ព័ត៌មាន
ក្រសួងបរិស្ថានកម្ពុជា និងក្រសួងបរិស្ថានជប៉ុន ចុះអនុស្សរណៈជាមួយគ្នាពង្រឹងការងារវិស័យបរិស្ថាន និងអភិរក្សជីវៈចម្រុះ
នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ នាការិយាល័យរដ្ឋមន្រ្តីក្រសួងបរិស្ថានជប៉ុន ទីក្រុងតូក្យូ ប្រទេសជប៉ុន ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញក្នុងពិធីចុះហត្ថលេខាលើ MOC ជាមួយឯកឧត្តម ISHIHARA Hirotaka រដ្ឋមន្ត្រីក្រសួងបរិស្ថានជប៉ុន។
អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ (MoC) ដែលបានចុះហត្ថលេខានាឱកាសនេះ ផ្តោតលើសសរស្តម្ភយុទ្ធសាស្ត្រចំនួន ៤៖
១. ការកាត់បន្ថយ និងការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ៖ កម្ពុជាមានគោលបំណងកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឲ្យបាន ៥៥% ត្រឹមឆ្នាំ ២០៣៥ ដោយផ្តោតលើវិស័យថាមពល ឧស្សាហកម្ម កសិកម្ម ព្រៃឈើ និងការគ្រប់គ្រងសំណល់។
២. សេដ្ឋកិច្ចចម្រុះ (Circular Economy)៖ ផ្តល់អាទិភាពដល់ការគ្រប់គ្រងសំណល់ប្លាស្ទិក និងការប្រើប្រាស់ធនធានឲ្យមានប្រសិទ្ធភាព ដើម្បីលើកកម្ពស់អនាគតដែល “ស្អាត បៃតង និងចីរភាព”។
៣. ការការពារការបំពុល៖ កម្ពុជាមានបំណងធ្វើទំនើបកម្មប្រព័ន្ធតាមដានគុណភាពខ្យល់ ដី និងទឹក ដើម្បីការពារសុខភាពសាធារណៈឲ្យកាន់តែប្រសើរ។
៤. ការអភិរក្សជីវៈចម្រុះ៖ ការទទួលស្គាល់ប្រព័ន្ធអេកូឡូស៊ីធម្មជាតិថាជា “ហេដ្ឋារចនាសម្ព័ន្ធធម្មជាតិ”។ ការការពារ និងស្តារឡើងវិញវា គឺមានសារៈសំខាន់ចំពោះការសម្រេចបានគោលដៅអព្យាក្រឹតភាពកាបូនត្រឹមឆ្នាំ ២០៥០៕






-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣