ព័ត៌មាន
ប្រធានសមាគមធំៗអំពាវនាវដល់សហគ្រិនក្នុងស្រុកសិក្សាលទ្ធភាពលើការកែច្នៃផលិតជំនួសការនាំចូល
ប្រធានសមាគមធំៗចំនួនពីរ អំពាវនាវសហគ្រិនក្នុងស្រុក សិក្សាលទ្ធភាពលើការបង្កើតឧស្សាហកម្មកែច្នៃ និងការវេចខ្ចប់ចេញជា ផលិតផលសម្រេច ដើម្បីស្រូបយកផលដំណាំកសិកម្មផ្សេងៗ ជាពិសេសការកែច្នៃចេញជាគ្រឿងកំប៉ុង ខណៈសម្ទុះផលិតកម្មសត្វក្នុង ស្រុកកំពុងរីកចម្រើន។

បណ្ឌិត សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូកម្ពុជា លើកឡើងក្នុងវេទិកាជំនួបសហគ្រិនជំរុញសេដ្ឋកិច្ចឆ្នាំ២០២៦ ថា ជុំវិញ កិច្ចដំណើរការអាជីវកម្មក្នុងស្រុកឃើញថា នៅក្នុងរយៈពេលចុងក្រោយនេះ មានសម្ទុះងើបឡើងយ៉ាងផុលផុសលើការកែច្នៃ ក្នុងនោះក៏ មានឧស្សាហកម្ម និងសិប្បកម្មមួយចំនួនបាននិងកំពុងចាប់យកបច្ចេកវិទ្យា សម្រាប់ដំណោះស្រាយទីផ្សារ ស្របពេលប្រជាជនកម្ពុជា បានធ្វើពហិការ និងបានបង្កើតនូវគំរូអាជីវកម្មថ្មីផ្សេងៗគ្នា គាំទ្រដល់ទីផ្សារក្នុងស្រុក ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល បង្កើតនូវ ផលិតផលថ្មីៗសម្រាប់ទីផ្សារ។
បណ្ឌិតរូបនេះ បន្តថា ចំពោះផលិតផលកសិកម្មឃើញថា ពីមួយឆ្នាំទៅមួយឆ្នាំ កម្ពុជាបាននាំចេញកសិផលស្រស់មាន កំណើនឡើងជាលំដាប់។ បញ្ហានេះ, ឯកឧត្តមបណ្ឌិតក៏បានអំពាវនាវដល់សហគ្រិនក្នុងស្រុក សិក្សាលទ្ធភាពបន្ថែម លើគម្រោង វិនិយោគឧស្សាហកម្មកែច្នៃ ឬការវេចខ្ចប់ចេញជាផលិតផលសម្រេចផ្សេងៗ តាមរយៈការបង្កើតតម្លៃបន្ថែម និងការងារ ជាពិសេសការ ចូលរួមពង្រីងទីផ្សារក្នុងស្រុក ឱ្យមានផលិតផលកាន់តែសំបូរបែប ជំនួសទីផ្សារនាំចូល និងក៏ជាការបង្កើតចលនានៃលំហូរសាច់ប្រាក់ ក្នុងស្រុកឱ្យកាន់តែធំឡើងៗ។

ជុំវិញការកែច្នៃនេះដែរ, លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា លើកឡើងផងដែរថា បច្ចុប្បន្នផលិតកម្ម សត្វនៅកម្ពុជាមានការីកចម្រើនគួរកត់សម្គាល់ ជាក់ស្តែងផលិតកម្មជ្រូកនិងមាន់បាននិងកំពុងកើនឡើង និងផ្គត់ផ្គង់ក្នុងទីផ្សារលើស តម្រូវការផងដែរ បញ្ហានេះលោកក៏បានអំពាវនាដល់វិនិយោគិនបរទេសក៏ដូចជាវិនិយោគិនក្នុងស្រុក ធ្វើការវិនិយោគក្នុងវិស័យឧស្សហ- កម្មកែច្នៃ ចេញជាផលិតផលសម្រេចផ្សេងៗដូចជា គ្រឿងកំប៉ុង សាច់ផាត់ ប៉ាតេ ប្រហិត ឬរោងចក្របង្កក់សាច់ជាដើម ខណៈផលិត ផលទាំងនេះ កំពុងមានតម្រូវការទីផ្សារក្នុងស្រុក ក្នុងនោះប្រសិនបើវិស័យនេះដំណើរកាន់តែប្រសើរ គឺមិនត្រឹមបង្កើតការងារប៉ុណ្ណោះ ទេ ថែមទាំងជួយដល់កសិករ តាមរយៈការផ្តល់វត្ថុធាតុដើម ដល់ឧស្សាហកម្មកែច្នៃចំណីសត្វផ្សេងៗផងដែរ។
សូមបញ្ជាក់ថា ទាក់ទិនការកែច្នៃនេះ រាជរដ្ឋាភិបាលបានលើកទឹកចិត្តឱ្យមានការកែច្នៃចេញជាផលិតផលសម្រេចផ្សេងៗឱ្យបានច្រើន ជាពិសេសនៅក្នុងអាណត្តិទី៧នេះ រាជរដ្ឋាភិបាលបានបន្តធ្វើទំនើបកម្មក្នុងវិស័យកសិកម្ម បង្កើនផលិតភាព ធ្វើពិពិធកម្ម អភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធគាំទ្រក្នុងខ្សែច្រវាក់ផលិតកម្មកសិកម្ម និងបង្កើនការនាំចេញជាដើម។ ក្រៅពីនេះគឺបន្តពង្រឹងសមត្ថភាពដល់កសិករ និងសហគមន៍កសិកម្ម ពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់សម្រាប់ការកែច្នៃផលិតផលកសិកម្ម និងបង្កើនផលិតភាពកែច្នៃផលិតផលកសិកម្ម ការ បន្តអនុវត្តវិធានការបច្ចេកទេស សំដៅធានាសុវត្ថិភាពអាហារ ដើម្បីលើកកម្ពស់សន្តិសុខស្បៀងជាដើម រួមជាមួយបន្តគាំទ្រ ដល់ការ ចិញ្ចឹមសត្វជាលក្ខណៈគ្រួសារ និងពាណិជ្ជកម្ម ក្នុងគោលដៅបង្កើនការផ្គត់ផ្គង់សាច់លើទីផ្សារ និងនាំចេញជាដើម៕ អត្ថបទ៖ សុន រ៉ាឌី



-
ព័ត៌មាន1 week agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន6 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន1 week agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន5 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
កីឡា6 days agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមសម្ពោធទីស្នាក់ការគណបក្សឃុំស្វាយរំពារ ខេត្តកំពង់ស្ពឺ
-
កីឡា7 days agoកម្ពុជាឈរលេខរៀងទី១៩ ក្នុងតារាងមេដាយកីឡាអាស៊ី បណ្ដោះអាសន្ន ក្រោយឈ្នះមេដាយ ៤គ្រឿង