ព័ត៌មាន
អង្គទូត និងអង្គការអរន្តជាតិចំនួន២១ស្ថាប័នចុះពិនិត្យជាក់ស្ដែងនៅទីតាំងយោធាថៃឈ្លានពានចូលកម្ពុជាដោយដាក់ទូកុងតឺន័រ និងបន្លាលួសក្នុងភូមិសាស្រ្ដ ភូមិជោគជ័យ
បន្ទាយមានជ័យ៖ បណ្ដាអង្គទូត និងអង្គការអន្តរជាតិប្រចាំនៅកម្ពុជាសរុប ២១ ស្ថាប័ន បានទៅពិនិត្យជាក់ស្ដែងផ្ទាល់នៅទីតាំងយោធាថៃឈ្លានពានចូលកម្ពុជា ក្នុងភូមិសាស្រ្ដ ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលកងទ័ពថៃរាយបន្លាលួស និងដាក់ទូកុងតឺន័រឈ្លានពានចូលដែនអធិបតេយ្យភាពកម្ពុជា ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦។
ក្នុងដំណើរចុះពិនិត្យមើលស្ថានការណ៍ដោយផ្ទាល់នេះ បណ្ដាអង្គទូត និងអង្គការអន្តរជាតិប្រចាំនៅកម្ពុជា ក៏បានសួរសុខទុក្ខជនភៀសសឹកនៅវត្តចាន់ស៊ីសាមគ្គីរតនារាម ស្ថិរនៅភូមិកូបកើត ឃុំកូប ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យផងដែរ។
សូមជម្រាបថា ជនភៀសសឹកដែលកំពុងស្នាក់នៅបណ្តោះអាសន្ននៅវត្តចាន់ស៊ីសាមគ្គីរតនារាមគឺជាជនស៊ីវិលស្លូតត្រង់ត្រូវបានជម្លៀសចេញពីផ្ទះសម្បែង បន្ទាប់ពីយោធាថៃ បើកការបាញ់ប្រហារមកលើជនស៊ីវិល ដោយគ្មានមូលហេតុ កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅក្នុងភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលមានជនភៀស សឹកសរុប ១ ២៤៨ គ្រួសារ។
ដំណើរទស្សនកិច្ចនេះនៅតាមព្រំដែន របស់អង្គទូត និងអង្គការ អន្តរជាតិ ត្រូវបានរៀបចំដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សហការជាមួយក្រសួងព័ត៌មាន។
បណ្ដាអង្គទូត តំណាងអង្គទូត និងអង្គការអន្តរជាតិទាំងអស់ ក៏នឹងទៅមើលតំបន់មួយចំនួននៅព្រំដែន ជាពិសេសតំបន់ក្នុងដែនអធិបតេយ្យភាពកម្ពុជាដែលយោធាថៃបានដាក់ទូរកុងតឺន័រ និងបន្លាលួសឃាំង ក្រោយមានកិច្ចព្រមព្រៀងបទឈប់បាញ់រវាងភាគីទាំងពីរ កម្ពុជា-ថៃ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
ការដាក់ទូរកុងតឺន័រ និងបន្លាលួសពីសំណាក់ក្រុមយោធាថៃ បាននាំឱ្យជនស៊ីវិលកម្ពុជារាប់ពាន់គ្រួសារមិនទាន់អាចត្រឡប់ចូលទៅផ្ទះសម្បែងវិញ ដើម្បីប្រកបរបររកស៊ី និងធ្វើកសិកម្មបាន ដោយបន្តស្នាក់នៅមណ្ឌលជនភៀសឹកនៅឡើយ។
អង្គទូត និងអង្គការអន្តរជាតិទាំងនោះ ក៏នឹងទស្សនាផ្ទាំងរូបគំរូសិល្បៈដើម្បីសន្តិភាព នៅកណ្តាលក្រុងសៀមរាប ខេត្តសៀមរាប។ ផ្ទាំងរូបគំរូនេះ គឺតាំងបង្ហាញពីការពិត និងការឈឺចាប់នៃសង្គ្រាម ដោយការឈ្លានពានរបស់កងទ័ពថៃ មកលើដែនអធិបេតយ្យកម្ពុជា។
អង្គទូត និងអង្គការអន្តរជាតិ ទាំងនោះ រួមមាន សហរដ្ឋអាមេរិក, ចក្រភពអង់គ្លេស, EU, អាល្លឺម៉ង់, រុស្ស៊ី, ឆេក, កាណាដា, តួគី, ឥណ្ឌា,ប៉ាគីស្ថាន, ជប៉ុន, សិង្ហបុរី, ម៉ាឡេស៊ី, វៀតណាម, ហ្វីលីពីន,មីយ៉ាន់ម៉ា(ភូមា) ប្រុយណេ, ទីម័រ និងឡាវ ព្រមទាំង អង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា (FAO) និង អង្គការអន្តរជាតិទេសន្តរប្រវេសន៍ប្រចាំកម្ពុជា(IOM)៕អត្ថបទ៖ ធូ វិរៈ








-
ព័ត៌មាន1 week agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន7 days agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន5 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន1 week agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន5 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន5 days agoថ្ងៃដំបូងបើកដំណើរការផ្លូវថ្មើជើងចតុមុខអបអរសាទរបុណ្យអុំទូក មានភ្ញៀវជាតិ អន្តរជាតិជាច្រើនមកដើរទស្សនាកម្សាន្ត
-
ព័ត៌មាន1 week agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន1 week agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា