ព័ត៌មាន
តំណាងរាស្ត្រមណ្ឌលខេត្តតាកែវ ជំរុញឱ្យអាជ្ញាធរមូលដ្ឋានស្រុកសំរោង ពង្រឹងប្រសិទ្ធភាពសេវាសាធារណៈជូនប្រជាពលរដ្ឋ
ខេត្តតាកែវ៖ តំណាងរាស្ត្រមណ្ឌលខេត្តតាកែវ បានក្រើន រំលឹកដល់មន្ត្រីមូលដ្ឋានឱ្យពង្រឹងស្មារតីបម្រើប្រជាពលរដ្ឋឱ្យកាន់តែសកម្ម និងបុរេសកម្ម ដើម្បីឆ្លើយតបទៅនឹងការវិវត្តយ៉ាងរហ័សនៃស្ថាប័ននីតិប្បញ្ញត្តិ និងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។
ក្នុងពិធីសំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ មេភូមិ មន្ត្រី នគរបាលប៉ុស្តិ៍ និងបុគ្គលិកមណ្ឌលសុខភាព សរុបចំនួន ៦០នាក់ ក្នុងស្រុកសំរោង កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ម៉ុក ម៉ារ៉េត បាន បង្ហាញមោទនភាពចំពោះការដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ដែលកំពុងជំរុញការធ្វើទំនើបកម្មរដ្ឋសភាឱ្យក្លាយជា “រដ្ឋសភាឌីជីថល”។ ការកែទម្រង់ស៊ីជម្រៅនេះ មិនត្រឹមតែពង្រឹងសមត្ថភាពតំណាងរាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានគោលដៅយុទ្ធសាស្ត្រក្នុងការបម្រើផលប្រយោជន៍ និងដោះស្រាយបញ្ហាប្រឈមរបស់ពលរដ្ឋឱ្យបានទាន់ពេលវេលា និងមានតម្លាភាព។
តាមរយៈការអនុវត្ត “យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១” ក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ឯកឧត្តមបណ្ឌិតបានសង្កត់ធ្ងន់ថា អាជ្ញាធរ មូលដ្ឋានគឺជា “ភ្នាក់ងារប្រតិបត្តិផ្ទាល់” ក្នុងការសម្រេចឱ្យបាននូវអាទិភាពគន្លឹះទាំង ៥ រួមមាន៖ មនុស្ស ផ្លូវ ភ្លើង ទឹក និងបច្ចេកវិទ្យា ដើម្បីកសាងគ្រឹះរឹងមាំឈានទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។
លោកមេឃុំសំរោង ក៏បានរាយការណ៍ពីជោគជ័យនៃការអនុវត្តគោលនយោបាយ “ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព” ដែលទទួលបានលទ្ធផលវិជ្ជមានគួរឱ្យកត់សម្គាល់ តាមរយៈការកាត់បន្ថយបទល្មើសគ្រប់ប្រភេទ និងការបង្កើនភាពកក់ក្តៅជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ឯកឧត្តម ម៉ុក ម៉ារ៉េត បានសំដែងការអបអរសាទរនិងកោតសរសើរចំពោះជោគជ័យដែលអាជ្ញាធរមូលដ្ឋានសម្រេចបាន ។ទន្ទឹមនឹង នេះឯកឧត្តមក៏នៅតែបន្តលើក ទឹកចិត្តឲ្យមន្ត្រីឃុំសង្កាត់ទាំងអស់បន្តខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីពង្រឹងប្រសិទ្ធភាពនៃការផ្ដល់សេវាកម្មជូនដល់ពលរដ្ឋ។
ឯកឧត្តមបណ្ឌិត ម៉ុក ម៉ារ៉េតបានលើកឡើងថា៖ “ការធ្វើទំនើបកម្មស្ថាប័ននឹងមិនមានន័យពេញ លេញឡើយ ប្រសិនបើការផ្តល់សេវានៅថ្នាក់មូលដ្ឋានមិនមានភាពរហ័សរហួន និងតម្លាភាព។ មេឃុំ មេភូមិ ត្រូវតែជាបង្អែកដ៏រឹងមាំ ដែលនៅកៀកជាប់ និងដឹងសុខទុក្ខពលរដ្ឋបំផុត។”
ជាកិច្ចបញ្ចប់ ឯកឧត្តមបណ្ឌិត ម៉ុក ម៉ារ៉េត ក៏បានឧបត្ថម្ភថវិកាលើកទឹកចិត្តដល់មន្ត្រីដែលបានចូលរួមទាំង ៦០នាក់ និងឧបត្ថម្ភដល់រដ្ឋបាលស្រុកសំរោង ដើម្បីជាការគាំទ្រដល់ស្មារតីបំពេញការងារបម្រើជាតិ និងប្រជាជនឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕





-
ព័ត៌មាន1 week agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន6 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន1 week agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន5 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
កីឡា6 days agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមសម្ពោធទីស្នាក់ការគណបក្សឃុំស្វាយរំពារ ខេត្តកំពង់ស្ពឺ
-
កីឡា7 days agoកម្ពុជាឈរលេខរៀងទី១៩ ក្នុងតារាងមេដាយកីឡាអាស៊ី បណ្ដោះអាសន្ន ក្រោយឈ្នះមេដាយ ៤គ្រឿង