ព័ត៌មាន
គណៈកម្មការធ្វើជំរឿនមន្រ្តី នឹងបន្តធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្រ្តីជាក់ស្តែងនៅក្រសួង ស្ថាប័ន៩ នាពេលឆាប់ៗនេះ
នាពេលថ្មីៗនេះ គណៈកម្មការជំរឿនមន្ត្រី បានបញ្ចប់ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅអង្គភាពសុខាភិបាលមូលដ្ឋាន និងគ្រឹះស្ថានសិក្សាសាធារណៈ ទូទាំងរាជធានីភ្នំពេញ ដោយឡែកសម្រាប់ក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ ក្រសួងមុខងារសាធារណៈ ជាក្រសួងទី១ ដែលបានអនុវត្តការធ្វើជំរឿនមន្ត្រីជាក់ស្តែងមុនគេ។
គណៈកម្មការជំរឿនមន្ត្រី នឹងចាប់ផ្តើមការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅក្រសួង ស្ថាប័នចំនួន៩ ចំណុះអង្គការនីតិប្រតិបត្តិ រួមមាន៖ (១)ក្រសួងកិច្ចការនារី, (២)ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, (៣)ក្រសួងទេសចរណ៍, (៤)ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, (៥)ក្រសួងអភិវឌ្ឍន៍ជនបទ, (៦)ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, (៧)ក្រសួងធម្មការនិងសាសនា, (៨)រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និង (៩)ក្រសួងសុខាភិបាល។
ដើម្បីឱ្យដំណើរការនៃការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងប្រព្រឹត្តទៅបានដោយរលូន ទាន់ពេលវេលា និងអនុវត្តស្របតាមស្មារតីនៃសារាចររបស់រាជរដ្ឋាភិបាល គណៈកម្មការសូមស្នើ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ឯកឧត្តម និងលោកជំទាវ រដ្ឋមន្ត្រី ក្រសួង ស្ថាប័នទាំង៩ មេត្តាមានចំណាត់ការ ដូចខាងក្រោម៖
១) ផ្អាកបណ្តោះអាសន្នការផ្ទេរ ឬផ្លាស់ប្តូរអង្គភាពបំពេញការងាររបស់មន្ត្រី និងមិនអនុញ្ញាត ឱ្យមានការកែតម្រូវ ឬកែប្រែទិន្នន័យ ឬព័ត៌មានពាក់ព័ន្ធនឹងស្ថានភាពមន្ត្រីក្នុងអំឡុងពេលយុទ្ធនាការ ចាប់ពីពេលជូនដំណឹង រហូតដល់ដំណើរការនៃការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធអង្គភាពចំណុះទីស្តីការក្រសួង ស្ថាប័នទាំង៩ ត្រូវបានគណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន ប្រកាសបិទបញ្ចប់។
២) ណែនាំដល់ក្រុមការងារធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាម រចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័នទាំង៩ និងគ្រប់ប្រធាន អង្គភាពចំណុះទីស្តីការក្រសួង ស្ថាប័នទាំង៩ ចូលរួមសហការ និងបំពេញភារកិច្ចស្របតាមបែបបទ នីតិវិធី និងការណែនាំរបស់គណៈកម្មការ ធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន។




-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣