ព័ត៌មាន
សម្ដេចធិបតី៖ ការបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញគឺជាភាពជោគជ័យដែលកំពុងកើនឡើងនៅកម្ពុជា
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយ Fox News របស់សហរដ្ឋអាមេរិកថា កម្ពុជាបាននិងកំពុងបង្កើនយ៉ាងខ្លាំងក្លានូវការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញ និងឆ្លងដែនរបស់ខ្លួន ដែលសម្ដេចចាត់ទុកថាជា «ភាពជោគជ័យដែលកំពុងកើនឡើង»។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានមានប្រសាសន៍ថា កម្ពុជា បានបង្កើនអន្តរកម្មជាមួយបណ្ដាដៃគូនានា ជាពិសេសជាមួយអង្គភាព FBI ដោយភ្នាក់ងារ គណៈកម្មាធិការ និងនគរបាលជាតិរបស់កម្ពុជា កំពុងធ្វើការរួមគ្នាលើឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងការឆបោកតាមអនឡាញ ដូច្នេះនេះគឺជាភាពជោគជ័យដែលកំពុងកើនឡើង»។
សម្ដេចមានប្រសាសន៍ទៀតថា «ថ្មីៗនេះ កម្ពុជាបានធ្វើការជាមួយអង្គភាព FBI ក្នុងការបង្ក្រាបករណីដ៏ធំមួយដែលពាក់ព័ន្ធនឹងឧកញ៉ាម្នាក់» ដោយសំដៅលើឥស្សរជនកម្ពុជាដ៏មានឥទ្ធិពលមួយរូប។ សម្ដេចបន្ថែមថា «កម្ពុជាបានចាប់ខ្លួនបុគ្គលនោះ ហើយយើងបានបិទទីតាំងដ៏ធំមួយក្នុងចំណោមនោះ»។
យោងតាមរបាយការណ៍ កម្ពុជាបង្ហាញអំពីការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជូនដល់តំណាងអង្គទូតបរទេសចំនួន ២៦ និងតំណាងសហភាពអឺរ៉ុប (EU)នៅកម្ពុជាកាលពីថ្ងៃទី១៨ ខែកម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា ការប្រយុទ្ធប្រឆាំងការឆបោកអនឡាញនៅកម្ពុជា ត្រូវបានអនុវត្តពីមុនមកហើយ និងត្រូវបានបង្កើនការប្រតិបត្តិបន្ថែមទៀតក្នុងរាជរដ្ឋាភិបាលអាណត្តិទី៧នេះ ពិសេសតាមរយៈការបង្កើតគ.ប.ឆ.ប. ដែលជាយន្តការជាតិដឹកនាំដោយសម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រីដោយផ្ទាល់។
ជាលទ្ធផល ចាប់តាំងពីខែមិថុនា ឆ្នាំ២០២៥ រហូតដល់ដើមឆ្នាំ២០២៦ នេះ សមត្ថកិច្ចចម្រុះបានបង្ក្រាបការឆបោកអនឡាញចំនួន ២០០ករណី ពាក់ព័ន្ធទីតាំងសរុបចំនួនប្រមាណ ២.៥០០ កន្លែង ដោយបានរឹបអូសវត្ថុតាងរួមមានកំព្យូទ័រចំនួន ១០.៤៤៤ គ្រឿង និងទូរស័ព្ទស្មាតហ្វូនចំនួន ៣៦.៤៧៦ គ្រឿង ព្រមទាំងសម្ភារៈជាវត្ថុតាងផ្សេងទៀត។ ក្នុងការអនុវត្តវិធានការ សមត្ថកិច្ចកម្ពុជាបានអនុវត្តនីតិវិធីបណ្តេញជនបរទេសសរុបចំនួនជាង ៨.០០០ នាក់ ត្រូវបានបណ្តេញចេញពីកម្ពុជា ខណៈទីតាំងដែលបានបង្រ្កាបចំនួនជាង ២០០កន្លែង រួមទាំងកាស៊ីណូផងដែរ ត្រូវបានបិទខ្ទប់មិនឱ្យមានសកម្មភាពទៀតឡើយ៕




-
ព័ត៌មាន1 week agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន6 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន1 week agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន5 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
កីឡា6 days agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមសម្ពោធទីស្នាក់ការគណបក្សឃុំស្វាយរំពារ ខេត្តកំពង់ស្ពឺ
-
កីឡា7 days agoកម្ពុជាឈរលេខរៀងទី១៩ ក្នុងតារាងមេដាយកីឡាអាស៊ី បណ្ដោះអាសន្ន ក្រោយឈ្នះមេដាយ ៤គ្រឿង