ព័ត៌មាន
មួយឆ្នាំ២០២៥ ក្រសួងឧស្សាហកម្ម ជំរុញការងារចុះបញ្ជី SMEs សម្រេចបានជិត ១.២៦២ មូលដ្ឋាន
ក្រសួងឧស្សាហកម្ម នៅឆ្នាំ២០២៥, ជំរុញការងារចុះបញ្ជីសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម មានចំនួនសរុប ១.២៦២ មូលដ្ឋាន បច្ចុប្បន្នបានកំពុងបន្តលើកកម្ពស់ម្ចាស់សហគ្រាសកែច្នៃផលិតផល និងសិប្បកម្មកែច្នៃវត្ថុធាតុដើម ក្នុងស្រុក ដើម្បីជំរុញឱ្យ វិស័យនេះមានភាពប្រកួតប្រជែងកាន់តែខ្លាំង។
តាមរបាយការណ៍លទ្ធផលឆ្នាំ២០២៥ និងទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ បានបង្ហាញឱ្យដឹងថា ជុំវិញការអភិវឌ្ឍវិស័យសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មនៅកម្ពុជា ក្នុងឆ្នាំ២០២៥ ក្រសួង អនុវត្តលើការងារចុះបញ្ជីសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មផ្នែកកម្មន្តសាល សរុបបានចំនួន ១.២៦២ មូលដ្ឋាន ចេញវិញ្ញាបន បត្រដំណើរការ បានចំនួន ១.១៤៨ មូលដ្ឋាន និងវិញ្ញាបនបត្របន្តចំនួន ១.៣៦៧ មូលដ្ឋាន បង្កើតបានការងារថ្មីចំនួន ២៣ ពាន់នាក់ ក្នុងនោះសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មដែលបិទ មានចំនួន ៤៣៧ មូលដ្ឋាន ថមថយកំលាំងពលកម្មជាង ៧ ពាន់នាក់។
ជុំវិញការចុះបញ្ជីនេះដែរ បើគិតត្រឹមបំណាច់ឆ្នាំ២០២៥ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ទទួលបាន ការចុះបញ្ជីសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម មានចំនួនសរុបជាង ៤៤ ម៉ឺនមូលដ្ឋាន ក្នុងនោះមានសហគ្រិនជាស្ត្រី ៨ ពាន់ មូលដ្ឋាន និងមានពលកម្មចំនួនជាង ៤៩ ម៉ឺននាក់ (ស្ត្រីជាង ១៥ ពាន់នាក់) បច្ចុប្បន្នជុំវិញវិស័យនេះ ក្រសួង បាននិងកំពុងបន្តលើក កម្ពស់ដល់ម្ចាស់សហគ្រាសកែច្នៃផលិតផល និងសិប្បកម្មកែច្នៃវត្ថុធាតុដើមក្នុងស្រុក ដើម្បីជំរុញឱ្យវិស័យនេះមានភាពប្រកួតប្រជែង កាន់តែខ្លាំង។
ជុំវិញសហគ្រាសដែលចុះបញ្ជីតាមវិស័យ នៅក្នុងឆ្នាំ២០២៥ រួមមាន៖ អាហារ ភេសជ្ជៈ និងបារី មានចំនួន ៥៥៥ មូលដ្ឋាន, ឧស្សាហ កម្មតម្បាញ កាត់ដេរ ចាក់កាបូប និងស្បែកជើង ១៦៩ មូលដ្ឋាន, ឧស្សាហកម្មឈើ និងផលិតផលពីឈើ (មិនមែនគ្រឿងសង្ហារឹម) ១៤ មូលដ្ឋាន, ផលិតផលក្រដាស ១៩ មូលដ្ឋាន, ផ្នែកឧស្សាហកម្មគីមី កៅស៊ូ និងផ្លាស្ទិក ៣០៩ មូលដ្ឋាន, ផលិតផលពីរ៉ែ មិនមែនលោហៈ ៤៤ មូលដ្ឋាន, ឧស្សាហកម្មកែច្នៃលោហៈ ៩៩ មូលដ្ឋាន, សង្ហារឹម ២១ មូលដ្ឋាន និងផ្នែកឧស្សាហកម្មផ្សេងៗ មានចំនួន ៣២ មូលដ្ឋាន៕ អត្ថបទ៖ សុម រ៉ាឌី





-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន1 day agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣