ព័ត៌មាន
ពលរដ្ឋភៀសសឹកជាង ៧០០គ្រួសារកំពុងបន្តស្នាក់នៅបណ្តោះអាសន្នក្នុងជំរំវត្តកោគមន
នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះលោក ចន ផល្លីន អភិបាលរងស្រុកបន្ទាយអំពឹល ខេត្តឧត្តរមានជ័យ និងជាអនុប្រធានអចិន្រ្តៃយ៍គ្រប់គ្រង់ជំរំភៀសសឹក វត្តកោគមន បានឲ្យដឹងថា ចំនួនបងប្អូនប្រជាពលរដ្ឋភៀសសឹកប្រមាណជាង៧០០គ្រួសារដែលមិនអាចទាន់បានវិលត្រឡប់ទៅលំនៅឋានវិញនោះបច្ចុប្បន្នកំពុងបន្តស្នាក់នៅបណ្តោះអាសន្ននៅទីតាំងជំរំសុវត្ថិភាពវត្តកោគមន ដោយទទួលបានការមើលថែយ៉ាងម៉ត់ចត់។
តាមរយៈកិច្ចសម្ភាសន៍ជាមួយ BTV លោក ចន ផល្លីន បានលើកឡើងថា រាជាភិបាល និងអាជ្ញាធរខេត្ត បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះពលរដ្ឋភៀសសឹក ដែលមិនទាន់អាចត្រឡប់ទៅលំនៅដ្ឋានវិញបាន ជាពិសេស ការគិតគូរលើសុខសុវត្ថិភាពរបស់ពួកគាត់បើតាមលោកអភិបាលរងស្រុកបន្ទាយអំពឹលបានឱ្យដឹងថា បងប្អូនប្រជាពលរដ្ឋភៀសសឹកដែលកំពុងបន្តស្នាក់នៅជាបណ្តោះអាសន្ននៅជំរុំវត្តកោគមន ភាគច្រើនគឺជាពលរដ្ឋមកពីតំបន់ក្បែរព្រំដែន ជប់គគី ថ្មដោន ប្រាសាទតាមាន់ ប្រាសាទតាក្របី ដោយមួយចំនួនសុទ្ធសឹងជាគ្រួសារកងទ័ព ក្នុងតំបន់នោះ។
ទន្ទឹមគ្នានោះដែរអាជ្ញាធរស្រុកបានរៀបចំកន្លែងឲ្យបងប្អូនស្នាក់នៅដោយមានការហូបចុកស្នាក់សមរម្យផងដែរមិនឲ្យបងប្អូនភៀសសឹកណាមួយមានការលំបាកខ្វះខាតស្រៀងអាហារ ប្រចាំថ្ងៃនោះឡើយ។
សូមបញ្ជាក់ថា ក្រោយមានការប៉ះទង្គិចដោយសង្រ្គាមឈ្លានពានរបស់យោធាថៃ បានធ្វើការបាញ់ប្លោងមកលើអធិបតេយ្យកម្ពុជា បងប្អូនប្រជាពលរដ្ឋភៀសសឹកដំបូងអាជ្ញាធរបានរៀបចំឲ្យស្នាក់នៅជំរំវត្តភ្នំកំបោរ ប៉ុន្តែស្នាក់នៅទីនោះមិនមានសុវត្ថិភាពដោយយោធាថៃនៅបន្តបាញ់ប្លោងក៏បានជម្លៀសមកជំរំចុងកាល់ រួចបន្តឲ្យមកស្នាក់នៅជំរុំវត្តកោគមន វិញដើម្បីងាយស្រួលក្នុងការគ្រប់គ្រង និងបាននៅក្បែរមូលដ្ឋានរបស់បងប្អូនផងដែរ៕ អត្ថបទ៖ ឃិន សារិទ្ធ

-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣