ព័ត៌មាន
កម្ពុជាកំពុងខិតខំបង្កើតសម្ព័ន្ធមិត្តជាច្រើន ដើម្បីបើកចំហជើងមេឃលើវិស័យអាកាសចរណ៍
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវអាកាស នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានឱ្យដឹងថា កម្ពុជាកំពុងខិតខំបង្កើត និងត្រូវការសម្ព័ន្ធមិត្តច្រើន ដើម្បីបើកចំហជើងមេឃលើវិស័យអាកាសចរណ៍ឱ្យកាន់តែទូលំទូលាយទៅ កាន់ពិភពលោក សំដៅទាក់ទាញភ្ញៀវទេសចរបរទេសឱ្យមកទស្សនាកម្ពុជាកាន់តែច្រើន។
ឯកឧត្តម វ៉ាន់ ចន្ទី អគ្គនាយក អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវអាកាស នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក្នុងបទសម្ភាសន៍ជាមួយBTV បានលើកឡើងអំពីវឌ្ឍនភាពនៃវិស័យអាកាសចរណ៍ ថាក្រុមហ៊ុនអាកាសចរណ៍ជាតិ ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៩ ដែលមានឈ្មោះថា «អង្គរអ៊ែរ» ប៉ុន្តែចាប់ពី ដើមឆ្នាំ២០២៥ ត្រូវបានធ្វើការផ្លាស់ប្ដូរឈ្មោះពី “កម្ពុជាអង្គរអ៊ែរ” មក “air cambodia”។ ក្រុមហ៊ុន អាកាសចរណ៍ជាតិ មានកាតព្វកិច្ច ដើរតួនាទីយ៉ាងសំខាន់នៅក្នុងការសម្របសម្រួល និងជួយជំរុញដល់ គោលនយោបាយជាតិ។

ឯកឧត្តម បានបញ្ជាក់អំពីការបញ្ជាទិញយន្តហោះប៊ូអ៊ិញបន្ថែមទៀត ចំនួន១០គ្រឿងពីសហរដ្ឋ អាម៉េរិក និងមានលទ្ធភាពជ្រើសរើសបន្ថែមចំនួន១០គ្រឿងទៀត ដែលការបញ្ជាទិញយន្តហោះប៊ូអ៊ិញនេះ មិនមែនត្រឹមតែប្រើប្រាស់លើគោលដៅពាណិជ្ជកម្មសុទ្ធសាធទេ ប៉ុន្តែបានជួយកម្ពុជាច្រើនណាស់លើការ ចរចាពន្ធបដិការ រវាងកម្ពុជា និងសហរដ្ឋអាម៉េរិក។
ឯកឧត្តម វ៉ាន់ ចន្ទី បានបញ្ជាក់ថា ចំពោះយន្តហោះប៊ូអ៊ិញដែលបានបញ្ជាទិញ គឺត្រូវការរយៈពេល ៥ឆ្នាំ ទើបយើងអាចទទួលបានយន្តហោះយកមកប្រើដែលនៅក្នុងផែនការ គឺយើងនឹងទទួលបានមួយគ្រឿង ឬពីរគ្រឿង ដើម្បីយកមកប្រើប្រាស់មុន ដែលភាពយឺតនេះ មិនមែនមកពីយើងអត់សមត្ថភាពទទួលទេ ប៉ុន្តែគឺដោយសារខ្សែច្រវាក់ផលិតកម្មរបស់ក្រុមហ៊ុនប៊ូអ៊ិញ ព្រោះក្រុមហ៊ុនមួយនេះ មានអ្នកបញ្ជាទិញច្រើននៅលើពិភពលោក៕ អត្ថបទ៖ មុត សុទ្ធ






-
ព័ត៌មាន1 week agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន6 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន1 week agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន5 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
កីឡា6 days agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមសម្ពោធទីស្នាក់ការគណបក្សឃុំស្វាយរំពារ ខេត្តកំពង់ស្ពឺ
-
កីឡា7 days agoកម្ពុជាឈរលេខរៀងទី១៩ ក្នុងតារាងមេដាយកីឡាអាស៊ី បណ្ដោះអាសន្ន ក្រោយឈ្នះមេដាយ ៤គ្រឿង