ព័ត៌មាន
ស្ថានីយផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យនៅខេត្តកំពង់ឆ្នាំងរួមចំណែកធានាសន្តិសុខថាមពល
ស្ថានីយផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យនៅខេត្តកំពង់ឆ្នាំង អាចផលិតអគ្គិសនី បានចំនួន ១០០មេហ្កាវ៉ាត់ តាមរយៈគម្រោងឧទ្យានជាតិថាមពលពន្លឺព្រះអាទិត្យ ដោយមានកិច្ចសហការរវាងអគ្គិសនី កម្ពុជាជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ អគ្គិសនីដែលផលិតបាននេះ រួមចំណែកធានាសន្តិសុខថាម ពលនៅក្នុងប្រទេសកម្ពុជា។

ឯកឧត្តមបណ្ឌិត ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា បានថ្លែងថា កិច្ចសហប្រតិបត្តិការ និងការអនុវត្តគម្រោងឧទ្យានជាតិថាមពលពន្លឺព្រះអាទិត្យរវាងEDC និងADB បានពង្រីកសមត្ថភាពផលិត និងផ្គត់ផ្គង់អគ្គិសនីកកើតឡើងវិញ សំដៅធានាសន្តិសុខថាមពល និងភាពទុកចិត្តបាន ក្នុងការ ផ្គត់ផ្គង់អគ្គិសនីមានតម្លៃសមរម្យ ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការអភិវឌ្ឍ។

ការថ្លែងនេះ បានធ្វើនៅល្ងាចថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងពេលរួមដំណើរជាមួយលោកស្រី Yasmin Siddiqi (យ៉ាសម៉ីន ស៊ីឌីគិ) នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា អញ្ជើញទស្សនកិច្ចនៅស្ថានីយផលិត ថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យនៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
ឯកឧត្តមបណ្ឌិត បានបន្តថា តាមរយៈគម្រោងឧទ្យានជាតិថាមពលពន្លឺព្រះអាទិត្យ បច្ចុប្បន្ន ស្ថានីយ ផលិតថាមពលអគ្គិសនីនេះ អាចផលិតអគ្គិសនីបានចំនួន១០០មេហ្កាវ៉ាត់ រាប់បញ្ចូលទាំងពីដំណាក់កាល ដោយដំណាក់កាលទី១.៦០មេហ្គាវ៉ាត់ និងដំណាក់ទី២.៤០មេហ្កាវ៉ាត។ ឯកឧត្តមបន្តថា បច្ចុប្បន្នប្រទេសកម្ពុជាមានថាមពលកកើនឡើងវិញចំនួនជាង ១ពាន់៣០០មេហ្គាវ៉ាត់នៅទូទាំងប្រទេស ហើយអគ្គិសនីកម្ពុជាមានផែនការជាបន្តបន្ទាប់។

លោកស្រី Yasmin Siddiqi (យ៉ាសម៉ីន ស៊ីឌីគិ) នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា មានប្រសាសន៍ដែរថា គម្រោងឧទ្យានជាតិថាមពលពន្លឺព្រះអាទិត្យ មានផលវិជ្ជមានជាច្រើនដល់ប្រទេសកម្ពុជាក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងប្រែក្លាយជាប្រទេសមួយដែលអាចផ្គត់ផ្គង់អគ្គិសនីស្អាត ដើម្បីអាចលុបបំបាត់ថាមពលប៉ះពាល់ដល់ការប្រែប្រួលអាកាសធាតុ។ លើសពីនេះ លោកស្រី Yasmin Siddiqi (យ៉ាសម៉ីន ស៊ីឌីគិ) បានលើកឡើងពីសារៈសំខាន់នៃការប្រើប្រាស់ថាមពលស្អាតផងដែរ។

អនុវត្តតាមរយៈភាពជាដៃគូរវាង ADB និង អគ្គិសនីកម្ពុជា (EDC) គម្រោងឧទ្យានជាតិថាមពលពន្លឺព្រះអាទិត្យ បានគាំទ្រដល់ការអភិវឌ្ឍទីតាំងផលិតថាមពលពន្លឺព្រះអាទិត្យនៅកម្ពុជា ដើម្បីចូលរួមដោះស្រាយ តម្រូវការថាមពលជាយុទ្ធសាស្ត្ររបស់ប្រទេស។ គម្រោងនេះ ត្រូវបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង នៅថ្ងៃ ទី២៨ ខែមិថុនា ឆ្នាំ២០១៩ តាមរយៈ Cross-Signing និងបានចូលជាធរមានកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩ និងមានរយៈពេលអនុវត្ត៤ឆ្នាំ (២០១៩-២០២២)៕ អត្ថបទ៖ ទូច សោភ័ណ









-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣