ព័ត៌មាន
ស្ពានបេតុងឆ្លងស្ទឹងជីក្រែង ខេត្ដសៀមរាប ប្រវែងជាង៤០ម៉ែត្រ ត្រូវបានបើកការដ្ឋានសាងសង់ដើម្បីបំរើការធ្វើចរាចរណ៍ដល់ប្រជាពលរដ្ឋ
ក្រសួងអភិវឌ្ឍន៍ជនបទ និងអាជ្ញាធរខេត្ដសៀមរាប បានរៀបចំបើកការដ្ឋានបុកគ្រឹះ សាងសង់ស្ពានបេតុងឆ្លងស្ទឹងមួយកន្លែងប្រវែង៤៥ម៉ែត្រ ស្ថិតនៅឃុំជីក្រែង ស្រុកជីក្រែង ខេត្ដសៀមរាប ដើម្បីងាយស្រួលឱ្យប្រជាពលរដ្ឋធ្វើចរាចរណ៍និងដឹកជញ្ជូនទំនិញកសិផលផ្សេងៗ បន្ទាប់ពីបានរងការខូចខាត។ការបើកការដ្ឋាននេះ ធ្វើឡើងនៅថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២៦ ដែលអនុវត្ដន៍ស្ថាបនាដោយនាយកដ្ឋានវិស្វកម្មក្រសួងការពារជាតិ ដោយប្រើប្រាសថវិកាជាតិ។
ឯកឧត្ដម ជី ស៊ីថា រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមក្នុងពិធីបើកការដ្ឋាន មានប្រសាសន៍ថា ការងារស្ថាបនាស្ពានបេតុង១កន្លែងនេះ មានប្រវែង៤៥ម ទទឹង ៨ម ផ្លូវបេតុង សងខាង ក្បាលស្ពានម្ខាងៗ ប្រវែង ៣០ម ទទឹង ៨ម និងស្ថាបនាផ្លូវបេតុងចំនួន១ខ្សែ ប្រវែង ៦០០ម ទទឹង ៥ម ស្ថិតនៅ នៅ ភូមិព្រីង ភ្ជាប់ទៅភូមិតារាម ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប ក្នុងគម្រោងលេខ DRR-NC-2026-No.047)។
ឯកឧត្ដមបានសំណេះសំណាល និងពាំនាំនូវសេក្តីនឹករលឹក និងការផ្តាំផ្ញើសួរសុខទុក្ខប្រកបដោយមនោសញ្ចេតនាជ្រាលជ្រៅ ពីសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ព្រមទាំងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ជូនចំពោះប្រជាពលរដ្ឋផងដែរ។ ទន្ទឹមនឹងនេះដែរឯកឧត្តម ក៏បានជម្រាបជូនប្រជាពលរដ្ឋថា ដើម្បីរួមចំណែកអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់ រាជរដ្ឋាភិបាល ក្រសួងអភិវឌ្ឍន៍ជនបទ បានដាក់ចេញនូវ គោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍជនបទ ឆ្នាំ២០២៥-២០៣៥ ដោយបានកំណត់ចក្ខុវិស័យ «កសាងសង្គមជនបទកម្ពុជាឱ្យមាន វិបុលភាពប្រកបដោយបរិយាបន្ន និងចីរភាព ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌» ដែលមានគោលដៅចម្បងចំនួន៥ គឺ ប្រជាជនមានជីវភាពរស់នៅសមរម្យ មានសុខភាពមាំមួន រស់នៅក្នុងភាពថ្លៃថ្នូរ និងគ្រប់ភូមិឋានទាំងអស់នៅតំបន់ជនបទមានហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែងប្រកបដោយភាពធន់ និងគ្រប់ភូមិឋានទាំងអស់នៅជនបទមានអភិបាលកិច្ចល្អ ព្រមទាំងបានកំណត់យុទ្ធសាស្រ្តគន្លឹះចំនួន៥គឺ យុទ្ធសាស្ត្រ ការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រកបដោយភាពធន់, ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់ប្រជាជននៅ តំបន់ជនបទ, ការអភិវឌ្ឍសហគមន៍ជនបទ និងចលនាភូមិគំរូ, ពិពិធកម្មសេដ្ឋកិច្ចជនបទ និងនវានុវត្តន៍ការងារ និងការពង្រឹងស្ថាប័ន។
ឯកឧត្ដម បានអំពាវនាវដល់ គ្រប់ស្ថាប័នពាក់ព័ន្ធ ប្រជាពលរដ្ឋ សូមជួយបង្កភាពងាយស្រួលគ្រប់លក្ខណៈសម្បត្តិ ដើម្បីឱ្យការស្ថាបនាផ្លូវនិងស្ពាននេះបានប្រព្រឹត្តទៅដោយរលូន សុវត្ថិភាព និងជោគជ័យ ហើយអធ្យាស្រ័យចំពោះរាល់ផលប៉ះពាល់ដោយអចេតនា ដែលកើតមានឡើងដោយសារការស្ថាបនា និងសូមចូលរួមថែរក្សាការពារ ទប់ស្កាត់ការដឹកជញ្ជូនទំនិញលើសកំរិតកំណត់នៅពេលដែលផ្លូវនិងស្ពាននេះបានស្ថាបនារួច ដើម្បីប្រើប្រាស់បាន យូរអង្វែង ។
បើតាមអាជ្ញាធរមូលដ្ឋានឃុំជីក្រែង បានឱ្យដឹងថា ស្ពានឆ្លងស្ទឹងជីក្រែងនេះឆ្នាំ១៩៧៩ (ស្ថានវត្តស្លែង)បានស្ថាបនាជាស្ពានឈើដោយព្រះចៅអធិការវត្តស្លែង ព្រះនាម កែវ ផេង ប៉ុន្ដែបានចាស់ទ្រុឌទ្រោម នៅឆ្នាំ២០០៧ និងកសាងឡើងវិញទួលទួលបានការគាំទ្រឧបត្ថម្ភ របស់ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប បានដឹកនាំកសាងស្ពានថ្មថ្មីវិញដើម្បីបងប្អូនធ្វើដំណើរឆ្លងកាត់ ប៉ុន្តែនៅក្នុងឆ្នាំ២០២២ ត្រូវបានឡានដឹកថ្មធុនធ្ងន់បានឆ្លងកាត់ក៏បណ្តាលឲ្យស្ពានបាក់ដាច់ខូចខាត ទាំងស្រុង ទើបអាជ្ញាធរស្នើរសុំរាជរដ្ឋាភិបាលស្ថាបនាថ្មីឡើងវិញ៕
អត្ថបទ ៖ Chhet Savy





-
ព័ត៌មាន4 days agoមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត សម្ពោធដាក់ឲ្យដំណើរការម៉ាស៊ីនអេកូឆ្លុះក្នុងសរសៃឈាមបេះដូង-IVUS
-
PR NEWS5 days agoកាន់តែកក្រើកមហាព្រឹត្តិការណ៍ សង្វៀនគុនខ្មែរ និងការប្រគំតន្ត្រី GANZBERG Kun Khmer Tour concert រយៈពេល២ថ្ងៃ!
-
ព័ត៌មាន1 week agoក្រសួងវប្បធម៌កម្ពុជា ប្រកាសការពារបេតិកភណ្ឌវប្បធម៌ខ្មែរ និងឆ្លើយតបចំពោះការផ្សព្វផ្សាយលើបណ្តាញសង្គមរបស់ប្រទេសថៃពាក់ព័ន្ធនឹងសម្លៀកបំពាក់ប្រពៃណី និងវប្បធម៌ខ្មែរ
-
ព័ត៌មាន1 week agoសម្តេចធិបតី៖ រាជរដ្ឋាភិបាលមានឆន្ទៈប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាយ៉ាងម៉ឺងម៉ាត់ដោយមិនលើកលែង និងមិនថយក្រោយជាដាច់ខាត
-
ព័ត៌មាន1 week agoសម្តេចធិបតី សម្រេចបង្កើតកំពង់ផែកំពតឡូជីស្ទីកលើផ្ទៃដីជាង ៧០០ ហិកតា មានសមត្ថភាពផ្តល់សេវាកម្មសម្រាប់ទំនិញឆ្លងកាត់បីលានតោនក្នុង១ឆ្នាំ
-
កីឡា6 days agoជើងឯកថ្នាក់ជាតិកីឡាគុនល្បុក្កតោ ជាការជួបជុំរបស់អ្នកជំនាន់ក្រោយបន្តកិច្ចការអភិរក្ស និងអភិវឌ្ឍន៍ក្បាច់គុនព្រលឹងវប្បធម៌ខ្មែរ
-
ព័ត៌មាន2 days agoដើម្បីជួយសម្រាលជីវភាពពលរដ្ឋ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេបញ្ចុះតម្លៃអាករបន្ថែមលើប្រេងសាំង និងប្រេងម៉ាសូត
-
ព័ត៌មាន7 days agoការរកឃើញការបង្កកំណើតរបស់ផ្កាថ្ម ជាលើកទី៣ នៅប្រជុំកោះរ៉ុង និងលើកដំបូងនៅប្រជុំកោះស្តេច