ព័ត៌មាន
ធុរជនចិនដាក់ទិសដៅផលិតអាហារហាឡាល់ (Halal) នៅកម្ពុជាដើម្បីនាំចេញ
អ្នកវិនិយោគនៃប្រទេសចិន បានចាប់អារម្មណ៍ចំពោះប្រទេសកម្ពុជា ក្នុងការផលិតអាហារប្រភេទហាឡាល់ បែបអាហារចិន ដែលអាចបរិភោគបានទាំងជនជាតិ ដែលជាសាសនិកឥស្លាម និងជនជាតិផ្សេងៗទៀត ដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ខណៈបច្ចុប្បន្នបានចាប់ផ្ដើម ផលិតសម្រាប់ទីផ្សារក្នុងស្រុកខ្មែរ។

ក្នុងឱកាសដាក់ឲ្យដំណើរការការផលិតអាហារហាឡាល់របស់ណាហ្វីអឺ អ៊ិនដាស្ទ្រី នៅតំបន់ជ្រោយចង្វារកាលពីរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានមានប្រសាសន៍ថា នេះគឺជាជោគជ័យមួយបន្ថែមទៀត សម្រាប់ប្រទេសកម្ពុជា ដែលមានធុរជនពីបរទេស មកផលិតចំណីអាហារនៅក្នុងស្រុក ហើយគ្រោងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ជាប្រភេទអាហារមានលក្ខណៈស្ដង់ដារអន្តរជាតិ ហើយអាហារប្រភេទនេះ សម្រាប់សាសនិកឥស្លាមនៅកម្ពុជា កំពុងរងចាំជាយូរមកហើយ ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្តថា ជាការពិតស្របពេលជាប្រទេស ដែលមានសុខដុមនីយកម្មនៃសាសនា និងជាតិសាសន៍នានា គឺកម្ពុជាមានលំហូរនូវភ្ញៀវទេសចរជាច្រើន បូករួមទាំងទេសចរណ៍នៃសាសនិកឥស្លាម ហើយក៏មានថ្នាក់ដឹកនាំនៃប្រទេសនៅតំបន់អារ៉ាប់ជាច្រើន ក៏បានអញ្ជើញមកទស្សនកិច្ចនៅកម្ពុជាជាបន្តបន្ទាប់ ដែលនេះបានបង្ហាញថា កម្ពុជាបានត្រៀមខ្លួនរួចរាល់។
ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ បានបង្ហាញការគាំទ្រ ចំពោះគម្រោងរបស់ណាហ្វីអឺ ដែលគ្រោងយកកម្ពុជា ដើម្បីផលិតអាហារហាឡាល់ ប្រភេទប្រហិតនេះ ទៅកាន់ទីផ្សារអន្តរជាតិ ដែលជាការពង្រីកបន្ថែមនូវការវិនិយោគ និងឱកាសការងារក្នុងស្រុក និងជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។

លោក ម៉ា បាវ (Ma Biao) នាយកក្រុមហ៊ុនណាហ្វីអឺ បានឲ្យដឹងថា ការបោះទុនវិនិយោគនៅកម្ពុជានេះ មិនមែនដើម្បីតែប្រាក់ចំណេញនោះទេ គឺជាការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចនៅកម្ពុជាជាយូរអង្វែងទៅខាងមុខ ក៏ដូចជាបង្កើតឱកាសការងារដល់ប្រជាពលរដ្ឋខ្មែរ ដើម្បីមានប្រាក់ចំណូលបន្ថែម។
លោកបានបន្តថា មួយវិញទៀត ការសម្រេចចិត្តបោះទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា គឺក្រោយពីការវាយតម្លៃអស់រយៈពេលវែង ឆ្លើយតបទៅនឹងតម្រូវការរបស់កម្ពុជាជាយូរមកហើយនោះ លើប្រភេទអាហារហាឡាល់ ជាមួយនឹងស្ដង់ដារគុណភាពមិនមានការប្រែប្រួល ដោយប្រកាន់ខ្ជាប់នូវបទបញ្ញត្តិហាឡាល់ និងសុវត្ថិភាពចំណីអាហារពិភពលោក ។

លោក ម៉ា បាវ (Ma Biao) បានគូសបញ្ជាក់ថា ទីតាំងផលិតអាហារហាឡាល់បែបចិននេះ នឹងមិនត្រឹមជាទីតាំងផលិតអាហារប៉ុណ្ណោះទេ ដោយនៅពេលអនាគតនឹងអាចឲ្យមហាជនបណ្ដុះទេពកោសល្យ ការងារ និងផ្សារភ្ជាប់នឹងទីផ្សារផងដែរ ។
គួរបញ្ជាក់ថា ក្រោយពីដាក់ឲ្យដំណើរការនូវព្រលានយន្តហោះថ្មី កម្ពុជាបានភ្ជាប់ជើងហោះហើរជាច្រើនខ្សែ ជាមួយបណ្ដាប្រទេសនៅតំបន់អារ៉ាប់ និងប្រទេសមួយចំនួនទៀត ដែលធ្វើឲ្យកំណើននៃភ្ញៀវទេសចរ នៃសាសនិកឥស្លាម មកលេងកម្សាន្តនៅកម្ពុជាកើនឡើង គួរឲ្យកត់សម្គាល់ផងដែរ៕ អត្ថបទ បាន សុខរិទ្ធិ



-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣