ព័ត៌មាន
ក្រសួងមហាផ្ទៃដាក់ឱ្យប្រើប្រាស់ប្រព័ន្ធទទួលបណ្តឹងតាមអនឡាញដើម្បីពន្លឿននីតិវិធីជូនពលរដ្ឋ
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញការទទួលបណ្តឹងតាមប្រព័ន្ធអនឡាញ ដើម្បីបង្កលក្ខណៈងាយស្រួលជួយពន្លឿននីតិវិធីជូនពលរដ្ឋ ។
កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រសួងមហាផ្ទៃ បានចេញសេចក្តីជូនដំណឹងលើការដាក់ឲ្យ ប្រើប្រាស់ជាផ្លូវការប្រព័ន្ធទទួលបណ្តឹងអនឡាញ ដែលហៅកាត់ថា Complain Submission System (CSS) ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការជួយពន្លឿននីតិវិធីដោះស្រាយ និងឆ្លើយតបជូនប្រជាពល រដ្ឋបានឆាប់រហ័ស សំដៅដល់ការដោះស្រាយបណ្ដឹងតវ៉ា និងបណ្តឹងបរិហារបស់ប្រជាពលរដ្ឋពាក់ព័ន្ធ សមត្ថកិច្ចនឹងសកម្មភាព របស់មន្ត្រីរាជការក្របខណ្ឌក្រសួងមហាផ្ទៃ និងដើម្បីអង្កេតស្រាវជ្រាវ ស្វែងរក យុត្តិធម៌ ភាពស្អាតស្អំជូនភាគី ពាក់ព័ន្ធ ។
ឯកឧត្តមបណ្ឌិត ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឲ្យដឹងថា ៖ ស្របពេលដែលកម្ពុជា កំពុងឆ្ពោះជំហានទៅរកការអភិវឌ្ឍន៍ឥតឈប់ឈរលើគ្រប់វិស័យ ក្នុងយុគ្គសម័យឌីជីថលនេះ ការធ្វើទំនើបបកម្មលើការជួយដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ គឺជារឿងចាំបាច់ និងគិតគូរដោយយកចិត្តទុកដាក់បំផុត ដើម្បីជួយអន្តរាគមន៍ជូនពួកគាត់ឲ្យបានទាន់ពេល និងប្រកបដោយប្រសិទ្ធិភាព ។
ប្រជាពលរដ្ឋ សម្តែងការគាំទ្រ ចំពោះការរៀបចំរបស់ក្រសួងមហាផ្ទៃ ដែលវាជាឱកាសដែលអាចឲ្យពួកគាត់ រាយការណ៍អំពីបញ្ហាដែលកើតមាន បានទៅដល់មន្ត្រីថ្នាក់ជាតិ ។ ពួលរដ្ឋ បន្ថែមថា ៖ ការទទួលបណ្តឹងអនឡាញនេះទៀតសោត វាក៏ជាដំណរតភ្ជាប់ភាពស្និទ្ធិស្នាលរវាងមន្ត្រីរដ្ឋបាលថ្នាក់ជាតិ ជាមួយពលរដ្ឋសាមញ្ញបានយ៉ាងល្អប្រសើរ ដោយមិនប្រកាន់និន្នាការមនុស្សគ្រប់ស្រទាប់វណ្ណៈផងដែរ ។
ក្រសួងមហាផ្ទៃ បញ្ជាក់បន្ថែមថា ៖ សាធារណជន អាចដាក់ពាក្យបណ្ដឹងតវ៉ា និងបណ្តឹងបរិហារ ក្នុងប្រព័ន្ធទទួលពាក្យបណ្ដឹងអនឡាញ តាមតំណរភ្ជាប់ខាងលើដោយបំពេញព័ត៌មានតាមទម្រង់ដែលបានកំណត់ក្នុងប្រព័ន្ធ ឬអាចទាញយកឯកសារ
សម្រាប់បំពេញពាក្យបណ្តឹងតាមទម្រង់ជាក្រដាស និងធ្វើការទំនាក់ទំនងតាមលេខទូរសព្ទដែលមានក្នុងប្រព័ន្ធ ដើម្បីដាក់បណ្ដឹងរបស់ខ្លួន ៕
អត្ថបទ ៖ លីហេង

-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣