ព័ត៌មាន
គំនូរសិល្បៈដើម្បីសន្តិភាព លេចចេញជារូបរាងបណ្តើរៗហើយ នៅមុខវត្តបទុមវតី ដែលមានទំហំធំជាងគំនូរនៅខេត្តសៀមរាប
គំនូរសិល្បៈដើម្បីសន្តិភាព បានលេចចេញជារូបរាងបណ្តើរៗហើយ នៅបរិវេណមុខវត្តបទុមវតី ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលមានទំហំធំជាងគំនូរនៅខេត្តសៀមរាប ដោយផ្ទាំងគំនូរនេះ មានទំហំ៥ម៉ែត្រ គុណនឹង៣៥ម៉ែត្រ និងបានចាប់ផ្តើមគូរកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ កន្លងទៅ។
តាមការឱ្យដឹងពីក្រុមការងារ ក្រោយបញ្ចប់ការគូរនៅដើមខែមីនា ខាងមុខនេះ គំនូរសន្តិភាពនេះ នឹងបន្តដាក់តាំងឱ្យសាធារណជនទស្សនា រហូតដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦។
ផ្ទាំងគំនូរសិល្បៈដើម្បីសន្តិភាពនេះ គឺដើម្បីបង្ហាញការពិតអំពីទុក្ខវេទនារបស់ជនសុីវិល និងការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងបេតិកភណ្ឌរបស់កម្ពុជា បន្ទាប់ពីសង្គ្រាមឈ្លានពានរបស់ថៃ មកលើដែនអធិបតេយ្យភាពកម្ពុជា នាពេលកន្លងមក។ រូប៖AKP








-
ព័ត៌មាន1 week agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន6 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន1 week agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន5 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
កីឡា6 days agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមសម្ពោធទីស្នាក់ការគណបក្សឃុំស្វាយរំពារ ខេត្តកំពង់ស្ពឺ
-
កីឡា7 days agoកម្ពុជាឈរលេខរៀងទី១៩ ក្នុងតារាងមេដាយកីឡាអាស៊ី បណ្ដោះអាសន្ន ក្រោយឈ្នះមេដាយ ៤គ្រឿង