ព័ត៌មាន
មន្រ្តីជាន់ខ្ពស់ធនាគារជាតិ អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាសាលាបឋមសិក្សាព្នៅ
អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា អញ្ជើញចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា ១ខ្នង មាន៥បន្ទប់ និងការជួសជុល កែលម្អអគារសិក្សា៣ខ្នង មាន១៣បន្ទប់ នៅសាលាបឋមសិក្សាព្នៅ ស្ថិតនៅឃុំព្នៅ ស្រុកសន្ទុក ខេត្តកំពង់ធំ ដើម្បីបំពេញតម្រូវការ រៀនសូត្ររបស់សិក្សានុសិស្សនៅតំបន់នោះ។
លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា លើកឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ អគារសិក្សា សាលាបឋមសិក្សាព្នៅ ស្ថិតក្នុងឃុំព្នៅ ស្រុកសន្ទុក ខេត្តកំពង់ធំ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងអាណត្តិកន្លងទៅ និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងអាណត្តិទី៧នេះ ការសិក្សាអប់រំត្រូវបានចាត់ទុកជាអាទិភាពមួយដ៏សំខាន់ ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។ ក្នុងន័យ នេះរាជរដ្ឋាភិបាលបានស្តារ និងពង្រឹងវិស័យអប់រំជាបន្តបន្ទាប់ តាមរយៈការពង្រឹងទាំងគុណភាពសិក្សា និងការកសាងអគារសិក្សា នៅ ទូទាំងប្រទេស។ ដោយឡែកនៅខេត្តកំពង់ធំ ឯកឧត្តម ជា ចាន់តូ អគ្គទេសាភិបាលកិត្តិយស នៃធនាគារជាតិនៃកម្ពុជា និងជាអតីត តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ តែងតែបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត កសាងសមិទ្ធផលជាច្រើននៅក្នុងខេត្តកំពង់ធំ ជាពិសេសបានបន្សល់ទុកនៅអគារសិក្សាជាច្រើន ទាំងបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ។
លោកជំទាវបណ្ឌិត បន្តថា នៅក្នុងអាណត្តិថ្មីនេះ រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកការអភិវឌ្ឍមូលធនមនុស្សជាអាទិភាព នៅ ក្នុងយុទ្ធសាស្ត្របញ្ចកោណ សម្រាប់ការអនុវត្តនៅគ្រប់ដំណាក់កាល ដែលសំដៅដល់ការអប់រំឱ្យមានចំណេះដឹងទូលំទូលាយ ជំនាញ ពិតប្រាកដ ព្រមទាំងសីលធម៌ គុណធម៌ និងមនសិការសេ្នហាជាតិ ជាពិសេសការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា។ ជាក់ស្ដែងសាលាបឋមសិក្សាព្នៅ គឺជាថ្នាលសិក្សាមូលដ្ឋានមួយដ៏សំខាន់ រួមចំណែកអភិវឌ្ឍធនធានមនុស្សកម្ពុជា តាមរយៈការពង្រឹងការបណ្តុះបណ្តាលដល់សិស្សានុសិស្ស ដែលជាទំពាំងស្នងឫស្សីជំនាន់ក្រោយប្រកបដោយគុណភាព។
លោកជំទាវអគ្គទេសាភិបាល បន្ថែមថា ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រី បុគ្គលិកធនាគារជាតិនៃកម្ពុជាទាំងអស់ ពិតជាសប្បាយរីករាយ ដែលបានចូលរួមវិភាគទាន ក្នុងដំណើរការពង្រឹងវិស័យអប់រំកន្លងមក និងការបានរៀបចំការបង្រៀនត្រៀមបំប៉ន សម្រាប់សិស្សប្រឡងមធ្យមសិក្សាទុតិយភូមិ, ការជួយឧបត្ថម្ភថវិកាដល់សិស្សក្រីក្រ ក្នុងស្រុកសន្ទុកជារៀងរាល់ខែ ដើម្បីបន្តការសិក្សាថ្នាក់ បរិញ្ញាបត្រ បានឧបត្ថម្ភអាហារូបត្ថម្ភដូចជា ពងមាន់ និងទឹកដោះគោ ដល់សិស្សានុសិស្សកម្រិតមត្តេយ្យសិក្សានៅទូទាំង ស្រុកសន្ទុក ជារៀងរាល់ថ្ងៃ។ ចំណែកនាពេលនេះ ក្រៅពីការសាងសង់អគារសិក្សាថ្មីចំនួន ១ខ្នង មាន៥បន្ទប់ ក្នុងនោះក៏បានជួសជុលអគារសិក្សា ចំនួន៣ខ្នង ស្មើនឹង១៣បន្ទប់ ដែលមានសភាពទ្រុឌទ្រោម និងអាចបង្កហានិភ័យនានាដល់សិស្សានុសិស្សផងដែរ។
លោកជំទាវបណ្ឌិត ក៏បានថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំ និងគណៈគ្រប់គ្រងធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលបាន ចូលរួមឧបត្ថម្ភគាំទ្រផ្នែកហិរញ្ញវត្ថុ ក្នុងការសាងសង់ និងជួសជុលអគារសិក្សានេះឡើង ព្រមទាំងសូមថ្លែងអំណរគុណចំពោះអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ មន្ទីរអប់រំយុវជន និងកីឡា លោកនាយក លោកគ្រូ-អ្នកគ្រូ និងដៃគូអភិវឌ្ឍនានា ដែលបានផ្តល់កិច្ច សហប្រតិបត្តិការល្អ និងរួមសាមគ្គីគ្នាកសាងអគារសិក្សាថ្មីនេះឡើងសម្រាប់បម្រើវិស័យអប់រំ និងសម្រួលដល់លោកគ្រូ អ្នកគ្រូ និង សិស្សានុសិស្សទាំងអស់គ្នា៕ អត្ថបទ៖ សុន រ៉ាឌី









-
ព័ត៌មាន1 week agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
PR NEWS1 week agoអ្នកលេងប៉ះអ្នកមែន! គូនអន្តរជាតិ៥គូ នឹងធ្វើអោយកក្រើកលើសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE”
-
ព័ត៌មាន1 week agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
-
ព័ត៌មាន1 week agoរយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
-
ព័ត៌មាន5 days agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
កីឡា1 week agoHun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
-
ព័ត៌មាន1 week agoមន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ