ព័ត៌មាន
ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីបារាំងចុះពិនិត្យព្យាបាលជំងឺជូនពលរដ្ឋខេត្តកំពតឥតគិតថ្លៃ
ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាល ចំពោះសុខុមាលភាពប្រជាពលរដ្ឋ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត សហការជាមួយមន្ទីរពេទ្យជាដៃគូប្រទេសបារាំង (AMH) និងសមាគមបេសកកម្មមនុស្សធម៌នៅកម្ពុជា បានរៀបចំកម្មវិធីពិនិត្យ និងព្យាបាលជំងឺទូទៅដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋស្រុកឈូក រយៈពេល ២ថ្ងៃ។
កម្មវិធីនេះប្រារព្ធឡើងនៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងបរិវេណវត្តពោធិសត្ថារាម (វត្តដីក្រហម) ភូមិព្រេច ឃុំបឹងនិមល ស្រុកឈូក ខេត្តកំពត ក្រោមអធិបតីភាពឯកឧត្តម យ៉ា សាដេត ទីប្រឹក្សាក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួង។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម យ៉ា សាដេត បានលើកឡើងថា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយ និងណែនាំឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ យកចិត្តទុកដាក់ដល់សុខទុក្ខ និងសុខុមាលភាពប្រជាពលរដ្ឋជាចម្បង។ ក្នុងនោះ ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពត ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី តែងតែចុះសាកសួរ និងដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋដោយផ្ទាល់។
ឯកឧត្តមបានបញ្ជាក់ថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តពីប្រទេសបារាំង តែងចុះមកពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជារៀងរាល់ឆ្នាំ នៅខេត្តកំពត កែប និងព្រះសីហនុ ដែលជាការរួមចំណែកដ៏មានតម្លៃក្នុងការលើកកម្ពស់សុខភាពប្រជាពលរដ្ឋ។
ក្នុងឱកាសនោះ លោក សៅ មឿន អភិបាលស្រុកឈូក បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត និងក្រុមការងាររាជរដ្ឋាភិបាល ដែលបានរៀបចំកម្មវិធីមនុស្សធម៌ដ៏មានសារៈសំខាន់នេះ ដើម្បីជួយសម្រួលបន្ទុកចំណាយ និងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋនៅមូលដ្ឋាន៕







-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣