ព័ត៌មាន
សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ផ្ដល់អំណោយដល់ស្ត្រីមានផ្ទៃពោះ និងស្ត្រីទើបសម្រាលកូនចំនួន៨០គ្រួសារ ក្នុងឱកាសទិវាជាតិសុខភាពមាតា ទារក និងកុមារ
សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីសំណេះសំណាល សួរសុខទុក្ខ និងផ្ដល់អំណោយដល់ស្ត្រីមានផ្ទៃពោះ និងស្ត្រីទើបសម្រាលកូនចំនួន៨០គ្រួសារ ក្នុងឱកាសទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ឆ្នាំ២០២៦ ក្រោមប្រធានបទ រួមគ្នាលើកកម្ពស់គុណភាព សុវត្ថិភាព ប្រសិទ្ធភាពនៃការថែទាំផ្ទៃពោះមុនសម្រាល រួមទាំងក្នុង បរិបទមានគ្រោះអាសន្ន ឬគ្រោះមហន្តរាយ ដើម្បីធានាថាទាំងម្តាយ និងទារកមានសុខភាពល្អ” ក្រោមអធិបតីភាព ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង។
ពិធីនេះបានប្រារព្ធធ្វើនៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ នាបរិវេណមណ្ឌលសុខភាពអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពីគណៈកម្មាធិការសាខា សប្បុរសជន មន្ត្រីក្រុមប្រតិបត្តិសាខា អនុសាខា ក្រុមគ្រូពេទ្យ និងក្រុមយុវជនកាកបាទក្រហមកម្ពុជាជាច្រើនទៀត។
បន្ទាប់ពីអានសារលិខិតរបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីសុខភាពស្ត្រី និងកុមារ ក្នុងឱកាសទិវាជាតិសុខភាពមាតា ទារក និងកុមាររួចមក ឯកឧត្តម សុខ លូ បានផ្ដាំផ្ញើដល់ស្ត្រីមានផ្ទៃពោះ និងស្ត្រីទើបសម្រាលកូនត្រូវខិតខំថែទាំសុខភាពផ្ទាល់ខ្លួន និងកូនៗ។
ឯកឧត្តម សុខ លូ ណែនាំដល់ស្រ្តីទើបសម្រាលត្រូវនាំកូនទៅចាក់វ៉ាក់សាំងឱ្យបានទៀងទាត់ទៅតាមការណែនាំរបស់គ្រូពេទ្យ និងផ្ដល់អាហាររូបត្ថម្ភឱ្យបានគ្រប់គ្រាន់ដល់កូនៗ។
ឯកឧត្តម សង្កត់ធ្ងន់ថា ប្រទេសជាតិទៅថ្ងៃអនាគតត្រូវពឹងផ្អែកលើទារក កុមារ និងយុវជនដែលមានសុខភាព និងទទួលបានការអប់រំល្អដែលពួកគេគឺជាទំពាំងស្នងឫស្សី និងជាសរសរទ្រូងរបស់ប្រទេសជាតិ៕







-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន1 day agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣