ព័ត៌មាន
វិស័យសេវាកម្ម ពិសេសវិស័យទេសចរណ៍ កំពុងមានតម្រូវការកម្លាំងពលកម្មជំនាញរាប់ពាន់កន្លែង
វិស័យសេវាកម្ម ជាពិសេសវិស័យទេសចណ៍នៅកម្ពុជា កំពុងត្រូវការកម្លាំងពលកម្មរាប់ពាន់កន្លែងនាពេលនេះ ខណៈអ្នកប្រកបរបរ ក្នុងវិស័យនេះ ក៏កំពុងត្រូវការបុគ្គលិកជំនាញជាចាំបាច់ ដើម្បីឆ្លើយតបទៅនឹងកំណើនភ្ញៀសទេសចរ និងតម្រូវការទីផ្សារ។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជិវៈ បានប្រាប់ BTVថា រាជរដ្ឋាភិបាលកម្ពុជា បានទទួលស្គាល់សក្ដានុពលនៃឧស្សាហកម្មទេសចរណ៍ថា ជាប្រភពនៃកំណើនសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា រួមមានការបង្កើតការងារ និងការកាត់បន្ថយភាពក្រីក្រ។ ហើយវិស័យបដិសណ្ឋារកិច្ច គឺជាវិស័យសេវាកម្មដែលផ្តោតលើការផ្តល់ភាពកក់ក្តៅ ការស្នាក់នៅ ការហូបចុក និងការកម្សាន្តជូនភ្ញៀវទេសចរ។ វិស័យនេះ រួមមាន សណ្ឋាគារ និងការស្នាក់នៅ, ភោជនីយដ្ឋាន និងសេវាកម្មម្ហូបអាហារ ជាដើម។
លោកបន្តថា គិតមកដល់ពេលនេះ វិស័យសេវាកម្ម មានតម្រូវការកម្លាំងពលកម្មប្រមាណ ៣ពាន់នាក់ ហើយឱកាសការងារនៅមានជាច្រើនកន្លែងទៀត។ គិតត្រឹមខែមករា ឆ្នាំ ២០២៦នេះ ក្រសួងការងារ បានបណ្តុះបណ្តាលជំនាញដល់សិស្សបានចំនួន ៣ម៉ឺននាក់ (ស្រី្តជាង ២ពាន់នាក់) នៅក្នុងវិស័យទេសចរណ៍។ ក្នុងចំណោមនោះ សិស្សបញ្ចប់ការសិក្សាមានចំនួនជាង ១ម៉ឺននាក់ និងអ្នកទទួលបានការងារធ្វើមានប្រមាណជា ៧ពាន់ ៦រយនាក់។

ចំណែកលោកស្រី ជា ម៉ា ឡែន ម្ចាស់ភោជនីយដ្ឋាន «ល្បាប់» បានពន្យល់ថា វិស័យនេះត្រូវការបុគ្គលិកជំនាញជាចាំបាច់ ដែលជាផ្នែកមួយនៃការទាក់ចិត្តអតិថិជនមកទទួលទានអាហារនៅក្នុងភោជនីយដ្ឋានរបស់លោកស្រី។ ដោយសារលោកស្រី មានបទពិសោធន៍លើវិស័យបដិសណ្ឋារកិច្ចប្រមាណ១០ឆ្នាំ សម្រាប់បុគ្គលិកនៅ«ល្បាប់» គឺភាគច្រើនទទួលបានការបណ្តុះបណ្តាលបន្ថែមពីលោកស្រីផ្ទាល់។
សូមបញ្ជាក់ថា គិតមកដល់ពេលនេះ វិស័យសេវាកម្ម មានសហគ្រាសជាង ៣ម៉ឺន ៨ពាន់សហគ្រាស បាននិងកំពុងផ្តល់ការងារសរុបប្រមាណ ៦៦ម៉ឺននាក់។ ដោយឡែក ក្នុងផ្នែក ភោជនីយដ្ឋាន និងផ្ទះសំណាក់ មានសហគ្រាសប្រមាណ ៥ពាន់ ៥រយ សហគ្រាស បានផ្តល់ការងារជូនប្រជាពលរដ្ឋប្រមាណ ៩ម៉ឺននាក់។ នេះបើតាមអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕ អត្ថបទ៖ ធូ វិរៈ

-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣