ព័ត៌មាន
ខេត្តកោះកុង មានទេសចរជាង២ម៉ឺនាក់ មកលេងកម្សាន្តស្នាក់នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន-វៀតណាម
ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិចិន-វៀតណាម ខេត្តកោះកុងទទួលស្វាគមន៍អ្នកទេសចរជាតិនិងអន្តរជាតិសរុបជាង២ម៉ឺននាក់ប៉ុណ្ណោះ ដោយពួកគេមានស្នាក់នៅលេងកម្សាន្តយ៉ាងសប្បាយនៅតាមរមណីយដ្ឋានទេសចរណ៍នានា។
៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំចិន-វៀតណាម ខេត្តកោះកុងបានទទួលភ្ញៀវទេសចរចម្រុះជាតិសរុបជាង២១.៩៤៦នាក់ ក្នុងនោះបរទេស៣១៨នាក់។ នេះតាមការបញ្ជាក់របស់លោក សាគុណ ភក្តី ប្រធានការិយាល័យព័ត៌មាននិងផ្សព្វផ្សាយទេសចរណ៍នៃមន្ទីរទេសចរណ៍ខេត្តកោះកុង នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។
លោក សាគុណ ភក្តី បានបន្តថា រមណីយដ្ឋានទេសចរណ៍ដែលទទួលភ្ញៀវទេសចរច្រើនជាងគេនៅស្រុកស្រែអំបិល ស្រុកគិរីសាគរ និងស្រុកថ្មបាំង គ្រាទីនោះមានហេដ្ឋារចនាសម្ព័ន្ធងាយស្រួលធ្វើដំណើរប្រកបដោយសុវត្ថិភាព សម្រស់ឆ្នេរសមុទ្រខៀវស្រងាត់ និងតំបន់អេកូទេសចរធម្មជាតិគួរឱ្យទាក់ទាញពីគ្រប់មជ្ឈដ្ឋាន។ ទោះយ៉ាងណា មន្រ្តីទេសចរណ៍ដដែលអះអាងថា តួលេខអ្នកទេសចរខាងលើនេះបានកើនឡើងតែ១ភាគរយប៉ុណ្ណោះ បើធៀបនឹងរយៈពេលដូចគ្នា២០២៥កន្លងទៅ។
ដោយឡែករមណីយដ្ឋានទេសចរណ៍នៅក្នុងមូលដ្ឋានក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា ដែលនៅក្បែរនឹងព្រំដែនជាប់នឹងប្រទេសថៃ គឺមានសភាពស្ងាត់ស្ងៀមបន្តិច។ ទន្ទឹមនោះ ស្ថានភាពធូរស្រាលអំពីបញ្ហាជម្លោះព្រំដែន មន្ទីរទេសចរណ៍ខេត្តកោះកុង ក៏អំពាវនាវដល់ភ្ញៀវទេសចរមេត្តាអញ្ជើញមកលេងកម្សាន្តអោយបានច្រើនកុះករជាថ្មី ដើម្បីអាចឱ្យក្រុមអាជីវករ និងសេវាករ ព្រមទាំងប្រជាពលរដ្ឋ ស្តារសេដ្ឋកិច្ចជីវភាពរស់នៅឡើងវិញ។
លោក សៀក សាប៊ុន ប្រធានសហគមន៍អេកូទេសចរធម្មជាតិព្រៃកោងកាង ស្ថិតនៅស្រុកមណ្ឌលសីមា ថ្លែងថា ពិធីបុណ្យចូលឆ្នាំចិនឆ្នាំនេះ អត្រាអ្នកទេសចរមកលេងកម្សាន្តតំបន់រមណីយដ្ឋានរបស់លោក គឺថយចុះខ្លាំង ពោលគឺបានតែជាង១ពាន់នាក់ប៉ុណ្ណោះ បើធៀបនឹងឆ្នាំកន្លងទៅ ព្រោះតែអ្នកទេសចរព្រួយបារម្ភអំពីសុវត្ថិភាពខ្លាំងមានការផ្ទុះអាវុធជាមួយភាគីថៃ។
ខេត្តកោះកុង តាំងពីបញ្ហាជំងឺកូវីដបានសាបសូន្យ ក្រុមអ្នកវិនិយោគបានពង្រឹងអភិវឌ្ឍន៍នូវអាជីវករផ្នែកទេសចរណ៍គួរឱ្យកត់សម្គាល់ ប៉ុន្តែជាអកុសលនៅពាក់កណ្តាលឆ្នាំ២០២៥ បានរងនូវផលប៉ះពាល់ជម្លោះព្រំដែនជាមួយថៃ បានធ្វើឱ្យគម្រោងមួយចំនួនកកស្ទះ រីឯខ្លះទៀតនៅតែពង្រឹងសមត្ថភាពដោយជឿជាក់លើការដោះស្រាយរបស់រាជរដ្ឋាភិបាលកម្ពុជា៕













-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣