេងៗស្រួលជាងមុន។ ចំណែកទាក់ទងធុរកិច្ចវិញ, វិស័យនេះនឹងសម្រួលគ្រប់ដំណោះស្រាយនៅការអាជីកម្ម ពាណិជ្ជកម្ម និងការវិនិយោគ តែទោះបីយ៉ាងណាប្រព័ន្ធបច្ចេកវិទ្យាក៏អាច បង្កជាហានីភ័យមកវិញផងដែរ ដែលទាមទារឱ្យមានការប្រុងប្រយ័ត្នខ្ពស់ លើការទប់ស្កាត់ដែលកើតឡើយដោយប្រការណាមួយ។

លោកបណ្ឌិត សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូកម្ពុជា លើកឡើងថា ទាក់ទិនការធ្វើអាជីវកម្ម សហគ្រិនក្នុងស្រុកបាននិងកំពុង ចាប់យកបច្ចេកវិទ្យាឌីជីថល នៅក្នុងការងារអាជីវកម្មរបស់គាត់ ប៉ុន្តែការប្រើប្រាស់បញ្ញាសិប្បនិម្មិត Ai ឃើញថា នៅមានកម្រិតនៅ ឡើយ ដែលបញ្ហានេះសូមឱ្យម្ចាស់អាជីវកម្ម និងសហគ្រិនក្នុងស្រុកទាំងអស់ ក្តោបយកបញ្ញាសិប្បនិម្មិត Ai បន្ថែមទៀត នៅក្នុងកិច្ចដំណើរការអាជីវកម្ម ដើម្បីឈានទៅរកភាពប្រកួតប្រជែង និងភាពរីកចម្រើនក្នុងអាជីវកម្ម។
ដោយឡែកបណ្ឌិត ចូណាថាន់ ជូ (Jonathon Chua) នាយកប្រតិបត្តិនៃការតភ្ជាប់អាជីវកម្មអាស៊ី លើកឡើងផងដែថា ប្រព័ន្ធបច្ចេកវិទ្យាបានធ្វើឱ្យពិភពលោកនៅក្នុងចង្កោមតែមួយ នៃសុខដុមរមនីយ៍កម្មក្នុងប្រតិបត្តិការឆ្លងដែន ដោយមិនត្រឹមតែនៅក្នុង ប្រតិបត្តិការពាណិជ្ជកម្មប៉ុណ្ណោះទេ បច្ចុប្បន្នប្រទេសមួយចំនួនបាននិងកំពុងតភ្ជាប់នៃការទូទាត់រូបិយប័ណ្ណ ដែលផ្តល់ភាពកាន់តែងាយស្រួលដល់លំហូរសាច់ប្រាក់ ជាពិសេសការផ្តល់ភាពងាយស្រួលក្នុងវិស័យទេសចរណ៍ជាដើម៕ អត្ថបទ៖ សុន រ៉ាឌី
-
ព័ត៌មាន1 week agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន6 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន1 week agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន5 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
កីឡា6 days agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមសម្ពោធទីស្នាក់ការគណបក្សឃុំស្វាយរំពារ ខេត្តកំពង់ស្ពឺ
-
កីឡា7 days agoកម្ពុជាឈរលេខរៀងទី១៩ ក្នុងតារាងមេដាយកីឡាអាស៊ី បណ្ដោះអាសន្ន ក្រោយឈ្នះមេដាយ ៤គ្រឿង