ព័ត៌មាន
សម្ដេចធិបតីបន្តប្រាប់សារព័ត៌មានអាមេរិកថា «កងកម្លាំងថៃកំពុងកាន់កាប់ទឹកដីកម្ពុជា ទោះបីមានបទឈប់បាញ់ក្ដី និងអំពាវនាវឱ្យមានដំណោះស្រាយដោយសន្តិវិធី»
នៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយ Fox News របស់សហរដ្ឋអាមេរិក សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបញ្ជាក់ជាថ្មីថា កងកម្លាំងថៃ នៅតែបន្តកាន់កាប់ទឹកដីដែលមានជម្លោះ បើទោះបីជាមានកិច្ចព្រមព្រៀងបទឈប់បាញ់ដែលសម្របសម្រួលដោយលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក៏ដោយ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fox News Digital ថា កងកម្លាំងថៃ បានរុលចូលទៅក្នុងទឹកដីរបស់កម្ពុជា ដែលកម្ពុជាកាន់កាប់ជាយូរមកហើយ ហួសឆ្ងាយពីខ្សែបន្ទាត់ជម្លោះ។ ទាហានថៃ បានរាយលួសបន្លា និងដាក់ទូកុងតឺន័រដើម្បីបិទភូមិនានា ដែលធ្វើឱ្យប្រជាពលរដ្ឋកម្ពុជាចំនួន ៨ម៉ឺននាក់ មិនអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន នេះបើយោងតាមមន្ត្រីកម្ពុជា។
សម្ដេចធិបតីបានមានប្រសាសន៍ថា៖ «ការកាន់កាប់នេះគឺហួសឆ្ងាយពីការអះអាងជាឯកតោភាគីរបស់ប្រទេសថៃទៅទៀត។ អ្នកភូមិជាច្រើនមិនអាចវិលត្រឡប់ទៅស្រុកកំណើតរបស់ពួកគេវិញបានទេ»។
សម្ដេចមានប្រសាសន៍ថា៖ «ជំហររបស់យើងគឺតែងតែប្រកាន់ខ្ជាប់ជានិច្ចនូវដំណោះស្រាយដោយសន្តិវិធី។ យើងមិនជឿឡើយថា ការប្រើប្រាស់សង្គ្រាមដើម្បីបញ្ឈប់សង្គ្រាម គឺជានិរន្តរភាព ឬជាក់ស្តែងនោះ»។
ស្របពេលជម្លោះនិងភាពតានតឹងដែលកំពុងបន្តជាមួយភាគីថៃ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញទៅកាន់ទីក្រុងវ៉ាស៊ីនតោន នៅសប្តាហ៍នេះ សម្រាប់កិច្ចប្រជុំដំបូងនៃក្រុមប្រឹក្សាសន្តិភាពរបស់លោកប្រធានាធិបតី ត្រាំ។
សម្ដេចមានប្រសាសន៍ថា៖ «ក្រុមប្រឹក្សាសន្តិភាព អាចដើរតួនាទីយ៉ាងសកម្មក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងប្រក្រតីភាពរវាងកម្ពុជា និងថៃ»។
ភាពតានតឹងបានកើនឡើងជាថ្មីម្តងទៀតកាលពីឆ្នាំមុន ដោយការប្រយុទ្ធគ្នាបានផ្ទុះឡើងតាមបណ្តោយព្រំដែនដែលមានជម្លោះ និងបានធ្វើឱ្យជនស៊ីវិលរាប់សែននាក់ត្រូវរត់ភៀសសឹក។ ការប៉ះទង្គិចគ្នានេះបានជំរុញឱ្យមានអន្តរាគមន៍ការទូត និងឈានដល់កិច្ចព្រមព្រៀងឈប់បាញ់មួយ ដែលសម្របសម្រួលដោយមានការចូលរួមពីសំណាក់សហរដ្ឋអាមេរិក ក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ាន កាលពីពេលកន្លងទៅ។
រូបភាព និងរបាយការណ៍ក្នុងស្រុកពីការប្រយុទ្ធគ្នាថ្មីៗបំផុត បានបង្ហាញឱ្យឃើញនូវការខូចខាតដល់អគារនានានៅជិតតំបន់ព្រំដែន រួមទាំងនៅក្នុង ឬនៅក្បែរប្រាសាទព្រះវិហារ ដែលត្រូវបានចុះបញ្ជីដោយអង្គការយូណេស្កូ ដោយបានបង្កើនក្ដីបារម្ភអំពីសុវត្ថិភាពនៃតំបន់បេតិកភណ្ឌវប្បធម៌ នៅក្នុងតំបន់ដែលមានជម្លោះ៕

-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣