ព័ត៌មាន
កម្ពុជាផ្សព្វផ្សាយពីលទ្ធផលនៃរបាយការណ៍ ស្តីពីការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មលើកទី២
ភ្នំពេញ ៖ កម្ពុជាផ្សព្វផ្សាយពីលទ្ធផលនៃរបាយការណ៍ ស្តីពីការវាយតម្លៃហានិភ័យថ្នាក់ជាតិ ស្តីពីការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម លើកទី២ ដែលជារបាយការណ៍ប្រើប្រាស់ជាមូលដ្ឋាន ក្នុងការស្វែងយល់ឱ្យកាន់តែទូលំទូលាយ ចំពោះហានិភ័យសម្អាតប្រាក់ និង ហិរញ្ញប្បទានភេរវកម្ម។
លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា និងជាអនុប្រធានប្រចាំការគណៈកម្មាធិការសម្រប សម្រួលថ្នាក់ជាតិ ប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ គ.ស.ហ. នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ បានអញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ស្តីពីការវាយតម្លៃ ហានិភ័យថ្នាក់ជាតិ ស្តីពីការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មលើកទី២ (NRA II) សិក្ខាសាលានេះក៏មានការអញ្ជើញចូលរួមពី តំណាងធនាគារពិភពលោកប្រចាំកម្ពុជា តំណាងម្ចាស់ជំនួយមកពីប្រទេសកាណាដា ព្រមទាំងតំណាងក្រសួង-ស្ថាប័ន និងអង្គភាព ពាក់ព័ន្ធ ក្នុងក្របខណ្ឌជាតិ-អន្តរជាតិ ដែលជាភ្នាក់ងារក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទាន ភេរវកម្ម។
សិក្ខាសាលានេះដែរ ក៏មានគោលបំណងធ្វើការផ្សព្វផ្សាយពីលទ្ធផលនៃរបាយការណ៍ ស្តីពីការវាយតម្លៃហានិភ័យថ្នាក់ជាតិ ស្តីពីការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្មលើកទី២ (NRA II) ដែលបានរៀបចំយ៉ាងលម្អិតពីក្រុមការងារចម្រុះ ទទួលបន្ទុក រៀបចំរបាយការណ៍រួម នៃការវាយតម្លៃហានិភ័យថ្នាក់ជាតិ និងត្រូវបានអនុម័តនៅចុងឆ្នាំ២០២៥។ ការវាយតម្លៃហានិភ័យថ្នាក់ជាតិ គឺជាធាតុដ៏សំខាន់មួយ ក្នុងការអនុលោមតាមស្តង់ដាររបស់ FAFT ដើម្បីជួយកំណត់ និងវាយតម្លៃ កម្រិតហានិភ័យសម្អាតប្រាក់ និង ហិរញ្ញប្បទានភេវរកម្មរបស់ប្រទេស ហើយកម្ពុជាបានអនុម័តនូវរបាយការណ៍វាយតម្លៃហានិភ័យថ្នាក់ជាតិលើកទី១ នៅឆ្នាំ២០១៦។
របាយការណ៍វាយតម្លៃហានិភ័យថ្នាក់ជាតិនេះ នឹងប្រើប្រាស់ជាមូលដ្ឋានក្នុងការស្វែងយល់ឱ្យកាន់តែទូលំទូលាយ ចំពោះ ហានិភ័យសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងជាឯកសារគោល ដើម្បីក្រសួង-ស្ថាប័ន និងភាគីពាក់ព័ន្ធ អាចកំណត់ផែនការ សកម្មភាព និងបែងចែកធនធានប្រកបដោយប្រសិទ្ធភាព ក្នុងការកំណែទម្រង់ច្បាប់និងបទប្បញ្ញត្តិ និងការពង្រឹងសមត្ថភាពស្ថាប័ន លើការត្រួតពិនិត្យ ការផ្លាស់ប្តូរព័ត៌មាន ការស៊ើបអង្កេត ការកាត់ទោសបទល្មើស ការរឹបអូសផលនៃបទល្មើសជាដើម សំដៅទប់ស្កាត់ និងបង្រ្កាបបទល្មើសពាក់ព័ន្ធនឹងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម៕
អត្ថបទ៖ សុន រ៉ាឌី










-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន1 day agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣