ព័ត៌មាន
កីឡដ្ឋានខេត្តស្វាយរៀង លេចរូបរាងកាន់តែច្បាស់ មានការចាប់អារម្មណ៍កាន់តែខ្លាំង
រយៈពេលជាងកន្លះឆ្នាំមកហើយ ដែលក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានធ្វើការជួសជុល និងសាងសង់ថ្មីនូវកីឡដ្ឋានខេត្តស្វាយរៀង ដែលមានមូលដ្ឋាននៅក្រុងស្វាយរៀង ខេត្តស្វាយរៀង ដើម្បីឆ្លើយតបសន្ទុះនៃការគាំទ្រ និងបំពេញលក្ខខណ្ឌតាមកម្រិតស្ដង់ដាររបស់សហព័ន្ធកីឡាបាល់ទាត់អាស៊ី(AFC)។
គិតត្រឹមពេលនេះ ហេដ្ឋារចនាសម្ព័ន្ធជាច្រើន បានលេចរូបរាងកាន់តែច្បាស់ ដែលធ្វើឲ្យមហាជន ពិសេសអ្នកគាំទ្រក្លិបជើងឯកលីគកំពូលកម្ពុជា មានការចាប់អារម្មណ៍កាន់តែខ្លាំង ចំពោះកីឡដ្ឋានដ៏ទំនើប ដែលកំពុងមមាញឹកក្នុងដំណើរការសាងសង់ សម្រាប់ត្រៀមទទួលស្វាគមន៍ការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិនារដូវកាលថ្មីខាងមុខ។
បន្ទាប់ពីធ្វើពិធីក្រុងពាលីបញ្ចុះបឋមសិលា ដើម្បីសាងសង់ឡើងវិញ នូវកីឡដ្ឋានខេត្តស្វាយរៀង កាលពីដើមខែកក្កដា ឆ្នាំ២០២៥ កីឡដ្ឋាននេះ គ្រោងប្រើពេល ១រដូវកាលពេញ សម្រាប់ឆ្នាំ២០២៥/២៦ ដើម្បីសាងសង់កីឡដ្ឋាន ដែលអាចផ្ទុយអ្នកទស្សនាបានរហូតដល់ក្បែរម៉ឺននាក់ ជាមួយកម្រិតអំពូលភ្លើង(LED) សម្រាប់បំភ្លឺការប្រកួតកាន់តែខ្ពស់ ស្របទៅតាមស្ដង់ដារ AFC ដែលអាចបម្រើឲ្យការប្រកួតអន្ដរជាតិបាន។
តាមគម្រោងកីឡដ្ឋានខេត្តស្វាយរៀង នឹងត្រូវបញ្ចប់ការសាងសង់ និងដាក់ឲ្យប្រើប្រាស់ឡើងវិញ នាដើមរដូវកាលឆ្នាំ២០២៦/២៧ ខាងមុខ ជាមួយក្ដីរំពឹងនឹងទទួលបានការគាំទ្រកាន់តែខ្លាំង ពិសេសប្រជាពលរដ្ឋខេត្តស្វាយរៀង ដែលកំពុងទន្ទឹងរង់ចាំទស្សនាការប្រកួតផ្ទាល់ នៅកីឡដ្ឋានស្ដង់ដារ និងទំនើបមួយនេះ។
គួរដឹងថា បច្ចុប្បន្នព្រះខ័នរាជស្វាយរៀង បានប្រើប្រាស់ពហុកីឡដ្ឋានជាតិមរតកតេជោ ជាទឹកដីបម្រើឲ្យការប្រកួតលីគកំពូលកម្ពុជា និងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ក៏ដូចជាពានរង្វាន់អន្ដរជាតិនានា រួមមានការប្រកួតជើងឯកក្លិបអាស៊ីអាគ្នេយ៍ និងជើងឯកក្លិបបាល់ទាត់កម្រិតទី៣ ទ្វីបអាស៊ី ជាដើម ។ បន្ទាប់ក្រោយកីឡដ្ឋានខេត្តស្វាយរៀង សាងសង់រួចរាល់ អ្នកគាំទ្រសង្ឃឹមថា ក្រៅពីបានទស្សនាការប្រកួតក្របខណ្ឌថ្នាក់ជាតិ ក៏រំពឹងនឹងបានទស្សនាការប្រកួតពានរង្វាន់អន្ដរជាតិនៅទីនោះផងដែរ៕ អត្ថបទ៖ លី ឈុនឡា





-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន1 day agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣