ព័ត៌មាន
និស្សិតខ្មែរសិក្សាក្នុងតំបន់អឺរ៉ុបរំពឹងថាសហគមន៍អឺរ៉ុបនឹងជួយដោះស្រាយបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ
ភ្នំពេញ ៖ តំណាងនិស្សិតកំពុងសិក្សានៅអ៊ីតាលី ក្នុងតំបន់អឺរ៉ុប និងប្រជាពលរដ្ឋខ្មែររស់នៅប្រទេសបារាំង បាន យល់ឃើញថា ដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅប្រទេសអឺរ៉ុប គឺមានសារប្រយោជន៍ សំខាន់សម្រាប់ប្រទេសកម្ពុជា គឺលើកកម្ពស់ពាណិជ្ជកម្ម និងសេដ្ឋកិច្ច។ ពួកគេរំពឹងថា សហគមន៍អឺរ៉ុប នឹងជួយដោះស្រាយបញ្ហាជម្លោះព្រំដែនកម្ពុជា និងថៃ ទៅតាមច្បាប់អន្តរជាតិនានាដែលមាន។
លោក ខឺយ ស៊ីនឿន តំណាងនិស្សិតកំពុងសិក្សានៅអ៊ីតាលី ក្នុងតំបន់អឺរ៉ុបបានថ្លែងប្រាប់ BTV ថា ដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅតំបន់អឺរ៉ុប គឺមានសារប្រយោជន៍សំខាន់សម្រាប់ កម្ពុជា ក្នុងការលើកកម្ពស់ពាណិជ្ជកម្ម និងសេដ្ឋកិច្ច ទាក់ទាញវិនិយោគ ចូលមកកម្ពុជា បង្កើនកេរ្តិ៍ឈ្មោះ កម្ពុជានៅលើឆាកអន្តរជាតិ ដើម្បីធានានូវសន្តិភាពស្ថិរភាព និងការអភិវឌ្ឍរបស់កម្ពុជា ដើម្បីរក្សាតុល្យ ភាពយុទ្ធសាស្ត្រ នយោបាយ ទំនាក់ទំនងការទូតរបស់កម្ពុជា បង្កើននូវភាពបត់បែននយោបាយការ បរទេស និងកាត់បន្ថយនៅការពឹងផ្អែកលើភាពដៃគូរតែមួយ។
ចំណែកអ្នកស្រី ខៀវ ចិន្តា ប្រជាពលរដ្ឋខ្មែររស់នៅប្រទេសបារាំងបានសម្តែងនូវក្តីសង្ឃឹមថា សហ គមន៍អឺរ៉ុបនឹងជួយដោះស្រាយបញ្ហាជម្លោះព្រំដែនកម្ពុជា និងថៃ និងការដោះស្រាយទៅតាមច្បាប់អន្តរជាតិ នានាដែលមាន និងតាមផែនទីបារាំង-សៀម ឆ្នាំ១៩០៤-១៩០៧ ។ ហើយសង្ឃឹមថា សហគមន៍អឺរ៉ុប នឹងជួយរកយុត្តិធម៌ឲ្យកម្ពុជា និងមិនទុកកម្ពុជាចោលនោះទេ។
តំណាងនិស្សិតកំពុងសិក្សាក្នុងតំបន់អឺរ៉ុប និងពលរដ្ឋនៅបារាំងបានលើកឡើងថា ចំពោះជម្លោះ ព្រំដែនកម្ពុជា ថៃ គឺសម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រាប់ពិភពលោកឲ្យបានដឹងបានឮថា ថៃពិតជាឈ្លាន ពានកម្ពុជា ដោយកម្ពុជារក្សាជំហរនៅក្នុងការដោះស្រាយបញ្ហាទាំងអស់នេះដោយសន្តិវិធី និងគោរពបទ ឈប់បាញ់ គោរពតាមច្បាប់អន្តរជាតិ៕
អត្ថបទ៖ វង្ស សុភាព






-
ព័ត៌មាន1 week agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន6 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន1 week agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន5 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
កីឡា6 days agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមសម្ពោធទីស្នាក់ការគណបក្សឃុំស្វាយរំពារ ខេត្តកំពង់ស្ពឺ
-
កីឡា7 days agoកម្ពុជាឈរលេខរៀងទី១៩ ក្នុងតារាងមេដាយកីឡាអាស៊ី បណ្ដោះអាសន្ន ក្រោយឈ្នះមេដាយ ៤គ្រឿង