ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងរដ្ឋមន្រ្តីក្រសួងកិច្ចការនារី ចុះពិនិត្យផ្ទាល់ទីតាំងនានាក្នុងរាជធានីភំ្នពេញសម្រាប់រៀបចំព្រឹត្តិការណ៍អមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវកិតិ្តបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាប្រធានអនុគណៈកម្មការទី៥ (ព្រឹត្តិការណ៍អមកិច្ចប្រជុំកំពូល) រួមជាមួយមន្រ្តីជំនាញពីក្រសួងពាក់ព័ន្ធ តំណាងអាជ្ញាធរដែនដី និងកងកម្លាំង បានអញ្ជើញចុះពិនិត្យផ្ទាល់ និងវាយតម្លៃលើទីតាំងមួយចំនួននៅក្នុងរាជធានីភ្នំពេញសម្រាប់ការរៀបចំព្រឹត្តិការណ៍អមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តនៅខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។
សូមបញ្ជាក់ជូនថាព្រឹត្តិការណ៍អមចម្បងក្នុងកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ ដែលប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះមានចំនួន២ គឺ «ភូមិហ្វ្រង់កូហ្វូន» (Village Francophone) ដែលមានពន្លាសម្រាប់ប្រទេសចូលរួមបង្ហាញពីវប្បធម៌ និងទេសចរណ៍របស់ខ្លួន អង្គការ និងស្ថាប័នផ្សេងៗ បង្ហាញពីសកម្មភាពការងារ ក៏មានវេទិកាតុមូលលើប្រធានបទសំខាន់ៗ មួយចំនួន និង «ហ្វ្រង់កូតេក» (Francotech) ដែលជាជំនួបធុរកិច្ចរវាងធុរជនពីគ្រប់បណ្តាប្រទេសនិយាយភាសាបារាំង។










-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន1 day agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣