ព័ត៌មាន
ប្រមុខការទូតកម្ពុជាអរគុណដល់រដ្ឋាភិបាលបារាំងសម្រាប់ការគាំទ្រឥតងាករេក្នុងការដោះស្រាយបញ្ហាជម្លោះព្រំដែននេះដោយសន្តិវិធី និងការគោរពច្បាប់អន្តរជាតិ
ភ្នំពេញ៖ ប្រមុខការទូតកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងអំណរគុណដល់រដ្ឋាភិបាលបារាំងសម្រាប់ការគាំទ្រឥតងាករេក្នុងការដោះស្រាយបញ្ហាជម្លោះព្រំដែននេះដោយសន្តិវិធី និងការគោរពច្បាប់អន្តរជាតិ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែអអំណរគុណបែបនេះ ក្នុងឱកាសអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម Jean-Noël BARROT រដ្ឋមន្ត្រីនៃក្រសួងអឺរ៉ុប និងការបរទេស នៃសាធារណរដ្ឋបារាំង នៅទីក្រុងប៉ារីស ប្រទេសបារាំង នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។
ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រីការបរទេសទាំងពីរបានផ្លាស់ប្តូរការសួរសុខទុក្ខគ្នា និងសេចក្តីនឹករលឹកទៅវិញទៅមកបន្ទាប់ពីជំនួបចុងក្រោយតាមទូរសព្ទ កាលពីខែធ្នូ ឆ្នាំ២០២៥កន្លងទៅ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់សារជាថ្មីអំពីការត្រៀមខ្លួនរបស់កម្ពុជាក្នុងការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ និងធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី ឆ្នាំ២០២៦នេះ។
ពាក់ព័ន្ធនឹងវឌ្ឍនភាពថ្មីៗ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាលបារាំងសម្រាប់ការគាំទ្រឥតងាករេក្នុងការដោះស្រាយបញ្ហាជម្លោះព្រំដែននេះដោយសន្តិវិធី និងការគោរពច្បាប់អន្តរជាតិ៕






-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន1 day agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣